ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 10:20 - ព្រះគម្ពីរខ្មែរសាកល

អណ្ដាត​របស់​មនុស្ស​សុចរិត ប្រៀបដូចជា​ប្រាក់​ដែល​សម្រិតសម្រាំង រីឯ​ចិត្ត​របស់​មនុស្ស​អាក្រក់​មានតម្លៃតិច​ណាស់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អណ្ដាត​របស់​មនុស្ស​សុចរិត ប្រៀប​បី​ដូច​ជា​ប្រាក់​វិសេស​បំផុត តែ​ចិត្ត​របស់​មនុស្ស​អាក្រក់ រមែង​មាន​តម្លៃ​តិច​ណាស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត មាន​តម្លៃ​ស្មើ​នឹង​ប្រាក់​សុទ្ធ តែ​ចិត្ត​គំនិត​របស់​មនុស្ស​ពាល គ្មាន​តម្លៃ​អ្វី​សោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អណ្តាត​របស់​មនុស្ស​សុចរិត ប្រៀប​បី​ដូច​ជា​ប្រាក់​វិសេស​បំផុត តែ​ចិត្ត​របស់​មនុស្ស​អាក្រក់ រមែង​មាន​ដំឡៃ​តិច​ណាស់។

សូមមើលជំពូក

អាល់គីតាប

ពាក្យ​សំដី​របស់​មនុស្ស​សុចរិត មាន​តម្លៃ​ស្មើ​នឹង​ប្រាក់​សុទ្ធ តែ​ចិត្ត​គំនិត​របស់​មនុស្ស​ពាល គ្មាន​តម្លៃ​អ្វី​សោះ។

សូមមើលជំពូក



សុភា‌សិត 10:20
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ទត​ឃើញ​ថា​ការអាក្រក់​របស់​មនុស្ស​មាន​ច្រើន​នៅលើ​ផែនដី ហើយ​គ្រប់ទាំង​បំណង​នៃ​គំនិត​ក្នុង​ចិត្ត​គេ​សុទ្ធតែ​អាក្រក់​វាល់ព្រឹកវាល់ល្ងាច​។


ព្រះយេហូវ៉ា​ទ្រង់​ធុំ​ក្លិន​ក្រអូបពិដោរ នោះ​ព្រះយេហូវ៉ា​មានបន្ទូល​ក្នុង​ព្រះហឫទ័យ​ព្រះអង្គ​ថា​៖ “យើង​នឹង​មិន​ដាក់បណ្ដាសា​ដី​ដោយសារតែ​មនុស្ស​ទៀត​ឡើយ ដ្បិត​បំណង​នៃ​ចិត្ត​របស់​មនុស្ស​តែងតែ​អាក្រក់​តាំងពី​ក្មេង​មក ដូច្នេះ​យើង​នឹង​មិន​សម្លាប់​គ្រប់ទាំង​អ្វីៗដែលមានជីវិត​ទៀត ដូចដែល​យើង​បាន​ធ្វើ​នោះ​ឡើយ​។


មាត់​របស់​មនុស្ស​សុចរិត​ថ្លែង​ប្រាជ្ញា ហើយ​អណ្ដាត​របស់គេ​ពោល​សេចក្ដីយុត្តិធម៌​។


មាន​មនុស្ស​និយាយមិនចេះគិត ដូចជា​ចាក់ទម្លុះ​ដោយ​ដាវ រីឯ​អណ្ដាត​របស់​មនុស្ស​មានប្រាជ្ញា នាំមកនូវ​ការប្រោសឲ្យជា​។


អណ្ដាត​នៃ​ការប្រោសឲ្យជា ជា​ដើមឈើ​នៃ​ជីវិត រីឯ​ភាពវៀចវេរ​នៅក្នុង​អណ្ដាត ជា​ការបាក់បែក​ដល់​ចិត្ត​។


បបូរមាត់​នៃ​សេចក្ដីយុត្តិធម៌​ជា​ទីគាប់ព្រះទ័យ​ដល់​ស្ដេច​; ទ្រង់​ស្រឡាញ់​អ្នកដែល​និយាយ​ទៀងត្រង់​។


មាស និង​ត្បូងទទឹម​មាន​បរិបូរ ប៉ុន្តែ​បបូរមាត់​នៃ​ចំណេះដឹង ជា​គ្រឿងអលង្ការ​ដ៏មានតម្លៃ​។


ដ្បិត​ដូចដែល​គេ​កត់ទុក​ក្នុង​ចិត្ត​យ៉ាងណា គេ​ក៏​និយាយ​យ៉ាងនោះដែរ ថា​៖ “អញ្ជើញ​ហូប និង​ផឹក​ចុះ” ប៉ុន្តែ​ចិត្ត​របស់គេ​មិន​នៅជាមួយ​អ្នក​ឡើយ​។


ផលផ្លែ​របស់ខ្ញុំ​ប្រសើរ​ជាង​មាស គឺ​ប្រសើរ​ជាង​មាសសុទ្ធ​ទៅទៀត រីឯ​ភោគផល​របស់ខ្ញុំ​ក៏​ប្រសើរ​ជាង​ប្រាក់​ដែល​សម្រិតសម្រាំង​ដែរ​។