ពួកគេនឹងត្រូវបានប្រមូលជាមួយគ្នាដូចឈ្លើយសឹកដែលនៅក្នុងគុកងងឹត ពួកគេនឹងត្រូវបានឃុំក្នុងគុក ហើយក្រោយមកជាយូរថ្ងៃ ពួកគេនឹងត្រូវបានដាក់ទោស។
សាការី 9:12 - ព្រះគម្ពីរខ្មែរសាកល ពួកអ្នកទោសដែលមានសេចក្ដីសង្ឃឹមអើយ ចូរត្រឡប់មកបន្ទាយវិញចុះ! ថ្ងៃនេះយើងប្រកាសថា យើងនឹងសងអ្នកទ្វេដង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពួកអ្នកជាប់គុក ដែលមានសង្ឃឹមអើយ ចូរវិលមកឯទីមាំមួនចុះ នៅថ្ងៃនេះ យើងប្រកាសថា យើងនឹងសងអ្នកមួយជាពីរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទោសដែលពោរពេញទៅដោយ សេចក្ដីសង្ឃឹមអើយ ចូរនាំគ្នាវិលត្រឡប់ទៅកាន់ក្រុងដែល មានកំពែងដ៏រឹងមាំវិញចុះ! ថ្ងៃនេះ យើងប្រកាសឲ្យអ្នករាល់គ្នាដឹងថា អ្វីៗដែលអ្នករាល់គ្នាខាតបង់ យើងនឹងសងអ្នករាល់គ្នាវិញមួយជាពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកអ្នកជាប់គុក ដែលមានសេចក្ដីសង្ឃឹមអើយ ចូរវិលមកឯទីមាំមួនចុះ នៅថ្ងៃនេះឯង អញប្រកាសថា អញនឹងសងឯង១ជា២ អាល់គីតាប អ្នកទោសដែលពោរពេញទៅដោយ សេចក្ដីសង្ឃឹមអើយ ចូរនាំគ្នាវិលត្រឡប់ទៅកាន់ក្រុងដែល មានកំពែងដ៏រឹងមាំវិញចុះ! ថ្ងៃនេះ យើងប្រកាសឲ្យអ្នករាល់គ្នាដឹងថា អ្វីៗដែលអ្នករាល់គ្នាខាតបង់ យើងនឹងសងអ្នករាល់គ្នាវិញមួយជាពីរ។ |
ពួកគេនឹងត្រូវបានប្រមូលជាមួយគ្នាដូចឈ្លើយសឹកដែលនៅក្នុងគុកងងឹត ពួកគេនឹងត្រូវបានឃុំក្នុងគុក ហើយក្រោយមកជាយូរថ្ងៃ ពួកគេនឹងត្រូវបានដាក់ទោស។
ជាការពិត ស្ថានមនុស្សស្លាប់អរព្រះគុណព្រះអង្គមិនបានទេ ហើយសេចក្ដីស្លាប់ក៏សរសើរតម្កើងព្រះអង្គមិនបានដែរ; អ្នកដែលចុះទៅរណ្ដៅមរណៈនឹងសង្ឃឹមលើសេចក្ដីពិតត្រង់របស់ព្រះអង្គមិនបានឡើយ;
ចូរនិយាយទៅកាន់ដួងចិត្តរបស់យេរូសាឡិម ហើយប្រកាសទៅនាងថា: ‘ពលកម្មដ៏លំបាករបស់នាងបានបញ្ចប់ហើយ សេចក្ដីទុច្ចរិតរបស់នាងត្រូវបានលើកលែង ហើយនាងបានទទួលទ្វេដងពីព្រះហស្តរបស់ព្រះយេហូវ៉ា ចំពោះអស់ទាំងបាបរបស់នាង’”។
ទាំងនិយាយនឹងពួកអ្នកដែលជាប់គុកថា: ‘ចូរចេញមក!’ ក៏និយាយនឹងអ្នកដែលនៅក្នុងសេចក្ដីងងឹតថា: ‘ចូរលេចមក!’។ ពួកគេនឹងស៊ីស្មៅនៅតាមផ្លូវ ហើយវាលស្មៅរបស់ពួកគេនឹងនៅលើអស់ទាំងទីទួលត្រងិល។
យេរូសាឡិមអើយ ចូររលាស់ធូលីចេញពីខ្លួន! ចូរក្រោកឡើង ហើយអង្គុយ! កូនស្រីស៊ីយ៉ូនជាឈ្លើយសឹកអើយ ចូរដោះចំណងចេញពីករបស់អ្នក!
ជំនួសឲ្យសេចក្ដីអាម៉ាស់របស់អ្នករាល់គ្នា នឹងមានចំណែកទ្វេដង ជំនួសឲ្យភាពអាប់យស អ្នករាល់គ្នានឹងស្រែកហ៊ោសប្បាយដោយព្រោះចំណែករបស់ខ្លួន។ គឺយ៉ាងនេះឯងដែលអ្នករាល់គ្នានឹងកាន់កាប់ចំណែកទ្វេដងនៅក្នុងទឹកដីរបស់អ្នករាល់គ្នា អំណរដ៏អស់កល្បនឹងទៅជារបស់អ្នករាល់គ្នា។
ដើម្បីឲ្យយើងដែលរត់មកជ្រកកោន អាចទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ដោយកាន់ខ្ជាប់នូវសេចក្ដីសង្ឃឹមដែលត្រូវបានដាក់នៅមុខយើង តាមរយៈសេចក្ដីពីរនោះដែលឥតប្រែប្រួល; អំពីសេចក្ដីទាំងនោះ ព្រះមិនចេះភូតភរឡើយ។
សេចក្ដីសង្ឃឹមដែលយើងមាននេះ ដូចជាយុថ្កានៃព្រលឹង ដែលប្រាកដប្រជា និងមាំមួន ព្រមទាំងចូលទៅខាងក្នុងវាំងនន