មនុស្សអាក្រក់ឃើញដូច្នេះ ក៏ក្ដៅក្រហាយ; គេនឹងសង្កៀតធ្មេញ ហើយរលាយបាត់ទៅ; ចំណង់របស់មនុស្សអាក្រក់នឹងវិនាស៕
សុភាសិត 10:28 - ព្រះគម្ពីរខ្មែរសាកល ក្ដីសង្ឃឹមរបស់មនុស្សសុចរិតនាំមកនូវអំណរ រីឯការរំពឹងទុករបស់មនុស្សអាក្រក់នឹងវិនាស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការសង្ឃឹមរបស់មនុស្សសុចរិត នោះនាំឲ្យមានចិត្តរីករាយ តែសេចក្ដីទុកចិត្តរបស់មនុស្សអាក្រក់ នឹងសូន្យបាត់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីសង្ឃឹមរបស់មនុស្សសុចរិតនាំមកនូវអំណរ រីឯសេចក្ដីសង្ឃឹមរបស់មនុស្សពាល គ្មានបានប្រយោជន៍អ្វីសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការសង្ឃឹមរបស់មនុស្សសុចរិត នោះនាំឲ្យមានចិត្តរីករាយ តែសេចក្ដីទុកចិត្តរបស់មនុស្សអាក្រក់ នឹងសូន្យបាត់ទៅ។ អាល់គីតាប សេចក្ដីសង្ឃឹមរបស់មនុស្សសុចរិតនាំមកនូវអំណរ រីឯសេចក្ដីសង្ឃឹមរបស់មនុស្សពាល គ្មានបានប្រយោជន៍អ្វីសោះ។ |
មនុស្សអាក្រក់ឃើញដូច្នេះ ក៏ក្ដៅក្រហាយ; គេនឹងសង្កៀតធ្មេញ ហើយរលាយបាត់ទៅ; ចំណង់របស់មនុស្សអាក្រក់នឹងវិនាស៕
ហេតុនេះហើយបានជាចិត្តរបស់ទូលបង្គំអរសប្បាយ ព្រលឹងរបស់ទូលបង្គំត្រេកអរ ហើយរូបកាយទូលបង្គំក៏រស់នៅដោយសុខដុមរមនា;
ចូរច្រៀងទៅកាន់ព្រះ ចូរច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ ចូរលើកតម្កើងព្រះអង្គដែលជិះលើពពក; ព្រះនាមរបស់ព្រះអង្គគឺយេហូវ៉ា; ចូរលោតកញ្ឆេងនៅចំពោះព្រះអង្គចុះ!
បំណងប្រាថ្នារបស់មនុស្សសុចរិត គឺមានតែសេចក្ដីល្អ រីឯការរំពឹងទុករបស់មនុស្សអាក្រក់ គឺសេចក្ដីក្ដៅក្រហាយ។
នៅពេលមនុស្សអាក្រក់ស្លាប់ ការរំពឹងទុករបស់ពួកគេនឹងវិនាស ហើយក្ដីសង្ឃឹមលើទ្រព្យសម្បត្តិក៏វិនាសទៅដែរ។
មនុស្សអាក្រក់ត្រូវបានផ្ដួលរំលំដោយសារតែសេចក្ដីអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិតមានទីជ្រកកោន សូម្បីតែក្នុងពេលដែលគាត់ស្លាប់។
មានអន្ទាក់នៅក្នុងការបំពានរបស់មនុស្សអាក្រក់ រីឯមនុស្សសុចរិតច្រៀងដោយអំណរ ហើយអរសប្បាយផង។
ចូរអរសប្បាយដោយសេចក្ដីសង្ឃឹម ចូរស៊ូទ្រាំនឹងទុក្ខវេទនា ចូរផ្ចង់ស្មារតីក្នុងការអធិស្ឋាន។
សូមឲ្យព្រះនៃសេចក្ដីសង្ឃឹម បំពេញអ្នករាល់គ្នាដោយគ្រប់ទាំងអំណរ និងសេចក្ដីសុខសាន្ត នៅពេលដែលអ្នករាល់គ្នាជឿព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នាសម្បូរហូរហៀរដោយសេចក្ដីសង្ឃឹម ដោយព្រោះព្រះចេស្ដានៃព្រះវិញ្ញាណដ៏វិសុទ្ធ។
តាមរយៈព្រះអង្គ និងដោយសារតែជំនឿ យើងក៏បានចូលក្នុងព្រះគុណនេះដែលយើងកំពុងឈរ ហើយអួតអំពីសេចក្ដីសង្ឃឹមដែលនឹងទទួលសិរីរុងរឿងរបស់ព្រះ។
ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង និងព្រះដែលជាព្រះបិតារបស់យើង ដែលស្រឡាញ់យើង ហើយប្រទានការកម្សាន្តចិត្តដ៏អស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរមកតាមរយៈព្រះគុណ សូមឲ្យព្រះអង្គផ្ទាល់