សុភាសិត 11:18 - ព្រះគម្ពីរខ្មែរសាកល មនុស្សអាក្រក់ទទួលឈ្នួលបញ្ឆោតចិត្ត រីឯអ្នកដែលសាបព្រោះសេចក្ដីសុចរិត បានរង្វាន់ដ៏ពិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សអាក្រក់បានកម្រៃដែលតែងតែលលួង តែអ្នកណាដែលផ្សាយសេចក្ដីសុចរិត នោះបានរង្វាន់យ៉ាងជាប់លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សពាលរកបានតែសម្បត្តិក្ដៅក្រហាយ រីឯមនុស្សដែលសាបព្រោះសេចក្ដីសុចរិត រមែងទទួលផលដែលមិនចេះសាបសូន្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សអាក្រក់បានកំរៃដែលតែងតែលលួង តែអ្នកណាដែលផ្សាយសេចក្ដីសុចរិត នោះបានរង្វាន់យ៉ាងជាប់លាប់។ អាល់គីតាប មនុស្សពាលរកបានតែសម្បត្តិក្ដៅក្រហាយ រីឯមនុស្សដែលសាបព្រោះសេចក្ដីសុចរិត រមែងទទួលផលដែលមិនចេះសាបសូន្យ។ |
អ្នកដែលសាបព្រោះសេចក្ដីទុច្ចរិត នឹងច្រូតបានសេចក្ដីអន្តរាយ ហើយដំបងនៃសេចក្ដីក្ដៅក្រហាយរបស់អ្នកនោះ នឹងសាបសូន្យទៅ។
អំពើទុច្ចរិតរបស់មនុស្សអាក្រក់ចាប់ខ្លួនគេជាប់ ហើយអ្នកនោះត្រូវបានចាប់ចងដោយចំណងនៃបាបរបស់ខ្លួន។
អ្នកដែលច្រូតទទួលឈ្នួល ហើយកំពុងប្រមូលផលសម្រាប់ជីវិតអស់កល្បជានិច្ច ដើម្បីឲ្យអ្នកដែលសាបព្រោះ និងអ្នកដែលច្រូតអរសប្បាយជាមួយគ្នា។
គឺរៀនដោះបុគ្គលចាស់របស់អ្នករាល់គ្នាចេញ។ បុគ្គលចាស់នេះ ជារបស់កិរិយាពីមុនដែលខូចដោយតណ្ហាដ៏ពេញដោយការបោកបញ្ឆោត
មួយវិញទៀត ផលផ្លែនៃសេចក្ដីសុចរិត តែងតែត្រូវបានសាបព្រោះក្នុងសន្តិភាព ដោយអ្នកដែលបង្កើតសន្តិភាព៕