Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 19:33 - ព្រះគម្ពីរខ្មែរសាកល

33 ដូច្នេះ​នៅ​យប់​នោះ ពួកនាង​ក៏​បំផឹក​ស្រា​ឪពុក​របស់ខ្លួន រួច​នាង​បង​ចូលទៅ​រួមដំណេក​ជាមួយ​ឪពុក​របស់ខ្លួន​។ ប៉ុន្តែ​ឪពុក​មិន​បាន​ដឹង​ថា​នាង​ដេក​ពេលណា ឬ​ក្រោកឡើង​ពេលណា​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ដូច្នេះ គេ​ក៏​បង្អក​ស្រា​ឪពុក​របស់​ខ្លួន​នៅ​យប់​នោះ រួច​នាង​បង​ក៏​ចូល​ទៅ​ដេក​ជា‌មួយ​ឪពុក តែ​គាត់​មិន​បាន​ដឹង​ថា​នាង​ចូល​ដេក​ពេល​ណា ឬ​ក្រោក​ពេល​ណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 នៅ​យប់​នោះ នាង​ទាំង​ពីរ​ក៏​បង្អក​ស្រា​ឪពុក​របស់​ខ្លួន រួច​ហើយ នាង​បង​ចូល​រួម​ដំណេក​ជា​មួយ​ឪពុក តែ​គាត់​ពុំ​ដឹង​ខ្លួន​ទេ មិន​ដឹង​ជា​នាង​ចូល​ដេក​ថ្មើរ​ណា ចេញ​ថ្មើរ​ណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 នោះ​គេ​ក៏​បំផឹក​ស្រា​ឪពុក​គេ​នៅ​យប់​នោះ​ឯង រួច​នាង​បង​ទៅ​ដេក​ជា​មួយ​នឹង​ឪពុក​ខ្លួន​ទៅ តែ​គាត់​ឥត​មាន​ដឹង​ជា​កាល​នាង​ដេក ឬ​កាល​នាង​ក្រោក​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

33 នៅ​យប់​នោះ នាង​ទាំង​ពីរ​ក៏​បង្អក​ស្រា​ឪពុក​របស់​ខ្លួន រួច​ហើយ​បង​ចូល​រួម​ដំណេក​ជា​មួយ​ឪពុក តែ​គាត់​ពុំ​ដឹង​ខ្លួន​ទេ មិន​ដឹង​ជា​នាង​ចូល​ដេក​ថ្មើរ​ណា ចេញ​ថ្មើរ​ណា​ឡើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 19:33
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មក៍! ចូរឲ្យ​យើង​បំផឹក​ស្រា​ឪពុក​របស់យើង ហើយ​រួមដំណេក​ជាមួយ​គាត់​ទៅ ដើម្បីឲ្យ​យើង​បាន​រក្សា​ពូជ​តាមរយៈ​ឪពុក​របស់យើង”។


នៅ​ថ្ងៃបន្ទាប់ នាង​បង​និយាយ​នឹង​ប្អូន​ថា​៖ “មើល៍! យប់មិញ​បង​បាន​រួមដំណេក​ជាមួយ​ឪពុក​ហើយ​។ យប់​នេះ ចូរឲ្យ​យើង​បំផឹក​ស្រា​គាត់​ទៀត រួច​ឯង​ចូលទៅ​រួមដំណេក​ជាមួយ​គាត់​ចុះ ដើម្បីឲ្យ​យើង​បាន​រក្សា​ពូជ​តាមរយៈ​ឪពុក​របស់យើង”។


ស្រា​ជា​អ្នកចំអកឡកឡឺយ ហើយ​គ្រឿងស្រវឹង​ជា​អ្នក​ឡូឡា អស់អ្នក​ដែល​វង្វេង​ដោយសារតែ​វា គ្មានប្រាជ្ញាឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម