Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 1:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អ្វីៗ​នៅ​ជំនាន់​មុន​ទេ ហើយ​ជំនាន់​មនុស្ស​ទៅ​ខាង​មុខ ក៏​នឹង​មិន​នឹក​ចាំ ចំពោះ​អ្វីៗ​ដែល​មិនទាន់​មាន ដែល​នឹង​មក​ដល់​បន្ទាប់​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 គ្មាន​ការនឹកចាំ​អំពី​អ្វីៗ​ពីមុន​ឡើយ ហើយ​សូម្បីតែ​អ្វីៗ​នៅ​ខាងមុខ​ដែល​នឹង​កើតមាន ក៏​នឹង​មិន​ត្រូវ​ពួកអ្នកដែល​មក​ដល់​បន្ទាប់ទៀត នឹកចាំ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 គ្មាន​នរណា​នឹក​ចាំ​ពី​អតីតកាល​ទេ ហើយ​ហេតុ‌ការណ៍​ដែល​នឹង​កើត​ឡើង​នៅ​អនាគត ក៏​មនុស្ស​ជំនាន់​ក្រោយ​មិន​នឹក​ចាំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អ្វីៗ​នៅ​ជាន់​មុន​ទេ ហើយ​ជំនាន់​មនុស្ស​ទៅ​ខាង​មុខ ក៏​នឹង​មិន​នឹក​ចាំ​ពី​អ្វីៗ​ដែល​ត្រូវ​មាន​នៅ​ខាង​មុខ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 គ្មាន​នរណា​នឹក​ចាំ​ពី​អតីតកាល​ទេ ហើយ​ហេតុ‌ការណ៍​ដែល​នឹង​កើត​ឡើង​នៅ​អនាគត ក៏​មនុស្ស​ជំនាន់​ក្រោយ​មិន​នឹក​ចាំ​ដែរ។

សូមមើលជំពូក ចម្លង




សាស្តា 1:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្មាំង​សត្រូវ​បាន​វិនាស​អន្តរាយ​អស់​កល្ប​ជានិច្ច ព្រះ‌អង្គ​បាន​ដក​រំលើង​ទី​ក្រុង​នានា​របស់​គេ សេចក្ដី​នឹក​ចាំ​ពីពួក‌គេ​ក៏​បាត់​ឈឹង​ទៅ​ដែរ។


តើ​មាន​អ្វី​ណា​មួយ​ដែល​គេ​អាច​ថា «នេះ​ជា​របស់​ថ្មី» ទេ? គឺ​សុទ្ធ​តែ​មាន​តាំង​ពី​បុរាណ​មក ក៏​មាន​នៅ​អស់​កល្ប មុន​ដែល​មនុស្ស​យើង​កើត​មក​ផង។


ពី​ព្រោះ​អ្នក​មាន​ប្រាជ្ញា ក៏​ដូច​គ្នា​នឹង​អ្នក​ល្ងី‌ល្ងើ​ដែរ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​មួយ​លើស​ជាង​មួយ​ជា​ដរាប​ទេ ដោយ​ព្រោះ​យល់​ឃើញ​ថា នៅ​គ្រា​ជាន់​ក្រោយ មនុស្ស​នឹង​បាន​ភ្លេច​គេ​ជា​យូរ​លង់​មក​ហើយ ដូច្នេះ មនុស្ស​មាន​ប្រាជ្ញា​គេ​មរណៈ​ជា​យ៉ាង​ណា គឺ​ដូច​ជា​មនុស្ស​ល្ងី‌ល្ងើ​ដែរ


បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​គេ​បញ្ចុះ​សព​មនុស្ស​អាក្រក់ គេ​ធ្លាប់​ចេញចូល​ក្នុង​ទី​បរិសុទ្ធ ហើយ​មនុស្ស​ក៏​បាន​សរសើរ​គេ​ក្នុង​ទី​ក្រុង ជា​កន្លែង​ដែល​គេ​បាន​ប្រព្រឹត្ត​ដ៏​អាក្រក់​របស់​ខ្លួន។ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ដែរ។


ដ្បិត​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ព្រោះ​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ។


មើល៍ ការ​ខាង​ដើម​ទាំង​ប៉ុន្មាន​បាន​កន្លង​ទៅ ហើយ​ការ​ថ្មី​ដែល​យើង​ថ្លែង​ប្រាប់​នេះ យើង​ប្រាប់​ពី​ការ​ទាំង​នោះ ដល់​អ្នក​រាល់​គ្នា មុន​ដែល​កើត​មក​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម