សុភាសិត 24:5 - ព្រះគម្ពីរខ្មែរសាកល មនុស្សមានប្រាជ្ញាមានភាពរឹងមាំ ហើយមនុស្សមានចំណេះដឹងចម្រើនកម្លាំងឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សមានប្រាជ្ញាមានកម្លាំងខ្លាំង ហើយអ្នកដែលមានតម្រិះ មានកម្លាំងកាន់តែខ្លាំងឡើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកប្រាជ្ញតែងតែមានកម្លាំង ហើយអ្នកចេះដឹងមានកម្លាំងកាន់តែខ្លាំងឡើងៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សមានប្រាជ្ញាក៏មានកំឡាំងច្រើន អើ មនុស្សដែលមានដំរិះក៏ចំរើនអំណាចខ្លួនឡើង អាល់គីតាប អ្នកប្រាជ្ញតែងតែមានកម្លាំង ហើយអ្នកចេះដឹងមានកម្លាំងកាន់តែខ្លាំងឡើងៗ។ |
មាគ៌ារបស់ព្រះយេហូវ៉ាជាបន្ទាយដល់មនុស្សគ្រប់លក្ខណ៍ ប៉ុន្តែជាសេចក្ដីហិនវិនាសដល់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។
មនុស្សមានប្រាជ្ញាឡើងទៅទីក្រុងរបស់មនុស្សខ្លាំងពូកែ ហើយរំលំទីទុកចិត្តដ៏រឹងមាំរបស់ទីក្រុងនោះ។
ដ្បិតអ្នកនឹងធ្វើសង្គ្រាមបានដោយសារតែការណែនាំ ហើយមានជ័យជម្នះដោយសារមានទីប្រឹក្សាច្រើន។
ដំបូន្មាន និងប្រាជ្ញាត្រឹមត្រូវជារបស់ខ្ញុំ; ខ្ញុំជាការយល់ដឹង ហើយអំណាចជារបស់ខ្ញុំ។
ប្រាជ្ញាធ្វើឲ្យមនុស្សមានប្រាជ្ញា មានកម្លាំងជាងមេគ្រប់គ្រងដប់នាក់ដែលនៅក្នុងទីក្រុងមួយទៅទៀត។
យើងគិតថា យុទ្ធសាស្រ្ត និងកម្លាំងខាងយោធារបស់អ្នកគ្រាន់តែជាសម្ដីទទេប៉ុណ្ណោះ។ ឥឡូវនេះ តើអ្នកទុកចិត្តលើអ្នកណា បានជាអ្នកបះបោរនឹងយើងដូច្នេះ?’។
ប៉ុន្តែអ្នកដែលទន្ទឹងរង់ចាំព្រះយេហូវ៉ា នឹងមានកម្លាំងជាថ្មី; ពួកគេនឹងហើរឡើងដោយស្លាបដូចឥន្ទ្រី ពួកគេនឹងរត់ទៅដោយមិនចេះហត់ ហើយដើរទៅដោយមិនចេះល្វើយ៕
សូមឲ្យអ្នករាល់គ្នាមានកម្លាំងឡើងដោយអំណាចគ្រប់ជំពូក ស្របតាមព្រះចេស្ដាប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នាមានការស៊ូទ្រាំ និងការអត់ធ្មត់គ្រប់យ៉ាង