ចំពោះវិសុទ្ធជនដែលនៅលើផែនដី ពួកគេជាមនុស្សដ៏ឧត្ដុង្គឧត្ដម អស់ទាំងសេចក្ដីត្រេកអររបស់ទូលបង្គំនៅក្នុងពួកគេ។
សុភាសិត 12:26 - ព្រះគម្ពីរខ្មែរសាកល មនុស្សសុចរិតនាំផ្លូវអ្នកជិតខាងរបស់ខ្លួន រីឯផ្លូវរបស់មនុស្សអាក្រក់នាំពួកគេឲ្យវង្វេង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សដែលសុចរិតជាអ្នកបង្ហាញផ្លូវ ដល់អ្នកជិតខាងខ្លួន តែផ្លូវរបស់មនុស្សអាក្រក់នាំឲ្យគេវង្វេងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិតតែងតែនាំមិត្តសម្លាញ់របស់ខ្លួនឲ្យដើរតាមមាគ៌ាល្អ រីឯកិរិយារបស់មនុស្សអាក្រក់នាំឲ្យគេវង្វេងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សសុចរិតជាអ្នកចាំផ្លូវដល់អ្នកជិតខាង តែផ្លូវរបស់មនុស្សអាក្រក់រមែងនាំឲ្យវង្វេងវិញ។ អាល់គីតាប មនុស្សសុចរិតតែងតែនាំមិត្តសម្លាញ់របស់ខ្លួនឲ្យដើរតាមមាគ៌ាល្អ រីឯកិរិយារបស់មនុស្សអាក្រក់នាំឲ្យគេវង្វេងវិញ។ |
ចំពោះវិសុទ្ធជនដែលនៅលើផែនដី ពួកគេជាមនុស្សដ៏ឧត្ដុង្គឧត្ដម អស់ទាំងសេចក្ដីត្រេកអររបស់ទូលបង្គំនៅក្នុងពួកគេ។
មានអន្ទាក់របស់មនុស្សអាក្រក់នៅក្នុងការបំពាននៃបបូរមាត់ រីឯមនុស្សសុចរិតគេចផុតពីទុក្ខវេទនា។
ការព្រួយបារម្ភក្នុងចិត្តមនុស្ស នឹងពន្លិចគេចុះ ប៉ុន្តែពាក្យសម្ដីល្អ ធ្វើឲ្យគេអរសប្បាយ។
មនុស្សខ្ជិលច្រអូសមិនអាំងសាច់សត្វដែលខ្លួនបរបាញ់ រីឯមនុស្សឧស្សាហ៍នឹងបានទ្រព្យសម្បត្តិដ៏មានតម្លៃ។
តើអ្នកដែលប៉ងធ្វើអាក្រក់ មិនវង្វេងឬ? រីឯអ្នកដែលប៉ងធ្វើល្អនឹងទទួលបានសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់។
មនុស្សដែលចេះទប់ពាក្យសម្ដីរបស់ខ្លួន គឺស្គាល់ចំណេះដឹង ហើយមនុស្សមានចិត្តត្រជាក់ គឺមានការយល់ដឹង។
ខ្ញុំបានសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ស្ដីអំពីអ្នកដែលបោកបញ្ឆោតអ្នករាល់គ្នា។
ដូច្នេះ នាគដ៏ធំនោះក៏ត្រូវបានទម្លាក់ចុះ។ វាជាពស់ពីបុរាណដែលហៅថាមារផង សាតាំងផង ជាអ្នកដែលបោកបញ្ឆោតពិភពលោកទាំងមូល។ វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកបរិវាររបស់វាក៏ត្រូវបានទម្លាក់ចុះជាមួយវាដែរ។
វាបោកបញ្ឆោតមនុស្សដែលរស់នៅលើផែនដីដោយទីសម្គាល់ដែលត្រូវបានប្រទានឲ្យវាធ្វើនៅមុខសត្វតិរច្ឆាននោះ ទាំងប្រាប់មនុស្សដែលរស់នៅលើផែនដីឲ្យធ្វើរូបសំណាកមួយថ្វាយសត្វតិរច្ឆាននោះដែលត្រូវរបួសដោយមុខដាវ ប៉ុន្តែនៅមានជីវិត។