សារ៉ាពោលថា៖ “ព្រះបានធ្វើឲ្យខ្ញុំសើចហើយ មនុស្សទាំងអស់ដែលឮនឹងសើចជាមួយខ្ញុំដែរ”។
សាស្តា 3:4 - ព្រះគម្ពីរខ្មែរសាកល ពេលសម្រាប់យំសោក និងពេលសម្រាប់សើចសប្បាយ; ពេលសម្រាប់កាន់ទុក្ខ និងពេលសម្រាប់លោតកញ្ឆេង; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពេលយំ ពេលសើច មានពេលសម្រាប់សោយសោក និងពេលសម្រាប់លោតកព្ឆោង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានពេលយំ មានពេលសើច មានពេលសោយសោក មានពេលរាំសប្បាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពេលយំ នឹងពេលសើច មានពេលសំរាប់សោយសោក នឹងពេលសំរាប់លោតកញ្ឆេង អាល់គីតាប មានពេលយំ មានពេលសើច មានពេលសោយសោក មានពេលរាំសប្បាយ។ |
សារ៉ាពោលថា៖ “ព្រះបានធ្វើឲ្យខ្ញុំសើចហើយ មនុស្សទាំងអស់ដែលឮនឹងសើចជាមួយខ្ញុំដែរ”។
ព្រះអង្គបានផ្លាស់ការទួញសោករបស់ទូលបង្គំឲ្យទៅជាការរាំសប្បាយ ហើយបានដោះក្រណាត់ធ្មៃរបស់ទូលបង្គំចេញ ក៏បានក្រវាត់ទូលបង្គំដោយអំណរវិញ
ដ្បិតព្រះពិរោធរបស់ព្រះអង្គនៅតែមួយភ្លែត រីឯសេចក្ដីសន្ដោសរបស់ព្រះអង្គនៅអស់មួយជីវិត; មានការយំសោកនៅជាប់អស់មួយយប់ ប៉ុន្តែព្រឹកឡើងមានសម្រែកហ៊ោសប្បាយវិញ។
ពេលសម្រាប់បោះថ្មចោល និងពេលសម្រាប់ប្រមូលថ្ម; ពេលសម្រាប់ឱប និងពេលសម្រាប់ទប់ខ្លួនមិនឱប;
នៅគ្រាល្អ ចូរអរសប្បាយចុះ រីឯនៅគ្រាមានភាពអកុសល ចូរពិចារណាវិញ; ព្រះបានបង្កើតមួយនេះជាមួយគ្នានឹងមួយនោះដែរ ដើម្បីកុំឲ្យមនុស្សរកឃើញថាមានអ្វីកើតឡើងក្រោយពីគេឡើយ។
ព្រះរបស់អ្នករាល់គ្នាមានបន្ទូលថា៖ “ចូរកម្សាន្តចិត្ត ចូរកម្សាន្តចិត្តប្រជារាស្ត្ររបស់យើង!
ចូរនិយាយទៅកាន់ដួងចិត្តរបស់យេរូសាឡិម ហើយប្រកាសទៅនាងថា: ‘ពលកម្មដ៏លំបាករបស់នាងបានបញ្ចប់ហើយ សេចក្ដីទុច្ចរិតរបស់នាងត្រូវបានលើកលែង ហើយនាងបានទទួលទ្វេដងពីព្រះហស្តរបស់ព្រះយេហូវ៉ា ចំពោះអស់ទាំងបាបរបស់នាង’”។
ថា: ‘ពួកយើងផ្លុំខ្លុយឲ្យពួកឯង តែពួកឯងមិនបានរាំទេ; ពួកយើងស្មូត្របទទំនួញ តែពួកឯងក៏មិនបានយំគក់ទ្រូងដែរ’។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ដរាបណាកូនកំលោះនៅជាមួយភ្ញៀវភ្ញៀវមិនអាចកាន់ទុក្ខបានទេ មែនទេ? ប៉ុន្តែនឹងមានថ្ងៃមកដល់ ដែលកូនកំលោះត្រូវបានយកចេញពីពួកគេ នៅពេលនោះទើបពួកគេតមអាហារ។
នៅពេលអ្នកជិតខាង និងសាច់ញាតិរបស់គាត់បានឮថា ព្រះអម្ចាស់បានសម្ដែងសេចក្ដីមេត្តាយ៉ាងធំធេងដល់គាត់ ពួកគេក៏អបអរជាមួយគាត់។
ព្រោះថាទុក្ខព្រួយស្របតាមព្រះ បង្កើតការកែប្រែចិត្តដែលនាំទៅរកសេចក្ដីសង្គ្រោះដែលគ្មានការស្ដាយក្រោយ រីឯទុក្ខព្រួយរបស់លោកីយ៍វិញ នាំឲ្យមានសេចក្ដីស្លាប់។
ចូរសោកសង្រេង កាន់ទុក្ខ ហើយយំសោកចុះ។ ចូរឲ្យសំណើចរបស់អ្នករាល់គ្នាទៅជាទុក្ខសោក ហើយឲ្យអំណរទៅជាទុក្ខព្រួយវិញ។