ជំនាន់មួយកន្លងផុតទៅ ហើយជំនាន់មួយទៀតក៏មកដល់ ប៉ុន្តែផែនដីនៅស្ថិតស្ថេរជារៀងរហូត។
មនុស្សតំណមួយកន្លងបាត់ទៅ ហើយតំណមួយទៀតកើតឡើង តែផែនដីស្ថិតស្ថេរនៅជាដរាប។
មនុស្សមួយជំនាន់ចាកចេញពីលោកនេះទៅ មនុស្សមួយជំនាន់ទៀតចូលមក ហើយផែនដីនៅស្ថិតស្ថេរដដែល។
មនុស្សដំណ១កន្លងបាត់ទៅ ហើយដំណ១ទៀតកើតឡើង តែផែនដីស្ថិតស្ថេរនៅជាដរាប
យ៉ាកុបទូលផារ៉ោនថា៖ “ថ្ងៃអាយុនៃការស្នាក់នៅបណ្ដោះអាសន្នរបស់ខ្ញុំព្រះបាទ គឺមួយរយសាមសិបឆ្នាំ។ ថ្ងៃអាយុនៃជីវិតរបស់ខ្ញុំព្រះបាទតិចណាស់ ហើយមានទុក្ខលំបាកទៀត គឺមិនដល់ថ្ងៃអាយុនៃជីវិតដូនតារបស់ខ្ញុំព្រះបាទ នៅគ្រានៃការស្នាក់នៅបណ្ដោះអាសន្នរបស់ពួកគាត់ឡើយ”។
ព្រះអង្គបានតាំងផែនដីឡើងនៅលើគ្រឹះរបស់វា ដើម្បីកុំឲ្យវារង្គើឡើយ គឺជារៀងរហូតអស់កល្បជានិច្ច។
អ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូនដែលមិនរង្គើឡើយ គឺនៅស្ថិតស្ថេរជារៀងរហូត។
តើនរណាដឹងថាអ្វីល្អសម្រាប់មនុស្សនៅក្នុងជីវិត ក្នុងថ្ងៃដ៏តិចតួចនៃជីវិតឥតន័យរបស់ខ្លួន ដែលខ្លួនឆ្លងកាត់ទៅដូចជាស្រមោល? តើនរណាអាចប្រាប់មនុស្សអំពីអ្វីដែលនឹងកើតឡើងនៅក្រោមថ្ងៃបាន ក្រោយពីគេបាត់ទៅ?៕
ដូនតារបស់អ្នករាល់គ្នា តើពួកគាត់នៅឯណា? ហើយពួកព្យាការីទាំងនោះ តើរស់នៅជារៀងរហូតឬ?
ផ្ទៃមេឃ និងផែនដីនឹងផុតទៅ ប៉ុន្តែពាក្យរបស់ខ្ញុំនឹងមិនផុតទៅសោះឡើយ។
នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។