មនុស្សមានចិត្តមេត្តា ផ្ដល់រង្វាន់ដល់ព្រលឹងរបស់ខ្លួន រីឯមនុស្សឃោរឃៅ ធ្វើទុក្ខរូបកាយរបស់ខ្លួន។
សាស្តា 4:5 - ព្រះគម្ពីរខ្មែរសាកល មនុស្សល្ងង់ឱបដៃរបស់ខ្លួន ហើយស៊ីសាច់ខ្លួនឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សល្ងីល្ងើឱបដៃ ហើយស៊ីសាច់របស់ខ្លួនគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សលេលាគិតតែពីឱបដៃ ហើយស៊ីសាច់ខ្លួនឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សល្ងីល្ងើគេឱបដៃ ហើយស៊ីសាច់របស់ខ្លួនគេ អាល់គីតាប មនុស្សលេលាគិតតែពីឱបដៃ ហើយស៊ីសាច់ខ្លួនឯង។ |
មនុស្សមានចិត្តមេត្តា ផ្ដល់រង្វាន់ដល់ព្រលឹងរបស់ខ្លួន រីឯមនុស្សឃោរឃៅ ធ្វើទុក្ខរូបកាយរបស់ខ្លួន។
មនុស្សខ្ជិលច្រអូសមិនអាំងសាច់សត្វដែលខ្លួនបរបាញ់ រីឯមនុស្សឧស្សាហ៍នឹងបានទ្រព្យសម្បត្តិដ៏មានតម្លៃ។
ព្រលឹងរបស់មនុស្សខ្ជិលច្រអូសចេះតែលោភចង់បាន ប៉ុន្តែគ្មានបានអ្វីសោះ រីឯព្រលឹងរបស់មនុស្សឧស្សាហ៍ នឹងត្រូវបានបំពេញឲ្យស្កប់ស្កល់។
មនុស្សខ្ជិលច្រអូសមិនភ្ជួររាស់តាមរដូវ លុះដល់រដូវច្រូតកាត់ គាត់រកអ្វីច្រូតមិនបានឡើយ។
ពាក្យសម្ដីពីមាត់របស់មនុស្សមានប្រាជ្ញា ប្រកបដោយសេចក្ដីសន្ដោស រីឯបបូរមាត់របស់មនុស្សល្ងង់ បំផ្លាញខ្លួនឯងវិញ——
ពួកគេកាប់សាច់នៅខាងស្ដាំ ប៉ុន្តែនៅតែឃ្លានដដែល ពួកគេត្របាក់ស៊ីនៅខាងឆ្វេង ប៉ុន្តែមិនឆ្អែតឡើយ ម្នាក់ៗនឹងស៊ីសាច់ដើមដៃរបស់ខ្លួន។