ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 1:11 - ព្រះគម្ពីរខ្មែរសាកល

គ្មាន​ការនឹកចាំ​អំពី​អ្វីៗ​ពីមុន​ឡើយ ហើយ​សូម្បីតែ​អ្វីៗ​នៅ​ខាងមុខ​ដែល​នឹង​កើតមាន ក៏​នឹង​មិន​ត្រូវ​ពួកអ្នកដែល​មក​ដល់​បន្ទាប់ទៀត នឹកចាំ​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អ្វីៗ​នៅ​ជំនាន់​មុន​ទេ ហើយ​ជំនាន់​មនុស្ស​ទៅ​ខាង​មុខ ក៏​នឹង​មិន​នឹក​ចាំ ចំពោះ​អ្វីៗ​ដែល​មិនទាន់​មាន ដែល​នឹង​មក​ដល់​បន្ទាប់​ទៀត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គ្មាន​នរណា​នឹក​ចាំ​ពី​អតីតកាល​ទេ ហើយ​ហេតុ‌ការណ៍​ដែល​នឹង​កើត​ឡើង​នៅ​អនាគត ក៏​មនុស្ស​ជំនាន់​ក្រោយ​មិន​នឹក​ចាំ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អ្វីៗ​នៅ​ជាន់​មុន​ទេ ហើយ​ជំនាន់​មនុស្ស​ទៅ​ខាង​មុខ ក៏​នឹង​មិន​នឹក​ចាំ​ពី​អ្វីៗ​ដែល​ត្រូវ​មាន​នៅ​ខាង​មុខ​ដែរ។

សូមមើលជំពូក

អាល់គីតាប

គ្មាន​នរណា​នឹក​ចាំ​ពី​អតីតកាល​ទេ ហើយ​ហេតុ‌ការណ៍​ដែល​នឹង​កើត​ឡើង​នៅ​អនាគត ក៏​មនុស្ស​ជំនាន់​ក្រោយ​មិន​នឹក​ចាំ​ដែរ។

សូមមើលជំពូក



សាស្តា 1:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សត្រូវ​បាន​វិនាសសូន្យ គឺទៅជា​ទីបាក់បែក​ដ៏អស់កល្ប​; ព្រះអង្គ​បាន​រម្លើង​ទីក្រុង​របស់ពួកគេ​ចោល សូម្បីតែ​ការនឹកចាំ​អំពី​ពួកគេ​ក៏​វិនាស​អស់​ដែរ​។


តើ​មាន​អ្វីមួយ​ដែល​គេ​អាច​និយាយថា​៖ “មើល៍! នេះ​ជាអ្វី​ថ្មី” ទេ​? តាមពិត វា​មាន​រួចហើយ​តាំងពីបុរាណមក គឺ​មាន​មុន​យើង​ទៅទៀត​។


ដ្បិត​គ្មាន​ការនឹកចាំ​ជារៀងរហូត​អំពី​មនុស្ស​មានប្រាជ្ញា ក៏​ដូចជា​មនុស្សល្ងង់​ដែរ​; នៅ​ថ្ងៃ​ដែល​នឹង​មកដល់ អ្វីៗ​ទាំងអស់​នឹង​ត្រូវគេ​ភ្លេច​។ ហេតុអ្វីបានជា​មនុស្ស​មានប្រាជ្ញា​ត្រូវ​ស្លាប់​ដូច​មនុស្សល្ងង់​ដូច្នេះ​?


បន្ទាប់មក ខ្ញុំ​បាន​ឃើញ​មនុស្ស​អាក្រក់​ត្រូវបាន​បញ្ចុះ​។ ពីមុន​ពួកគេ​បាន​ចេញ​ចូល​ទីវិសុទ្ធ ប៉ុន្តែ​ពួកគេ​ត្រូវបាន​ភ្លេច​នៅក្នុង​ទីក្រុង​ដែល​ពួកគេ​បាន​ធ្វើ​ដូច្នោះ​។ នេះ​ក៏​ជា​ការឥតន័យ​ដែរ​។


ដ្បិត​មនុស្ស​រស់​ដឹង​ថា​ពួកគេ​នឹង​ស្លាប់ រីឯ​មនុស្ស​ស្លាប់​មិន​ដឹង​អ្វី​ឡើយ ហើយ​គ្មាន​រង្វាន់​ដល់​ពួកគេ​ទៀត​ដែរ ពីព្រោះ​ការនឹកចាំ​អំពី​ពួកគេ​ត្រូវបាន​ភ្លេច​ហើយ​។


មើល៍! ការ​ពីមុន​បាន​សម្រេច​ហើយ ហើយ​យើង​នឹង​ប្រកាស​ការថ្មី​។ យើង​នឹង​តំណាលឲ្យ​អ្នករាល់គ្នា​ស្ដាប់ មុន​ការទាំងនោះ​លេចឡើង”។