Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 6:9 - ព្រះគម្ពីរខ្មែរសាកល

9 មនុស្ស​ខ្ជិលច្រអូស​អើយ តើ​អ្នក​នឹង​ដេក​ដល់ពេលណា​? តើ​អ្នក​នឹង​ក្រោក​ពី​ដំណេក​នៅ​ពេលណា​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ តើ​ឯង​នឹង​ដេក​ដល់​កាល​ណា តើ​ដល់​កាល​ណា​បាន​ឯង​ក្រោក​ពី​ការ​ដេក​លក់?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ជន​កម្ជិល​អើយ តើ​អ្នក​នៅ​តែ​ដេក​ដល់​ណា​ទៀត? តើ​ដល់​អង្កាល់​ទើប​ភ្ញាក់​ឡើង?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ តើ​ឯង​នឹង​ដេក​ដល់​កាល​ណា តើ​ដល់​កាល​ណា​បាន​ឯង​ក្រោក​ពី​ការ​ដេក​លក់

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ជន​កំជិល​អើយ តើ​អ្នក​នៅ​តែ​ដេក​ដល់​ណា​ទៀត? តើ​ដល់​អង្កាល់​ទើប​ភ្ញាក់​ឡើង?

សូមមើលជំពូក ចម្លង




សុភា‌សិត 6:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ខ្លៅ​ក្នុងចំណោម​ប្រជារាស្ត្រ​អើយ ចូរ​យល់ច្បាស់​! មនុស្សល្ងង់​អើយ តើ​ពេលណា​អ្នក​នឹង​មានប្រាជ្ញា​?


“ឱ​មនុស្សខ្វះចំណេះដឹង​អើយ​! តើ​អ្នករាល់គ្នា​នឹង​ស្រឡាញ់​ភាពខ្វះចំណេះដឹង​ដល់ពេលណា​? តើ​មនុស្សចំអកឡកឡឺយ​នឹង​ពេញចិត្ត​ចំពោះ​ការចំអកឡកឡឺយ ហើយ​មនុស្សល្ងង់​ស្អប់​ចំណេះដឹង​ដល់ពេលណា​?


ភាពខ្ជិលច្រអូស​ធ្វើឲ្យ​ធ្លាក់​ទៅក្នុង​ការលង់លក់ ហើយ​មនុស្ស​ខ្ជិលច្រអូស​នឹង​អត់ឃ្លាន​។


កុំ​ស្រឡាញ់​ការដេក​ឡើយ ក្រែងលោ​អ្នក​នឹង​ធ្លាក់ខ្លួនក្រ​; ចូរ​បើក​ភ្នែក​របស់អ្នក នោះ​នឹង​បាន​ឆ្អែត​ដោយ​អាហារ​!


ដូចដែល​ទ្វារ​ងាកវិល​នៅលើ​ត្រចៀកទ្វារ​យ៉ាងណា មនុស្ស​ខ្ជិលច្រអូស​ក៏​ងាកវិល​នៅលើ​គ្រែ​របស់ខ្លួន​យ៉ាងនោះដែរ​។


ដេក​បន្តិច រលីវ​បន្តិច ឱបដៃ​សម្រាក​បន្តិច


មនុស្ស​ខ្ជិលច្រអូស​អើយ ចូរ​ទៅ​រក​ស្រមោច​ទៅ​! ចូរ​សង្កេតមើល​កិរិយា​របស់វា ហើយ​ឲ្យ​មានប្រាជ្ញា​ចុះ​!


ក៏​វា​រៀបចំ​អាហារ​របស់វា​ទុក​នៅ​រដូវក្ដៅ ហើយ​ប្រមូល​ស្បៀង​វា​ទុក​នៅ​រដូវច្រូតកាត់​ដែរ​។


មនុស្សល្ងង់​ឱប​ដៃ​របស់ខ្លួន ហើយ​ស៊ី​សាច់​ខ្លួនឯង​។


មាន​មនុស្ស​ម្នាក់​ត្រូវបាន​ចាត់ឲ្យមក​ពី​ព្រះ គាត់​ឈ្មោះ​យ៉ូហាន​។


មួយវិញទៀត អ្នករាល់គ្នា​ដឹង​អំពី​គ្រា​នេះ​ហើយ​ថា ដល់​ម៉ោង​ឲ្យ​អ្នករាល់គ្នា​ក្រោក​ពី​ដំណេក​ហើយ ដ្បិត​ឥឡូវនេះ សេចក្ដីសង្គ្រោះ​របស់យើង នៅជិត​យើង​ជាង​កាល​យើង​ជឿ​ដំបូង​។


ដ្បិត​គឺ​ពន្លឺ​ហើយ ដែល​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ត្រូវបាន​មើលឃើញ​។ ហេតុនេះហើយបានជា​មាន​ចែង​ទុកមក​ថា​: “អ្នក​ដែល​ដេកលក់​អើយ ចូរ​ភ្ញាក់ឡើង​! ចូរ​ក្រោកឡើង​ពីចំណោម​មនុស្សស្លាប់ នោះ​ព្រះ​គ្រីស្ទ​នឹង​ចាំង​មកលើ​អ្នក​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម