រីឯក្បាលរបស់ពួកអ្នកដែលឡោមព័ទ្ធទូលបង្គំ សូមឲ្យសេចក្ដីអន្តរាយនៃបបូរមាត់របស់ពួកគេ គ្របដណ្ដប់ក្បាលរបស់ពួកគេ។
សុភាសិត 18:7 - ព្រះគម្ពីរខ្មែរសាកល មាត់របស់មនុស្សល្ងង់ជាសេចក្ដីហិនវិនាសដល់ខ្លួនគេ ហើយបបូរមាត់របស់គាត់ជាអន្ទាក់ដល់ព្រលឹងរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មាត់របស់មនុស្សល្ងីល្ងើ ជាហេតុនាំឲ្យខ្លួនត្រូវវិនាសទៅ ហើយបបូរមាត់ក៏ជាអន្ទាក់ដល់ព្រលឹងខ្លួនដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មាត់របស់មនុស្សខ្លៅរមែងធ្វើឲ្យខ្លួនវិនាស ហើយពាក្យសម្ដីរបស់អ្នកនោះ ជាអន្ទាក់សម្រាប់ដាក់ខ្លួនឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មាត់របស់មនុស្សល្ងីល្ងើជាហេតុនាំឲ្យខ្លួនត្រូវវិនាសទៅ ហើយបបូរមាត់ក៏ជាអន្ទាក់ដល់ព្រលឹងខ្លួនដែរ។ អាល់គីតាប មាត់របស់មនុស្សខ្លៅរមែងធ្វើឲ្យខ្លួនវិនាស ហើយពាក្យសំដីរបស់អ្នកនោះ ជាអន្ទាក់សម្រាប់ដាក់ខ្លួនឯង។ |
រីឯក្បាលរបស់ពួកអ្នកដែលឡោមព័ទ្ធទូលបង្គំ សូមឲ្យសេចក្ដីអន្តរាយនៃបបូរមាត់របស់ពួកគេ គ្របដណ្ដប់ក្បាលរបស់ពួកគេ។
ពួកគេនឹងធ្វើឲ្យខ្លួនឯងជំពប់ គឺអណ្ដាតរបស់ពួកគេប្រឆាំងនឹងខ្លួនឯង; អស់អ្នកដែលឃើញពួកគេនឹងគ្រវីក្បាល។
មនុស្សមានប្រាជ្ញាសន្សំចំណេះដឹងទុក រីឯមាត់របស់មនុស្សល្ងីល្ងើនៅជិតសេចក្ដីហិនវិនាស។
ចិត្តរបស់មនុស្សមានប្រាជ្ញា ទទួលយកសេចក្ដីបង្គាប់ រីឯបបូរមាត់របស់មនុស្សល្ងីល្ងើនាំមកនូវសេចក្ដីហិនវិនាស។
មានអន្ទាក់របស់មនុស្សអាក្រក់នៅក្នុងការបំពាននៃបបូរមាត់ រីឯមនុស្សសុចរិតគេចផុតពីទុក្ខវេទនា។
អ្នកដែលការពារមាត់របស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន រីឯអ្នកដែលបើកបបូរមាត់ធំ នាំសេចក្ដីហិនវិនាសមកលើខ្លួនឯង។
មាត់របស់មនុស្សល្ងីល្ងើ នាំមកនូវរំពាត់សម្រាប់ខ្នងរបស់ខ្លួន រីឯបបូរមាត់របស់មនុស្សមានប្រាជ្ញា រក្សាខ្លួនគេ។
សុភនិច្ឆ័យជាប្រភពទឹកនៃជីវិតដល់អ្នកដែលមានវា រីឯការវាយប្រដៅដល់មនុស្សល្ងីល្ងើ ជាភាពល្ងីល្ងើ។
ពាក្យសម្ដីរបស់អ្នកនិយាយអេចអូច ប្រៀបដូចជាអាហារដ៏ឆ្ងាញ់ ដែលចុះទៅដល់ផ្នែកខាងក្នុងនៃរូបកាយ។
អំពើទុច្ចរិតរបស់មនុស្សអាក្រក់ចាប់ខ្លួនគេជាប់ ហើយអ្នកនោះត្រូវបានចាប់ចងដោយចំណងនៃបាបរបស់ខ្លួន។