ផ្ទុយទៅវិញ សេចក្ដីត្រេកអររបស់អ្នកនោះនៅក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយអ្នកនោះជញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
សុភាសិត 23:26 - ព្រះគម្ពីរខ្មែរសាកល កូនរបស់ខ្ញុំអើយ ចូរប្រគល់ចិត្តរបស់អ្នកឲ្យខ្ញុំ ហើយឲ្យភ្នែករបស់អ្នករក្សាផ្លូវរបស់ខ្ញុំចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនអើយ ចូរប្រគល់ចិត្តកូនមកឪពុកចុះ ហើយឲ្យភ្នែកកូនតាមមើល អស់ទាំងផ្លូវរបស់ឪពុកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនអើយ ចូរទុកចិត្តលើឪពុក ហើយពេញចិត្តយកតម្រាប់តាមឪពុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនអើយ ចូរប្រគល់ចិត្តឯងមកអញចុះ ហើយឲ្យភ្នែកឯងពេញចិត្តនឹងអស់ទាំងផ្លូវរបស់អញដែរ អាល់គីតាប កូនអើយ ចូរទុកចិត្តលើឪពុក ហើយពេញចិត្តយកតម្រាប់តាមឪពុក។ |
ផ្ទុយទៅវិញ សេចក្ដីត្រេកអររបស់អ្នកនោះនៅក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយអ្នកនោះជញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
តើនរណាមានប្រាជ្ញា? ចូរឲ្យអ្នកនោះយកចិត្តទុកដាក់នឹងសេចក្ដីទាំងនេះ ហើយយល់ច្បាស់នូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ាចុះ!៕
មានពរហើយ អ្នកដែលរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ គឺអ្នកដែលស្វែងរកព្រះអង្គអស់ពីចិត្ត!
កូនរបស់ខ្ញុំអើយ កុំភ្លេចសេចក្ដីបង្រៀនរបស់ខ្ញុំឡើយ ផ្ទុយទៅវិញ ចូររក្សាសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងចិត្តអ្នក
ចូរការពារចិត្តរបស់អ្នក ជាងការការពារអ្វីទាំងអស់ ដ្បិតប្រភពនៃជីវិតចេញពីចិត្តមក។
ពេលនោះ ឪពុកបានណែនាំ ហើយប្រាប់ខ្ញុំថា៖ “ចូរឲ្យចិត្តរបស់កូនកាន់ខ្ជាប់នូវពាក្យរបស់ឪពុក ចូរកាន់តាមសេចក្ដីបង្គាប់របស់ឪពុក ហើយមានជីវិតរស់ចុះ។
“ប្រសិនបើអ្នកណាមកឯខ្ញុំ ហើយមិនស្អប់ឪពុក ម្ដាយ ប្រពន្ធ កូនៗ បងប្អូនប្រុស និងបងប្អូនស្រីរបស់ខ្លួន ថែមទាំងមិនស្អប់ជីវិតរបស់ខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
ពួកគេធ្វើដូច្នេះ លើសពីការរំពឹងទុករបស់យើង គឺមុនដំបូងពួកគេបានថ្វាយខ្លួនដល់ព្រះអម្ចាស់ ហើយបន្ទាប់មកដល់យើង តាមបំណងព្រះហឫទ័យរបស់ព្រះ។
និងឲ្យព្រះគ្រីស្ទគង់ក្នុងចិត្តរបស់អ្នករាល់គ្នាតាមរយៈជំនឿ ព្រមទាំងឲ្យអ្នករាល់គ្នាបានចាក់ឫស និងចាក់គ្រឹះរឹងមាំក្នុងសេចក្ដីស្រឡាញ់
ហើយយើងមានពាក្យរបស់ព្យាការីដែលប្រាកដប្រជាជាងនេះទៅទៀត។ ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់នឹងពាក្យនោះ ដូចជាយកចិត្តទុកដាក់នឹងចង្កៀងដែលបញ្ចេញពន្លឺក្នុងកន្លែងងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹកលេចឡើងក្នុងចិត្តរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នាធ្វើបានល្អហើយ។