សុភាសិត 1:12 - ព្រះគម្ពីរខ្មែរសាកល យើងនឹងលេបពួកគេទាំងរស់ដូចស្ថានមនុស្សស្លាប់ គឺលេបទាំងមូល ដូចជាអ្នកដែលចុះទៅក្នុងរណ្ដៅមរណៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងលុបបំបាត់ពួកគេ ដូចមច្ចុរាជលេបបំបាត់ពួកគេទាំងរស់ ហើយធ្វើឲ្យពួកគេវិនាសសូន្យ ដូចអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ អាល់គីតាប យើងនឹងលុបបំបាត់ពួកគេ ដូចមច្ចុរាជលេបបំបាត់ពួកគេទាំងរស់ ហើយធ្វើឲ្យពួកគេវិនាសសូន្យ ដូចអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ |
ព្រះយេហូវ៉ាអើយ សូមប្រញាប់ឆ្លើយមកទូលបង្គំផង វិញ្ញាណរបស់ទូលបង្គំអស់ទៅហើយ! សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ ក្រែងលោទូលបង្គំបានដូចជាអ្នកដែលចុះទៅក្នុងរណ្ដៅមរណៈ។
ព្រះយេហូវ៉ាអើយ ទូលបង្គំស្រែកហៅព្រះអង្គ! ថ្មដានៃទូលបង្គំអើយ សូមកុំនៅស្ងៀមនឹងទូលបង្គំឡើយ! ប្រសិនបើព្រះអង្គនៅស្ងៀមនឹងទូលបង្គំ ទូលបង្គំនឹងបានដូចជាពួកដែលចុះទៅរណ្ដៅមរណៈមិនខាន!
កុំឲ្យពួកគេពោលក្នុងចិត្តថា៖ “ហាសហា! ដូចបំណងយើងហើយ!”។ កុំឲ្យពួកគេពោលថា៖ “យើងបានលេបវាហើយ!”។
ដ្បិតគ្មានអ្វីគួរឲ្យទុកចិត្តនៅក្នុងមាត់ពួកនោះឡើយ ខាងក្នុងពួកគេមានតែសេចក្ដីអន្តរាយ បំពង់កពួកគេជាផ្នូរដែលបើកចំហ ពួកគេបញ្ជោរដោយអណ្ដាតរបស់ខ្លួន។
ព្រះអង្គនឹងបញ្ជូនពីស្ថានសួគ៌មក ហើយសង្គ្រោះខ្ញុំ; ព្រះអង្គបានត្មះតិះដៀលអ្នកដែលជាន់ឈ្លីខ្ញុំ។ សេឡា ព្រះនឹងបញ្ជូនសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសេចក្ដីពិតត្រង់របស់ព្រះអង្គមក។
យើងនឹងរកឃើញទ្រព្យសម្បត្តិដ៏មានតម្លៃគ្រប់យ៉ាង ក៏នឹងបំពេញផ្ទះរបស់យើងដោយជ័យភណ្ឌផង។
បំពង់កពួកគេជាផ្នូរដែលបើកចំហ ពួកគេតែងតែបោកបញ្ឆោតដោយអណ្ដាត បបូរមាត់ពួកគេបង្កប់ដោយពិសពស់វែក