Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 26:6 - ព្រះគម្ពីរខ្មែរសាកល

6 អ្នកដែល​ផ្ញើ​សារ​តាម​ដៃ​របស់​មនុស្សល្ងង់ គឺដូចជា​កាត់​ជើង​ខ្លួន​ចោល ហើយ​ផឹក​សេចក្ដីឃោរឃៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 អ្នក​ណា​ដែល​ប្រើ​មនុស្ស​ល្ងី‌ល្ងើ​ឲ្យ​នាំ​ដំណឹង​ទៅ នោះ​ឈ្មោះ​ថា កាប់​ផ្តាច់​ជើង​របស់​ខ្លួន ហើយ​ក៏​ផឹក​ស្រូប​សេចក្ដី​អន្ត‌រាយ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 អ្នក​ដែល​ប្រើ​មនុស្ស​ខ្លៅ​ឲ្យ​នាំ​សារ ប្រៀប​ដូច​ជា​កាត់​ជើង​របស់​ខ្លួន ហើយ​ត្រូវ​ពិបាក​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 អ្នក​ណា​ដែល​ប្រើ​មនុស្ស​ល្ងី‌ល្ងើ​ឲ្យ​នាំ​ដំណឹង​ទៅ នោះ​ឈ្មោះ​ថា កាប់​ផ្តាច់​ជើង​របស់​ខ្លួន ហើយ​ក៏​ផឹក​ស្រូប​សេចក្ដី​អន្តរាយ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អ្នក​ដែល​ប្រើ​មនុស្ស​ខ្លៅ​ឲ្យ​នាំ​សារ ប្រៀប​ដូច​ជា​កាត់​ជើង​របស់​ខ្លួន ហើយ​ត្រូវ​ពិបាក​ចិត្ត។

សូមមើលជំពូក ចម្លង




សុភា‌សិត 26:6
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូចដែល​ទឹកខ្មេះ​ដល់​ធ្មេញ​ជា​យ៉ាងណា ហើយ​ផ្សែង​ដល់​ភ្នែក​ជា​យ៉ាងណា មនុស្ស​ខ្ជិលច្រអូស​ក៏​ជា​យ៉ាងនោះដែរ ដល់​អ្នក​ដែល​ចាត់​គាត់​ឲ្យទៅ​។


អ្នកនាំសារ​អាក្រក់ ធ្លាក់​ទៅក្នុង​មហន្តរាយ រីឯ​ទូត​ស្មោះត្រង់​ជា​ការប្រោសឲ្យជា​។


ទូត​ស្មោះត្រង់​ប្រៀបដូចជា​ភាពត្រជាក់​នៃ​ព្រិល​នៅ​ថ្ងៃ​ច្រូតកាត់ ដល់​អ្នកដែល​ចាត់​គាត់​ឲ្យទៅ​; គាត់​ធ្វើឲ្យ​ព្រលឹង​របស់​ចៅហ្វាយ​ខ្លួន​បាន​ស្រស់ស្រាយឡើងវិញ​។


ចូរ​ឆ្លើយ​នឹង​មនុស្សល្ងង់​តាម​សេចក្ដីល្ងង់​របស់គេ​ចុះ ដើម្បីកុំឲ្យ​គេ​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​។


ដូចដែល​ជើង​របស់​មនុស្ស​ខ្វិន​សំយុងចុះរណែងរណោង​យ៉ាងណា សុភាសិត​នៅក្នុង​មាត់​របស់​មនុស្សល្ងង់​ក៏​ជា​យ៉ាងនោះដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម