ទូលបង្គំនឹងមិនដាក់សេចក្ដីចង្រៃអ្វីមួយនៅចំពោះភ្នែករបស់ទូលបង្គំឡើយ។ ទូលបង្គំស្អប់ទង្វើរបស់អ្នកដែលបែរចេញ; ទង្វើទាំងនោះមិននៅជាប់នឹងទូលបង្គំឡើយ។
សាស្តា 3:8 - ព្រះគម្ពីរខ្មែរសាកល ពេលសម្រាប់ស្រឡាញ់ និងពេលសម្រាប់ស្អប់; ពេលសម្រាប់សង្គ្រាម និងពេលសម្រាប់សន្តិភាព។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពេលសម្រាប់ស្រឡាញ់ ពេលសម្រាប់ស្អប់ មានពេលសម្រាប់ចម្បាំង និងពេលសម្រាប់សេចក្ដីសុខ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានពេលស្រឡាញ់ មានពេលស្អប់ មានពេលធ្វើសង្គ្រាម មានពេលសន្តិភាព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពេលសំរាប់ស្រឡាញ់ ហើយពេលសំរាប់ស្អប់ មានពេលសំរាប់ចំបាំង ហើយពេលសំរាប់សេចក្ដីសុខ អាល់គីតាប មានពេលស្រឡាញ់ មានពេលស្អប់ មានពេលធ្វើសង្គ្រាម មានពេលសន្តិភាព។ |
ទូលបង្គំនឹងមិនដាក់សេចក្ដីចង្រៃអ្វីមួយនៅចំពោះភ្នែករបស់ទូលបង្គំឡើយ។ ទូលបង្គំស្អប់ទង្វើរបស់អ្នកដែលបែរចេញ; ទង្វើទាំងនោះមិននៅជាប់នឹងទូលបង្គំឡើយ។
ព្រះអង្គបានបង្វែរចិត្តរបស់ពួកបច្ចាមិត្តឲ្យស្អប់ប្រជារាស្ត្ររបស់ព្រះអង្គ ហើយឲ្យប្រព្រឹត្តដោយឧបាយកលទាស់នឹងពួកបាវបម្រើរបស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ តើទូលបង្គំមិនស្អប់អ្នកដែលស្អប់ព្រះអង្គទេឬ? តើទូលបង្គំមិនស្អប់ខ្ពើមអ្នកដែលក្រោកឡើងប្រឆាំងនឹងព្រះអង្គទេឬ?
មនុស្សសុចរិតស្អប់ពាក្យភូតភរ រីឯមនុស្សអាក្រក់វិញ បញ្ចេញសេចក្ដីសម្អុយ ទាំងប្រព្រឹត្តគួរឲ្យខ្មាសផង។
“ប្រសិនបើអ្នកណាមកឯខ្ញុំ ហើយមិនស្អប់ឪពុក ម្ដាយ ប្រពន្ធ កូនៗ បងប្អូនប្រុស និងបងប្អូនស្រីរបស់ខ្លួន ថែមទាំងមិនស្អប់ជីវិតរបស់ខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
ហើយឲ្យស្គាល់សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទដែលហួសវិស័យលើសពីចំណេះដឹងរបស់មនុស្ស ព្រមទាំងឲ្យអ្នករាល់គ្នាត្រូវបានបំពេញដោយគ្រប់ទាំងភាពពេញលេញរបស់ព្រះ។
ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធ ដូចដែលព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់ជំនួសក្រុមជំនុំដែរ
យើងស្គាល់កិច្ចការរបស់អ្នក ទាំងការនឿយហត់ និងការអត់ធ្មត់របស់អ្នក ព្រមទាំងដឹងថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់បានឡើយ។ អ្នកបានល្បងលពួកដែលហៅខ្លួនឯងថាសាវ័ក ប៉ុន្តែតាមពិតមិនមែនជាសាវ័ក ហើយឃើញថាពួកគេជាអ្នកភូតភរ។