Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 15:33 - ព្រះគម្ពីរខ្មែរសាកល

33 ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​សេចក្ដីប្រៀនប្រដៅ​នៃ​ប្រាជ្ញា ហើយ​មុន​សិរីរុងរឿង មាន​ការបន្ទាបខ្លួន​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា រមែង​បង្រៀន​ឲ្យ​មាន​ប្រាជ្ញា ហើយ​សេចក្ដី​សុភាព‌រាប‌សា តែង​តែ​នាំ​មុខ​កិត្តិ‌សព្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​តែងតែ​អប់រំ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា មុន​នឹង​ទទួល​សិរី‌រុងរឿង តោង​ដាក់​ខ្លួន​ជា​មុន​សិន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា រមែង​បង្រៀន​ឲ្យ​មាន​ប្រាជ្ញា ហើយ​សេចក្ដី​សុភាព‌រាបសា​តែង‌តែ​នាំ​មុខ​កិត្តិសព្ទ។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 ការ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​តែងតែ​អប់រំ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា មុន​នឹង​ទទួល​សិរី‌រុង‌រឿង តោង​ដាក់​ខ្លួន​ជា​មុន​សិន។

សូមមើលជំពូក ចម្លង




សុភា‌សិត 15:33
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ប្រាជ្ញា​; អស់អ្នក​ដែល​អនុវត្ត​ការនេះ​មាន​សុភនិច្ឆ័យ​ដ៏ល្អ​។ សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ នៅស្ថិតស្ថេរ​ជារៀងរហូត​៕


កូន​រាល់គ្នា​អើយ ចូរ​មក ហើយ​ស្ដាប់តាម​ខ្ញុំ​ចុះ​! ខ្ញុំ​នឹង​បង្រៀន​អ្នករាល់គ្នា​អំពី​ការកោតខ្លាច​ព្រះយេហូវ៉ា​។


ដើម្បីឲ្យ​ស្គាល់​ប្រាជ្ញា និង​សេចក្ដីប្រៀនប្រដៅ ដើម្បីឲ្យ​យល់ច្បាស់​នូវ​ពាក្យ​នៃ​ការយល់ដឹង


ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ចំណេះដឹង រីឯ​មនុស្សល្ងីល្ងើ​មើលងាយ​ប្រាជ្ញា និង​សេចក្ដីប្រៀនប្រដៅ​វិញ​។


អ្នកដែល​ធ្វើព្រងើយ​នឹង​ការប្រៀនប្រដៅ គឺ​បោះបង់ចោល​ព្រលឹង​របស់ខ្លួន រីឯ​អ្នកដែល​ស្ដាប់តាម​ពាក្យស្ដីប្រដៅ ទទួលបាន​ការយល់ដឹង​។


គម្រោង​នៃ​ចិត្ត​ជា​របស់​មនុស្ស រីឯ​ចម្លើយ​នៃ​អណ្ដាត​មកពី​ព្រះយេហូវ៉ា​។


មុន​សេចក្ដីអន្តរាយ ចិត្ត​របស់​មនុស្ស​លើកខ្លួនឡើង មុន​សិរីរុងរឿង មាន​ការបន្ទាបខ្លួន​។


អំនួត​របស់​មនុស្ស​នឹង​បន្ទាប​ខ្លួនឯង​ចុះ រីឯ​មនុស្ស​រាបទាប​ក្នុង​វិញ្ញាណ​នឹង​ទទួលបាន​សិរីរុងរឿង​។


ការកោតខ្លាច​ព្រះយេហូវ៉ា គឺ​ស្អប់​សេចក្ដី​អាក្រក់​; ខ្ញុំ​ស្អប់​ភាពក្រអឺតក្រទម អំនួត ផ្លូវ​នៃ​សេចក្ដី​អាក្រក់ និង​មាត់​នៃ​សេចក្ដីកំហូច​។


ដ្បិត​អស់អ្នក​ដែល​លើកតម្កើង​ខ្លួន នឹង​ត្រូវបាន​បន្ទាបចុះ រីឯ​អ្នក​ដែល​បន្ទាបខ្លួន នឹង​ត្រូវបាន​លើកតម្កើង”។


ចូរ​បន្ទាបខ្លួន​នៅចំពោះ​ព្រះអម្ចាស់ នោះ​ព្រះអង្គ​នឹង​លើកតម្កើង​អ្នករាល់គ្នា​។


ដូចគ្នាដែរ អ្នករាល់គ្នា​ដែល​នៅ​ក្មេង​អើយ ចូរ​ចុះចូល​នឹង​ពួក​ចាស់ទុំ​ចុះ​។ អ្នក​ទាំងអស់គ្នា​ត្រូវ​បំពាក់ខ្លួន​ដោយ​ការបន្ទាបខ្លួន​ចំពោះ​គ្នាទៅវិញទៅមក ដ្បិត “ព្រះ​ទ្រង់​ប្រឆាំង​នឹង​មនុស្សក្រអឺតក្រទម ប៉ុន្តែ​ប្រទាន​ព្រះគុណ​ដល់​មនុស្ស​រាបទាប​វិញ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម