Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 1:5 - ព្រះគម្ពីរខ្មែរសាកល

5 ដូនតា​របស់អ្នករាល់គ្នា តើ​ពួកគាត់​នៅ​ឯណា​? ហើយ​ពួក​ព្យាការី​ទាំងនោះ តើ​រស់នៅ​ជារៀងរហូត​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឯ​បុព្វ‌បុរស​របស់​ឯង​រាល់​គ្នា តើ​ឥឡូវ​គេ​នៅ​ឯ​ណា ហើយតើ​ពួក​ហោរា​នៅ​ជា​ដរាប​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ដូនតា​របស់​អ្នក​រាល់​គ្នា​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ រីឯ​ពួក​ព្យាការី​ក៏​មិន​នៅ​រស់​រហូត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯ​ពួក​ឰយុកោ​របស់​ឯង​រាល់​គ្នា ឥឡូវ​តើ​គេ​នៅ​ឯ​ណា ហើយ​ពួក​ហោរា​តើ​គេ​នៅ​ជា​ដរាប​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ដូនតា​របស់​អ្នក​រាល់​គ្នា​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ រីឯ​ពួក​ណាពី​ក៏​មិន​នៅ​រស់​រហូត​ដែរ។

សូមមើលជំពូក ចម្លង




សាការី 1:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃ​នៃ​អាយុ​របស់យើងខ្ញុំ​គឺ​ចិតសិប​ឆ្នាំ ឬ​បើ​មានកម្លាំង ក៏បានដល់​ប៉ែតសិប​ឆ្នាំ​ប៉ុណ្ណោះ​; ប៉ុន្តែ​អ្វីដែល​គួរឲ្យអួត​ក្នុង​ឆ្នាំទាំងនោះ មានតែ​ការនឿយហត់ និង​ទុក្ខព្រួយ ដ្បិត​វា​កន្លងផុតទៅ​យ៉ាងរហ័ស ហើយ​យើងខ្ញុំ​ក៏​ហោះទៅបាត់​។


ជំនាន់​មួយ​កន្លងផុតទៅ ហើយ​ជំនាន់​មួយ​ទៀត​ក៏​មកដល់ ប៉ុន្តែ​ផែនដី​នៅស្ថិតស្ថេរ​ជារៀងរហូត​។


គេ​ក៏​ខ្លាច​កន្លែងខ្ពស់ និង​គ្រោះថ្នាក់​នៅតាម​ផ្លូវ​; រីឯ​ដើមអាល់ម៉ុង​ក៏​ចេញផ្កា កណ្ដូប​ក៏​អូសខ្លួន ហើយ​ចំណង់​ក៏​រសាយ​ទៅ​; នេះគឺដោយសារ​មនុស្ស​នឹង​ទៅ​រក​លំនៅ​អស់កល្បជានិច្ច​របស់ខ្លួន នោះ​ពួកអ្នក​កាន់ទុក្ខ​នឹង​ដើរចុះឡើង​តាម​ផ្លូវតូច​;


ពេលនោះ ធូលីដី​នឹង​ត្រឡប់ទៅ​ផែនដី​ដូចដើម​វិញ ហើយ​វិញ្ញាណ​ក៏​នឹង​ត្រឡប់ទៅ​ព្រះ​ដែល​បាន​ប្រទាន​វា​មក​ដែរ​។


ពួកយូដា​និយាយថា​៖ “ឥឡូវនេះ​យើង​ដឹង​ហើយ​ថា អ្នក​មានអារក្សចូល​មែន​។ អ័ប្រាហាំ និង​បណ្ដា​ព្យាការី​បាន​ស្លាប់​ហើយ ប៉ុន្តែ​អ្នក​ថា​:‘ប្រសិនបើ​អ្នកណា​កាន់តាម​ពាក្យ​របស់ខ្ញុំ អ្នកនោះ​មិន​ភ្លក់​សេចក្ដីស្លាប់​សោះឡើយ គឺ​ជារៀងរហូត’។


ពោលគឺ ថ្វីត្បិតតែ​ដាវីឌ​បាន​ដេកលក់ ក្រោយពី​បម្រើ​តាម​គម្រោង​របស់​ព្រះ​ក្នុង​ជំនាន់​របស់ខ្លួន ហើយ​ត្រូវបាន​បន្ថែម​ទៅក្នុង​ពួក​ដូនតា​របស់​គាត់ ទាំង​ជួប​ការរលួយ​ក៏ដោយ


ដូចដែល​មាន​កំណត់​សម្រាប់​មនុស្ស​ឲ្យ​ស្លាប់​ម្ដង ហើយ​ក្រោយពី​ស្លាប់​នឹងជួប​ការជំនុំជម្រះ​យ៉ាងណា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម