Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 9:13 - ព្រះគម្ពីរខ្មែរសាកល

13 ដ្បិត​យើង​បាន​យឹត​យូដា​ជា​ធ្នូ​សម្រាប់​យើង ហើយ​ដាក់​អេប្រាអិម​ជាព្រួញ​។ ស៊ីយ៉ូន​អើយ យើង​នឹង​ដាស់​កូនចៅ​របស់អ្នក​ឡើង​ឲ្យ​ទាស់នឹង​កូនចៅ​ក្រិក​! យើង​នឹង​ធ្វើឲ្យ​អ្នក​បាន​ដូចជា​ដាវ​របស់​មនុស្ស​ខ្លាំងពូកែ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដ្បិត​យើង​បានលើក​យូដា​ដូច​ជា​ធ្នូ ហើយ​ដាក់​អេប្រាអិម​នៅ​ធ្នូ យើង​ទុក​ដូច​ជា​ព្រួញ ឱ​ស៊ីយ៉ូន​អើយ យើង​នឹង​ដាស់‌តឿន​កូន​ប្រុស​របស់​អ្នក ឲ្យ​ទាស់​នឹង​កូន​ប្រុស​របស់​សាសន៍​ក្រិក ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​ដូច​ជា​ដាវ​របស់​មនុស្ស​ខ្លាំង​ពូកែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 យើង​នឹង​យក​យូដា​ធ្វើ​ជា​ធ្នូ​របស់​យើង យើង​នឹង​យក​អេប្រាអ៊ីម​ធ្វើ​ជា​ព្រួញ ក្រុង​ស៊ីយ៉ូន​អើយ យើង​នឹង​ចាត់​កូន​ចៅ​របស់​អ្នក ឲ្យ​ទៅ​ប្រហារ​កូន​ចៅ​ពួក​យ៉ាវ៉ន យើង​នឹង​ប្រើ​អ្នក ដូច​ដាវ​របស់​វីរ‌បុរស!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដ្បិត​អញ​បាន​ដំឡើង​យូដា​ដូច​ជា​ធ្នូ ហើយ​ដាក់​អេប្រា‌អិម​នៅ​ធ្នូ អញ​ទុក​ដូច​ជា​ព្រួញ ឱ​ស៊ីយ៉ូន​អើយ អញ​នឹង​ដាស់‌តឿន​កូន​ប្រុស​របស់​ឯង ឲ្យ​ទាស់​នឹង​កូន​ប្រុស​របស់​សាសន៍​ក្រេក ហើយ​នឹង​ធ្វើ​ឲ្យ​ឯង​បាន​ដូច​ជា​ដាវ​របស់​មនុស្ស​ខ្លាំង​ពូកែ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 យើង​នឹង​យក​យូដា​ធ្វើ​ជា​ធ្នូ​របស់​យើង យើង​នឹង​យក​អេប្រាអ៊ីម​ធ្វើ​ជា​ព្រួញ ក្រុង​ស៊ីយ៉ូន​អើយ យើង​នឹង​ចាត់​កូន​ចៅ​របស់​អ្នក ឲ្យ​ទៅ​ប្រហារ​កូន​ចៅ​ពួក​យ៉ាវ៉ន យើង​នឹង​ប្រើ​អ្នក ដូច​ដាវ​របស់​វីរ‌បុរស!។

សូមមើលជំពូក ចម្លង




សាការី 9:13
31 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ថ្មដា​របស់ខ្ញុំ ជា​ព្រះអង្គដែល​បង្វឹក​ដៃ​របស់ខ្ញុំ​សម្រាប់​សង្គ្រាម ក៏​បង្វឹក​ម្រាមដៃ​របស់ខ្ញុំ​សម្រាប់​ចម្បាំង​។


សូមឲ្យមាន​ពាក្យសរសើរតម្កើងដ៏ខ្ពស់​ដល់​ព្រះ នៅក្នុង​មាត់​របស់ពួកគេ សូមឲ្យមាន​ដាវ​មុខពីរ​នៅក្នុង​ដៃ​របស់ពួកគេ


ព្រះករុណា​ដ៏ខ្លាំងពូកែ​អើយ សូម​ក្រវាត់​ដាវ​របស់ព្រះករុណា​នៅនឹង​ភ្លៅ ក្នុង​សិរីរុងរឿង និង​អានុភាព​របស់ព្រះករុណា​ទៅ​!


ព្រះអង្គ​បាន​ធ្វើឲ្យ​មាត់​របស់ខ្ញុំ​ដូចជា​ដាវ​ដ៏មុត ក៏​បាន​លាក់​ខ្ញុំ​នៅក្រោម​ម្លប់​នៃ​ព្រះហស្ត​របស់ព្រះអង្គ ហើយ​បាន​ធ្វើឲ្យ​ខ្ញុំ​ទៅជា​ព្រួញ​ដែល​ត្រូវបាន​សម្រួច ព្រមទាំង​លាក់​ខ្ញុំ​នៅក្នុង​បំពង់ព្រួញ​របស់ព្រះអង្គ​។


ខ្ញុំ​ទូល​សួរថា​៖ “តើ​អ្នកទាំងនោះ​មក​ធ្វើ​អ្វី​?”។ ព្រះអង្គ​ក៏​មានបន្ទូល​ថា​៖ “ទាំងនេះ​ជា​ស្នែង​ដែល​កម្ចាត់កម្ចាយ​យូដា រហូតដល់​គ្មាន​អ្នកណា​បាន​ងើប​ក្បាល​ឡើង ប៉ុន្តែ​អ្នកទាំងនោះ​បាន​មក​ដើម្បី​បំភ័យ​ស្នែងទាំងនេះ ហើយ​វាយទម្លាក់​ស្នែង​របស់​បណ្ដា​ប្រជាជាតិ​ដែល​បាន​លើក​ស្នែង​ឡើង​ទាស់នឹង​ដែនដី​យូដា​ដើម្បី​កម្ចាត់កម្ចាយ​គេ”៕


ចូរ​ទទួលយក​មួកសឹក​នៃ​សេចក្ដីសង្គ្រោះ និង​ដាវ​នៃ​ព្រះវិញ្ញាណ ដែល​ជា​ព្រះបន្ទូល​របស់​ព្រះ​។


ខ្ញុំ​បាន​ប្រយុទ្ធ​ក្នុង​ការប្រយុទ្ធ​ដ៏ល្អ​ហើយ ខ្ញុំ​បាន​បញ្ចប់​ការរត់ប្រណាំង​ហើយ ខ្ញុំ​បាន​រក្សា​ជំនឿ​ជាប់​ដដែល​។


ព្រះបន្ទូល​របស់​ព្រះ​មានជីវិតរស់ មានប្រសិទ្ធភាព ហើយ​មុត​ជាង​អស់ទាំង​ដាវ​មុខពីរ ទាំង​ចាក់ទម្លុះ​រហូតដល់​ទីខណ្ឌចែក​នៃ​ព្រលឹង និង​វិញ្ញាណ រហូតដល់​ទីខណ្ឌចែក​នៃ​សន្លាក់ និង​ខួរឆ្អឹង ព្រមទាំង​វិនិច្ឆ័យ​គំនិត និង​បំណង​នៃ​ចិត្ត​ផង​។


លោក​កាន់​ផ្កាយ​ប្រាំពីរ​នៅ​ដៃ​ស្ដាំ​របស់​លោក ហើយ​មាន​ដាវ​មុខពីរ​ដ៏មុត ចេញ​ពី​មាត់​របស់​លោក​; មុខ​លោក​ដូចជា​ព្រះអាទិត្យ​ដែល​បញ្ចេញពន្លឺ​ពេលពេញកម្ដៅ​។


ស្ដេចទាំងនោះ​នឹង​ច្បាំង​នឹង​កូនចៀម ប៉ុន្តែ​កូនចៀម​នឹង​មានជ័យជម្នះ​លើ​ពួកគេ ដ្បិត​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់ ជា​ស្ដេច​លើ​អស់ទាំង​ស្ដេច​។ អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ ជា​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស និង​ជា​មនុស្ស​ស្មោះត្រង់”។


មាន​ដាវ​មួយ​ដ៏មុត​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ដើម្បី​ប្រហារ​ប្រជាជាតិ​នានា​។ ព្រះអង្គ​នឹង​គ្រប់គ្រង​ពួកគេ​ដោយ​ដំបង​ដែក ព្រមទាំង​ជាន់​ទីបញ្ជាន់ផ្លែ​ទំពាំងបាយជូរ​នៃ​ព្រះពិរោធ​ដ៏​ក្រេវក្រោធ​របស់​ព្រះ​ដ៏មានព្រះចេស្ដា​។


រីឯ​អ្នក​ឯទៀត ត្រូវបាន​សម្លាប់​ដោយ​ដាវ​ដែល​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ដែល​គង់​លើ​សេះ នោះ​បក្សាបក្សី​ទាំងអស់​ក៏​ចម្អែតពោះ​ដោយ​សាច់​អ្នកទាំងនោះ​៕


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ពើកាម៉ុស​ថា​: ‘ព្រះអង្គ​ដែល​មាន​ដាវ​មុខពីរ​ដ៏មុត មានបន្ទូល​ដូច្នេះ​:


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម