Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 7:10 - ព្រះគម្ពីរខ្មែរសាកល

10 ព្រោះថា​ទុក្ខព្រួយ​ស្របតាម​ព្រះ បង្កើត​ការកែប្រែចិត្ត​ដែល​នាំទៅរក​សេចក្ដីសង្គ្រោះ​ដែល​គ្មានការស្ដាយក្រោយ រីឯ​ទុក្ខព្រួយ​របស់​លោកីយ៍​វិញ នាំឲ្យមាន​សេចក្ដីស្លាប់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ព្រោះ​ការ​ព្រួយចិត្ដ​ដែល​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់​ ​ធ្វើ​ឲ្យ​មាន​ការ​ប្រែចិត្ត​ដែល​នាំ​ទៅ​ឯ​សេចក្ដី​សង្គ្រោះ​ នោះ​មិន​គួរ​ស្ដាយ​ក្រោយ​ឡើយ​ ប៉ុន្ដែ​ការ​ព្រួយចិត្ដ​របស់​លោកិយ​វិញ​ ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្លាប់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដ្បិត​ទុក្ខ​ព្រួយ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ បង្កើត​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ដែល​នាំ​ទៅ​រក​ការ​សង្គ្រោះ ហើយ​មិន​ស្តាយ​ក្រោយ​ឡើយ តែ​ទុក្ខ​ព្រួយ​របស់​លោកីយ៍ នោះ​បង្កើត​ជា​សេចក្តី​ស្លាប់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 តាម​ពិត ទុក្ខ​ព្រួយ​ស្រប​តាម​ព្រះ‌ជាម្ចាស់​បែប​នេះ តែងតែ​នាំ​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ការ​សង្គ្រោះ ហើយ​យើង​មិន​ស្ដាយ​ក្រោយ​ឡើយ។ រីឯ​ទុក្ខ​ព្រួយ​តាម​បែប​លោកីយ៍ តែងតែ​នាំ​ឲ្យ​ស្លាប់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ព្រោះ​សេចក្ដី​ព្រួយ​ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ នោះ​រមែង​នាំ​ឲ្យ​ប្រែ​ចិត្ត​ឡើង ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ ជា​សេចក្ដី​ដែល​មិន​ត្រូវ​ស្តាយ​ឡើយ តែ​សេចក្ដី​ព្រួយ​របស់​លោកីយ នោះ​បង្កើត​សេចក្ដី​ស្លាប់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 តាម​ពិត ទុក្ខ​ព្រួយ​ស្រប​តាម​អុលឡោះ​បែប​នេះ តែងតែ​នាំ​ឲ្យ​កែ​ប្រែ​ចិត្ដ​គំនិត ដើម្បី​ទទួល​ការ​សង្គ្រោះ ហើយ​យើង​មិន​ស្ដាយ​ក្រោយ​ឡើយ។ រីឯ​ទុក្ខ​ព្រួយ​តាម​បែប​លោកីយ៍​តែងតែ​នាំ​ឲ្យ​ស្លាប់​វិញ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 7:10
32 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​រ៉ាជែល​ឃើញ​ថា​ខ្លួន​មិន​បាន​បង្កើត​កូន​ឲ្យ​យ៉ាកុប រ៉ាជែល​ក៏​ច្រណែន​បងស្រី​របស់នាង នាង​ក៏​និយាយ​នឹង​យ៉ាកុប​ថា​៖ “សូម​ឲ្យ​ខ្ញុំ​មាន​កូន​ផង​! បើមិនដូច្នោះទេ ខ្ញុំ​នឹង​ស្លាប់”។


ដូច្នេះ ទូលបង្គំ​សូម​សារភាព​អំពើទុច្ចរិត​របស់ទូលបង្គំ ហើយ​សោកស្ដាយ​ដោយសារតែ​បាប​របស់ទូលបង្គំ​។


ចិត្ត​អរសប្បាយ​ធ្វើឲ្យ​ទឹកមុខ​រីករាយ ប៉ុន្តែ​ទុក្ខព្រួយ​ក្នុង​ចិត្ត​ធ្វើឲ្យ​វិញ្ញាណ​ខ្ទេចខ្ទាំ​។


អស់ទាំង​ថ្ងៃ​របស់​មនុស្ស​រងទុក្ខ សុទ្ធតែ​វេទនា ប៉ុន្តែ​ចិត្ត​រីករាយ​មាន​ពិធីជប់លៀង​ជានិច្ច​។


ចិត្ត​អរសប្បាយ​ជា​ថ្នាំ​ដ៏ល្អ ប៉ុន្តែ​វិញ្ញាណ​ខ្ទេចខ្ទាំ​ធ្វើឲ្យ​ឆ្អឹង​រីងស្ងួត​។


វិញ្ញាណ​របស់​មនុស្ស​ទ្រាំទ្រ​នឹង​ជំងឺ​របស់ខ្លួន ប៉ុន្តែ​វិញ្ញាណ​ខ្ទេចខ្ទាំ​វិញ តើ​នរណា​អាច​ទ្រ​វា​ឡើង​បាន​?


ទុក្ខព្រួយ​ប្រសើរ​ជាង​ការសើចសប្បាយ ដ្បិត​ដោយ​ទឹកមុខ​ក្រៀមក្រំ ធ្វើឲ្យ​ចិត្ត​ប្រសើរឡើង​។


ពេត្រុស​នឹកឃើញ​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មានបន្ទូល​ថា​:“មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង”។ គាត់​ក៏​ចេញទៅ​ខាងក្រៅ​ទាំង​យំ​សោកស្ដាយ​យ៉ាងខ្លាំង​៕


ដូចគ្នាដែរ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅមុខ​បណ្ដា​ទូតសួគ៌​របស់​ព្រះ នឹង​មាន​អំណរ​ចំពោះ​មនុស្សបាប​ម្នាក់​ដែល​កែប្រែចិត្ត”។


“រីឯអ្នកទារពន្ធ​នោះ​ក៏​ឈរ​ពីចម្ងាយ សូម្បីតែ​ងើបភ្នែកឡើង​ទៅ​មេឃ​ក៏​មិន​ហ៊ាន​ផង ប៉ុន្តែ​ចេះតែ​គក់​ទ្រូង​ខ្លួនឯង​វិញ ទាំង​និយាយថា​: ‘ព្រះ​អើយ សូម​ប្រោសប្រណី​ទូលបង្គំ​ដែល​ជា​មនុស្សបាប​ផង!’។


នៅពេល​ឮ​សេចក្ដីទាំងនេះ ពួកគេ​ក៏​ស្ងៀម​ទៅ ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ថា​៖ “បើដូច្នេះ ព្រះ​បាន​ប្រទាន​ការកែប្រែចិត្ត​ដែល​នាំទៅរក​ជីវិត ឲ្យ​សាសន៍ដទៃ​ដែរ​ហ្ន៎​!”។


ដូច្នេះ ចូរ​កែប្រែចិត្ត ហើយ​បែរមកវិញ ដើម្បីឲ្យ​បាប​របស់អ្នករាល់គ្នា​ត្រូវបាន​លុបចេញ


ខ្ញុំ​ខ្លាច ក្រែងលោ​នៅពេល​ខ្ញុំ​មក​ដល់​ម្ដងទៀត ព្រះ​របស់ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​ចុះ​នៅមុខ​អ្នករាល់គ្នា ហើយ​ខ្ញុំ​ត្រូវ​កាន់ទុក្ខ​ដោយសារ​មនុស្ស​ជាច្រើន​ដែល​បាន​ប្រព្រឹត្តបាប​ពីមុន តែ​មិន​កែប្រែចិត្ត​ពី​អំពើស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និង​ការល្មោភកាម ដែល​គេ​បាន​ប្រព្រឹត្ត​៕


ក៏​ឥឡូវនេះ​ខ្ញុំ​អរសប្បាយ មិនមែន​ដោយព្រោះ​អ្នករាល់គ្នា​ព្រួយចិត្ត​ទេ គឺ​ដោយព្រោះ​អ្នករាល់គ្នា​ព្រួយចិត្ត​រហូតដល់​ការកែប្រែចិត្ត​វិញ​។ ដ្បិត​អ្នករាល់គ្នា​បាន​ព្រួយចិត្ត​ស្របតាម​ព្រះ ដូច្នេះ​អ្នករាល់គ្នា​មិន​បាន​ខាតបង់​អ្វី​ដោយសារតែ​យើង​ឡើយ​។


ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ក្រោយមក គាត់​ចង់​ទទួល​ពរ​ជាមរតក ប៉ុន្តែ​ត្រូវបាន​បដិសេធ​វិញ ហើយ​ទោះបីជា​គាត់​បាន​ស្វែងរក​ពរនោះ​ទាំង​ទឹកភ្នែក​ក៏ដោយ ក៏​រក​ឱកាស​កែប្រែចិត្ត​មិន​បាន​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម