ការកោតខ្លាចព្រះយេហូវ៉ាជាសេចក្ដីប្រៀនប្រដៅនៃប្រាជ្ញា ហើយមុនសិរីរុងរឿង មានការបន្ទាបខ្លួន៕
សុភាសិត 11:2 - ព្រះគម្ពីរខ្មែរសាកល ពេលការក្រអឺតក្រទមមក សេចក្ដីអាម៉ាស់ក៏មកដែរ រីឯប្រាជ្ញាវិញ នៅជាមួយមនុស្សរាបទាប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាកើតមានសេចក្ដីអំនួត នោះក៏កើតមានសេចក្ដីខ្មាសដែរ តែប្រាជ្ញា តែងនៅនឹងមនុស្សសុភាព។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាវាយឫកក្រអឺតក្រទម អ្នកនោះនឹងត្រូវគេមើលងាយ រីឯអ្នកមានចរិយាសុភាព ទើបហៅថាមានប្រាជ្ញា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាកើតមានសេចក្ដីអំនួត នោះក៏កើតមានសេចក្ដីខ្មាសដែរ តែប្រាជ្ញា តែងនៅនឹងមនុស្សសុភាព។ អាល់គីតាប អ្នកណាវាយឫកក្រអឺតក្រទម អ្នកនោះនឹងត្រូវគេមើលងាយ រីឯអ្នកមានចរិយាសុភាព ទើបហៅថាមានប្រាជ្ញា។ |
ការកោតខ្លាចព្រះយេហូវ៉ាជាសេចក្ដីប្រៀនប្រដៅនៃប្រាជ្ញា ហើយមុនសិរីរុងរឿង មានការបន្ទាបខ្លួន៕
អំនួតរបស់មនុស្សនឹងបន្ទាបខ្លួនឯងចុះ រីឯមនុស្សរាបទាបក្នុងវិញ្ញាណនឹងទទួលបានសិរីរុងរឿង។
ដូច្នេះ ព្រះរាជាអើយ សូមឲ្យសេចក្ដីប្រឹក្សារបស់ខ្ញុំព្រះបាទបានគាប់ព្រះទ័យដល់ព្រះករុណាផង គឺសូមព្រះករុណាផ្ដាច់បាបរបស់ព្រះករុណាចេញដោយការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំងផ្ដាច់អំពើទុច្ចរិតរបស់ព្រះករុណាចេញដោយមេត្តាដល់អ្នកដែលរងទុក្ខ ក្រែងលោសេចក្ដីសុខស្រួលរបស់ព្រះករុណាបានយូរអង្វែង”។
ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកទារពន្ធនេះឯង ចុះទៅផ្ទះវិញទាំងត្រូវបានរាប់ជាសុចរិត មិនមែនផារិស៊ីនោះទេ។ ដ្បិតអស់អ្នកដែលលើកតម្កើងខ្លួន នឹងត្រូវបានបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវបានលើកតម្កើង”។