មនុស្សនឹងបានស្កប់ស្កល់នឹងអ្វីដែលល្អពីផលផ្លែនៃមាត់របស់ខ្លួន ហើយទង្វើនៃដៃរបស់មនុស្ស នឹងត្រឡប់មកខ្លួនគេវិញ។
សុភាសិត 15:23 - ព្រះគម្ពីរខ្មែរសាកល អំណរមានដល់មនុស្សដោយការផ្ដល់ចម្លើយត្រឹមត្រូវ ហើយពាក្យត្រូវពេល ល្អយ៉ាងណាហ្ន៎! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សរមែងមានអំណរ ដោយពាក្យឆ្លើយរបស់ខ្លួន ហើយពាក្យមួយម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពោលពាក្យត្រឹមត្រូវស្របនឹងកាលៈទេសៈ រមែងនាំឲ្យមានអំណរសប្បាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សរមែងមានសេចក្ដីអំណរ ដោយពាក្យឆ្លើយរបស់ខ្លួន ហើយពាក្យ១ម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎។ អាល់គីតាប ពោលពាក្យត្រឹមត្រូវស្របនឹងកាលៈទេសៈ រមែងនាំឲ្យមានអំណរសប្បាយ។ |
មនុស្សនឹងបានស្កប់ស្កល់នឹងអ្វីដែលល្អពីផលផ្លែនៃមាត់របស់ខ្លួន ហើយទង្វើនៃដៃរបស់មនុស្ស នឹងត្រឡប់មកខ្លួនគេវិញ។
ការព្រួយបារម្ភក្នុងចិត្តមនុស្ស នឹងពន្លិចគេចុះ ប៉ុន្តែពាក្យសម្ដីល្អ ធ្វើឲ្យគេអរសប្បាយ។
បបូរមាត់នៃសេចក្ដីយុត្តិធម៌ជាទីគាប់ព្រះទ័យដល់ស្ដេច; ទ្រង់ស្រឡាញ់អ្នកដែលនិយាយទៀងត្រង់។
ពាក្យសម្ដីសប្បុរសជាផ្លិតឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាការប្រោសឲ្យជាដល់ឆ្អឹងផង។
មានវេលាកំណត់សម្រាប់អ្វីៗទាំងអស់ មានពេលកំណត់សម្រាប់កិច្ចការទាំងអស់នៅក្រោមមេឃ គឺ:
ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាបានប្រទានដល់ខ្ញុំនូវអណ្ដាតរបស់អ្នកដែលទទួលការបង្រៀន ដើម្បីឲ្យខ្ញុំចេះជួយមនុស្សល្វើយ ដោយពាក្យសម្ដី។ ព្រះអង្គដាស់ខ្ញុំឡើង ពីមួយព្រឹកទៅមួយព្រឹក គឺព្រះអង្គដាស់ត្រចៀករបស់ខ្ញុំ ដើម្បីឲ្យស្ដាប់ ដូចជាអ្នកដែលទទួលការបង្រៀន។
កុំឲ្យមានសម្ដីថោកទាបណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ចូរនិយាយពាក្យល្អសម្រាប់ការស្អាងទឹកចិត្តតាមដែលគេត្រូវការ ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកដែលស្ដាប់។