ដូច្នេះនៅយប់នោះ ពួកនាងក៏បំផឹកស្រាឪពុករបស់ខ្លួន រួចនាងបងចូលទៅរួមដំណេកជាមួយឪពុករបស់ខ្លួន។ ប៉ុន្តែឪពុកមិនបានដឹងថានាងដេកពេលណា ឬក្រោកឡើងពេលណាឡើយ។
សុភាសិត 23:29 - ព្រះគម្ពីរខ្មែរសាកល តើនរណាវេទនា? តើនរណាមានទុក្ខសោក? តើនរណាមានជម្លោះ? តើនរណាត្អូញត្អែរ? តើនរណាមានរបួសដោយគ្មានមូលហេតុ? តើនរណាមានភ្នែកក្រហមងាំង? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាពិបាកចិត្ត? តើអ្នកណាកើតទុក្ខព្រួយ? តើអ្នកណាទាស់ទែងគ្នា? តើអ្នកណាត្អូញត្អែរ? តើអ្នកណាត្រូវរបួសឥតហេតុ? តើអ្នកណាមានភ្នែកក្រហម? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកដែលត្រូវគេមើលងាយ អ្នកដែលគេនឹកហួសចិត្ត អ្នកដែលរករឿងឈ្លោះ អ្នករអ៊ូរទាំ អ្នកដែលត្រូវគេវាយដោយឥតហេតុ អ្នកក្រហមភ្នែកជានរណា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណាមានសេចក្ដីពិបាកចិត្ត តើអ្នកណាកើតទុក្ខព្រួយ តើអ្នកណាមានសេចក្ដីទាស់ទែងគ្នា តើអ្នកណាត្អូញត្អែរ តើអ្នកណាត្រូវរបួសឥតហេតុ តើអ្នកណាមានភ្នែកក្រហម អាល់គីតាប តើអ្នកដែលត្រូវគេមើលងាយ អ្នកដែលគេនឹកហួសចិត្ត អ្នកដែលរករឿងឈ្លោះ អ្នករអ៊ូរទាំ អ្នកដែលត្រូវគេវាយដោយឥតហេតុ អ្នកក្រហមភ្នែកជានរណា? |
ដូច្នេះនៅយប់នោះ ពួកនាងក៏បំផឹកស្រាឪពុករបស់ខ្លួន រួចនាងបងចូលទៅរួមដំណេកជាមួយឪពុករបស់ខ្លួន។ ប៉ុន្តែឪពុកមិនបានដឹងថានាងដេកពេលណា ឬក្រោកឡើងពេលណាឡើយ។
ស្រាជាអ្នកចំអកឡកឡឺយ ហើយគ្រឿងស្រវឹងជាអ្នកឡូឡា អស់អ្នកដែលវង្វេងដោយសារតែវា គ្មានប្រាជ្ញាឡើយ។
កុំធ្វើជាម្នាក់ក្នុងចំណោមពួកប្រមឹកស្រា ឬធ្វើជាម្នាក់ក្នុងចំណោមពួកល្មោភស៊ីសាច់ឡើយ
ដ្បិតពួកប្រមឹក និងពួកល្មោភស៊ីនឹងធ្លាក់ខ្លួនក្រ ហើយសេចក្ដីងោកងុយនឹងស្លៀកពាក់ឲ្យពួកគេដោយសម្លៀកបំពាក់កណ្ដាច។
វេទនាហើយ! ពួកអ្នកដែលក្រោកឡើងពីព្រលឹមដើម្បីរត់តាមគ្រឿងស្រវឹង ហើយបង្អង់នៅរហូតដល់យប់ជ្រៅ ទាំងស្រវឹងងងុលដោយស្រា!