មើល៍! ទូលបង្គំបានកើតមកក្នុងសេចក្ដីទុច្ចរិត ហើយម្ដាយរបស់ទូលបង្គំមានទម្ងន់ទូលបង្គំ ក្នុងបាប។
សុភាសិត 22:15 - ព្រះគម្ពីរខ្មែរសាកល សេចក្ដីល្ងីល្ងើមានចងភ្ជាប់នៅក្នុងចិត្តកូនក្មេង ប៉ុន្តែរំពាត់នៃការប្រៀនប្រដៅនឹងបណ្ដេញវាឲ្យចេញឆ្ងាយពីកូនក្មេង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីចម្កួតរមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង ប៉ុន្តែ រំពាត់វាយផ្ចាលនឹងបណ្តេញសេចក្ដីនោះ ឲ្យបាត់ចេញបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្មេងៗតែងតែជំពាក់ចិត្តនឹងភាពល្ងីល្ងើ ការវាយប្រដៅនឹងនាំវាឲ្យចេញឆ្ងាយពីភាពល្ងីល្ងើនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីចំកួត រមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង ប៉ុន្តែរំពាត់វាយផ្ចាល នឹងបណ្តេញសេចក្ដីនោះ ឲ្យបាត់ចេញបាន។ អាល់គីតាប ក្មេងៗតែងតែជំពាក់ចិត្តនឹងភាពល្ងីល្ងើ ការវាយប្រដៅនឹងនាំវាឲ្យចេញឆ្ងាយពីភាពល្ងីល្ងើនោះ។ |
មើល៍! ទូលបង្គំបានកើតមកក្នុងសេចក្ដីទុច្ចរិត ហើយម្ដាយរបស់ទូលបង្គំមានទម្ងន់ទូលបង្គំ ក្នុងបាប។
អ្នកដែលសំចៃទុករំពាត់ គឺស្អប់កូនរបស់ខ្លួន រីឯអ្នកដែលស្រឡាញ់កូន ព្យាយាមផ្ដល់ការប្រៀនប្រដៅដល់កូន។
ចូរប្រៀនប្រដៅកូនរបស់អ្នក ក្នុងកាលដែលមានសង្ឃឹមនៅឡើយ គឺកុំទុកឲ្យការរំជួលចិត្តរបស់អ្នកធ្វើឲ្យវាស្លាប់ឡើយ។
រំពាត់ និងការស្ដីប្រដៅផ្ដល់ប្រាជ្ញា ប៉ុន្តែកូនក្មេងដែលបណ្ដោយតាមចិត្ត នាំមកនូវសេចក្ដីអាម៉ាស់ដល់ម្ដាយរបស់ខ្លួន។
ចូរប្រៀនប្រដៅកូនរបស់អ្នក នោះវានឹងធ្វើឲ្យអ្នកបានស្ងប់ចិត្ត ហើយផ្ដល់សេចក្ដីរីករាយដល់ព្រលឹងរបស់អ្នក។
ពីមុនយើងទាំងអស់គ្នាក៏រស់នៅក្នុងតណ្ហាសាច់ឈាមរបស់យើង ក្នុងចំណោមអ្នកទាំងនោះដែរ គឺយើងប្រព្រឹត្តតាមបំណងនៃសាច់ឈាម និងចិត្តគំនិត ហើយជាកូននៃព្រះពិរោធពីកំណើតដូចអ្នកឯទៀតដែរ។