ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងដល់ជើងរបស់ទូលបង្គំ ហើយជាពន្លឺដល់គន្លងរបស់ទូលបង្គំ។
សុភាសិត 2:9 - ព្រះគម្ពីរខ្មែរសាកល យ៉ាងនោះឯង អ្នកនឹងយល់ច្បាស់នូវសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះឯងនឹងបានយល់សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើកូនស្ដាប់ឪពុក កូននឹងយល់អំពីមាគ៌ាដ៏សុចរិត ទៀងត្រង់ និងត្រឹមត្រូវ ពោលគឺអ្វីៗទាំងអស់ដែលនាំមកនូវសុភមង្គល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះឯងនឹងបានយល់សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ នឹងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ អាល់គីតាប ប្រសិនបើកូនស្ដាប់ឪពុក កូននឹងយល់អំពីមាគ៌ាដ៏សុចរិត ទៀងត្រង់ និងត្រឹមត្រូវ ពោលគឺអ្វីៗទាំងអស់ដែលនាំមកនូវសុភមង្គល។ |
ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងដល់ជើងរបស់ទូលបង្គំ ហើយជាពន្លឺដល់គន្លងរបស់ទូលបង្គំ។
ទូលបង្គំមានប្រាជ្ញាជាងអស់អ្នកដែលបង្រៀនទូលបង្គំ ដ្បិតសេចក្ដីបន្ទាល់របស់ព្រះអង្គជាទីសញ្ជឹងគិតរបស់ទូលបង្គំ។
តើនរណាជាមនុស្សកោតខ្លាចព្រះយេហូវ៉ា? ព្រះអង្គនឹងណែនាំអ្នកនោះក្នុងផ្លូវដែលត្រូវជ្រើសរើស។
យើងនឹងបង្រៀនអ្នក ហើយណែនាំអ្នកក្នុងផ្លូវដែលអ្នកត្រូវដើរ យើងនឹងជួយគំនិតអ្នក ដោយទុកភ្នែកយើងនៅលើអ្នក។
មនុស្សអាក្រក់មិនយល់ច្បាស់នូវសេចក្ដីយុត្តិធម៌ឡើយ រីឯអ្នកដែលស្វែងរកព្រះយេហូវ៉ា យល់ច្បាស់ទាំងស្រុង។
នៅពេលអ្នកដើរ ជំហានរបស់អ្នកនឹងមិនត្រូវបានបង្អាក់ឡើយ ហើយប្រសិនបើអ្នករត់ ក៏អ្នកមិនជំពប់ដែរ។
ខ្ញុំដើរក្នុងផ្លូវនៃសេចក្ដីសុចរិត គឺនៅក្នុងចំណោមគន្លងទាំងឡាយនៃសេចក្ដីយុត្តិធម៌
នៅទីនោះនឹងមានផ្លូវធំមួយ ជាផ្លូវដែលគេហៅថា “ផ្លូវដ៏វិសុទ្ធ”។ ពួកមនុស្សសៅហ្មងនឹងមិនឆ្លងតាមផ្លូវនោះឡើយ គឺផ្លូវនោះសម្រាប់តែអ្នកដែលដើរតាមផ្លូវនោះប៉ុណ្ណោះ; ទោះបើពួកគេជាមនុស្សល្ងីល្ងើក៏ដោយ ក៏ពួកគេមិនវង្វេងដែរ។
ព្រះយេហូវ៉ាជាព្រះប្រោសលោះរបស់អ្នក ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល មានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា ព្រះរបស់អ្នក ជាអ្នកដែលបង្រៀនអ្នកឲ្យទទួលប្រយោជន៍ ហើយនាំអ្នកឲ្យដើរក្នុងផ្លូវដែលអ្នកគួរដើរ។
ព្រះយេស៊ូវមានបន្ទូលថា៖“គឺខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មានអ្នកណាទៅឯព្រះបិតាបានឡើយ លើកលែងតែតាមរយៈខ្ញុំប៉ុណ្ណោះ។