អ្នកដែលមួលបង្កាច់អ្នកជិតខាងរបស់ខ្លួនដោយសម្ងាត់ ទូលបង្គំនឹងបំផ្លាញចេញ; អ្នកដែលមានភ្នែកឆ្មើងឆ្មៃ និងចិត្តអំនួត ទូលបង្គំនឹងមិនទ្រាំឡើយ។
សុភាសិត 20:19 - ព្រះគម្ពីរខ្មែរសាកល មនុស្សអេចអូចដើរចុះឡើងលាតត្រដាងរឿងសម្ងាត់ ដូច្នេះកុំសេពគប់ជាមួយអ្នកដែលមានមាត់ឥតគម្របឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលដើរចុះឡើងនិយាយដើមគេ ជាអ្នកបើកសម្ដែងការលាក់កំបាំងហើយ ដូច្នេះ កុំភប់ប្រសព្វនឹងអ្នកណា ដែលមានមាត់ប៉ាចរហាចឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនិយាយដើមគេរមែងបើកកកាយការសម្ងាត់ កុំសេពគប់ជាមួយអ្នកដែលនិយាយច្រើនពេក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលដើរចុះឡើងនិយាយដើមគេ នោះជាអ្នកបើកសំដែងការលាក់កំបាំងហើយ ដូច្នេះកុំឲ្យភប់ប្រសព្វនឹងអ្នកណាដែលមានមាត់ប៉ាចរហាចឡើយ។ អាល់គីតាប អ្នកនិយាយដើមគេរមែងបើកកកាយការសំងាត់ កុំសេពគប់ជាមួយអ្នកដែលនិយាយច្រើនពេក។ |
អ្នកដែលមួលបង្កាច់អ្នកជិតខាងរបស់ខ្លួនដោយសម្ងាត់ ទូលបង្គំនឹងបំផ្លាញចេញ; អ្នកដែលមានភ្នែកឆ្មើងឆ្មៃ និងចិត្តអំនួត ទូលបង្គំនឹងមិនទ្រាំឡើយ។
មនុស្សអេចអូចដើរចុះឡើងលាតត្រដាងរឿងសម្ងាត់ រីឯមនុស្សមានចិត្តស្មោះត្រង់លាក់បាំងរឿងវិញ។
អ្នកដែលការពារមាត់របស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន រីឯអ្នកដែលបើកបបូរមាត់ធំ នាំសេចក្ដីហិនវិនាសមកលើខ្លួនឯង។
ពាក្យសម្ដីរបស់អ្នកនិយាយអេចអូច ប្រៀបដូចជាអាហារដ៏ឆ្ងាញ់ ដែលចុះទៅដល់ផ្នែកខាងក្នុងនៃរូបកាយ។
ដ្បិតមនុស្សបែបនេះ មិនបម្រើព្រះគ្រីស្ទព្រះអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះខ្លួនឯងប៉ុណ្ណោះ។ ពួកគេបោកបញ្ឆោតចិត្តរបស់មនុស្សស្លូតត្រង់ដោយសម្ដីផ្អែមពីរោះ និងពាក្យបញ្ជោរ។