សុភាសិត 10:11 - ព្រះគម្ពីរខ្មែរសាកល មាត់របស់មនុស្សសុចរិតជាប្រភពទឹកនៃជីវិត រីឯមាត់របស់មនុស្សអាក្រក់លាក់បាំងអំពើហិង្សា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មាត់របស់មនុស្សសុចរិត ជាអណ្តូងជីវិត តែសេចក្ដីច្រឡោត តែងខ្ទប់មាត់របស់មនុស្សអាក្រក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពាក្យសម្ដីរបស់មនុស្សសុចរិតជាប្រភពនៃជីវិត រីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មាត់នៃមនុស្សសុចរិត ជាអណ្តូងជីវិត តែសេចក្ដីច្រឡោត តែងខ្ទប់មាត់របស់មនុស្សអាក្រក់។ អាល់គីតាប ពាក្យសំដីរបស់មនុស្សសុចរិតជាប្រភពនៃជីវិត រីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។ |
បបូរមាត់របស់មនុស្សសុចរិតចេះនិយាយអ្វីដែលសមគួរ រីឯមាត់របស់មនុស្សអាក្រក់និយាយតែសេចក្ដីកំហូច៕
ព្រះពរស្ថិតនៅលើក្បាលរបស់មនុស្សសុចរិត ប៉ុន្តែមាត់របស់មនុស្សអាក្រក់លាក់បាំងអំពើហិង្សា។
សេចក្ដីបង្រៀនរបស់មនុស្សមានប្រាជ្ញា ជាប្រភពទឹកនៃជីវិត ដើម្បីឲ្យបានបែរចេញពីអន្ទាក់នៃសេចក្ដីស្លាប់។
អណ្ដាតនៃការប្រោសឲ្យជា ជាដើមឈើនៃជីវិត រីឯភាពវៀចវេរនៅក្នុងអណ្ដាត ជាការបាក់បែកដល់ចិត្ត។
បបូរមាត់របស់មនុស្សមានប្រាជ្ញា ផ្សាយចំណេះដឹង ប៉ុន្តែចិត្តរបស់មនុស្សល្ងង់មិនមែនដូច្នោះទេ។
កុំឲ្យមានសម្ដីថោកទាបណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ចូរនិយាយពាក្យល្អសម្រាប់ការស្អាងទឹកចិត្តតាមដែលគេត្រូវការ ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកដែលស្ដាប់។