ទ្រព្យសម្បត្តិរបស់អ្នកមាន ជាទីក្រុងដ៏រឹងមាំដល់ខ្លួនគេ រីឯភាពក្រីក្ររបស់អ្នកក្រខ្សត់ ជាសេចក្ដីហិនវិនាសរបស់ពួកគេ។
សុភាសិត 18:11 - ព្រះគម្ពីរខ្មែរសាកល ទ្រព្យសម្បត្តិរបស់អ្នកមានជាទីក្រុងដ៏រឹងមាំដល់ខ្លួនគេ ហើយដូចជាកំពែងដ៏ខ្ពស់ក្នុងការស្រមើស្រមៃរបស់ខ្លួនគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ្នកមានវិញ ទ្រព្យសម្បត្តិរបស់គេជាទីក្រុងមាំមួន ហើយតាមគំនិតរបស់គេ ក៏យល់ថាជាកំផែងយ៉ាងខ្ពស់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកមានវិញ គេចាត់ទុកទ្រព្យសម្បត្តិរបស់ខ្លួន ជាទីក្រុងមួយ ដែលមានកំពែងរឹងមាំ។ គេនឹកស្មានថា សម្បត្តិនេះជាកំពែងការពារខ្លួនគេឲ្យបានសុខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមនុស្សអ្នកមានវិញ ទ្រព្យសម្បត្តិរបស់គេជាទីក្រុងមាំមួន ហើយតាមគំនិតរបស់គេ ក៏យល់ថាជាកំផែងយ៉ាងខ្ពស់ដែរ។ អាល់គីតាប រីឯអ្នកមានវិញ គេចាត់ទុកទ្រព្យសម្បត្តិរបស់ខ្លួន ជាទីក្រុងមួយ ដែលមានកំពែងរឹងមាំ។ គេនឹកស្មានថា សម្បត្តិនេះជាកំពែងការពារខ្លួនគេឲ្យបានសុខ។ |
ទ្រព្យសម្បត្តិរបស់អ្នកមាន ជាទីក្រុងដ៏រឹងមាំដល់ខ្លួនគេ រីឯភាពក្រីក្ររបស់អ្នកក្រខ្សត់ ជាសេចក្ដីហិនវិនាសរបស់ពួកគេ។
ទ្រព្យសម្បត្តិគ្មានប្រយោជន៍នៅថ្ងៃនៃព្រះពិរោធឡើយ រីឯសេចក្ដីសុចរិតរំដោះឲ្យរួចពីសេចក្ដីស្លាប់។
អ្នកមានតែងធ្វើជាអ្នកមានប្រាជ្ញាក្នុងភ្នែកខ្លួនឯង ប៉ុន្តែអ្នកក្រខ្សត់ដែលមានការយល់ច្បាស់ មើលធ្លុះអ្នកនោះ។
ដ្បិតប្រាជ្ញាជាគ្រឿងការពារ ដូចដែលប្រាក់ជាគ្រឿងការពារដែរ; ប្រយោជន៍នៃចំណេះដឹង គឺជាប្រាជ្ញាដែលរក្សាជីវិតពួកម្ចាស់របស់វា។