តើអ្នកបានឃើញមនុស្សដែលមានប្រាជ្ញាក្នុងភ្នែកខ្លួនឯងទេ? មានសង្ឃឹមចំពោះមនុស្សល្ងង់ជាងអ្នកនោះទៅទៀត។
សុភាសិត 26:5 - ព្រះគម្ពីរខ្មែរសាកល ចូរឆ្លើយនឹងមនុស្សល្ងង់តាមសេចក្ដីល្ងង់របស់គេចុះ ដើម្បីកុំឲ្យគេមានប្រាជ្ញាក្នុងភ្នែកខ្លួនឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឆ្លើយតបនឹងមនុស្សល្ងីល្ងើ ឲ្យចំនឹងសេចក្ដីចម្កួតរបស់គេចុះ ក្រែងគេមើលខ្លួនដោយសេចក្ដីអំនួតថា ជាអ្នកមានប្រាជ្ញា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរឆ្លើយទៅមនុស្សខ្លៅតាមគំនិតខ្លៅរបស់គេ ដើម្បីកុំឲ្យគេនឹកស្មានថាខ្លួនមានប្រាជ្ញា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឆ្លើយតបនឹងមនុស្សល្ងីល្ងើ ឲ្យចំនឹងសេចក្ដីចំកួតរបស់វាចុះ ក្រែងវាមើលខ្លួនដោយសេចក្ដីអំនួតថា ជាអ្នកមានប្រាជ្ញា អាល់គីតាប ចូរឆ្លើយទៅមនុស្សខ្លៅតបគំនិតខ្លៅរបស់គេ ដើម្បីកុំឲ្យគេនឹកស្មានថាខ្លួនមានប្រាជ្ញា។ |
តើអ្នកបានឃើញមនុស្សដែលមានប្រាជ្ញាក្នុងភ្នែកខ្លួនឯងទេ? មានសង្ឃឹមចំពោះមនុស្សល្ងង់ជាងអ្នកនោះទៅទៀត។
អ្នកដែលផ្ញើសារតាមដៃរបស់មនុស្សល្ងង់ គឺដូចជាកាត់ជើងខ្លួនចោល ហើយផឹកសេចក្ដីឃោរឃៅ។
អ្នកមានតែងធ្វើជាអ្នកមានប្រាជ្ញាក្នុងភ្នែកខ្លួនឯង ប៉ុន្តែអ្នកក្រខ្សត់ដែលមានការយល់ច្បាស់ មើលធ្លុះអ្នកនោះ។
កុំធ្វើជាមនុស្សមានប្រាជ្ញាក្នុងភ្នែកខ្លួនឯងឡើយ ចូរកោតខ្លាចព្រះយេហូវ៉ា ហើយបែរចេញពីសេចក្ដីអាក្រក់;
វេទនាហើយ! អ្នកដែលមានប្រាជ្ញាក្នុងភ្នែកខ្លួនឯង និងអ្នកដែលមានការយល់ដឹងនៅចំពោះមុខខ្លួនឯង។
នៅពេលពួកគេបន្តសួរព្រះអង្គ នោះព្រះអង្គក៏ងើបឡើង ហើយមានបន្ទូលនឹងពួកគេថា៖“ចូរឲ្យអ្នកដែលគ្មានបាបក្នុងចំណោមអ្នករាល់គ្នា គប់នាងនឹងដុំថ្មមុនគេចុះ!”។
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះទេ ក្រែងលោអ្នករាល់គ្នាគិតថាខ្លួនឯងមានប្រាជ្ញា គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនទៅជារឹងរូស រហូតដល់សាសន៍ដទៃបានគ្រប់ចំនួន
ចូរមានចិត្តតែមួយចំពោះគ្នាទៅវិញទៅមក; កុំមានគំនិតឆ្មើងឆ្មៃឡើយ ផ្ទុយទៅវិញ ចូរសេពគប់ជាមួយមនុស្សតូចទាប; កុំគិតថាខ្លួនឯងមានប្រាជ្ញាឡើយ។
ពាក្យបន្ទាល់នេះត្រូវណាស់។ ដោយហេតុនេះ ចូរស្ដីបន្ទោសពួកគេយ៉ាងតឹងរ៉ឹង ដើម្បីឲ្យពួកគេមានសុខភាពល្អក្នុងជំនឿ