ការចាប់ផ្ដើមនៃអាណាចក្ររបស់គាត់ គឺបាបិល អេរេក អាកាឌ និងកាលនេ ដែលនៅក្នុងដែនដីស៊ីណើរ។
សាការី 5:11 - ព្រះគម្ពីរខ្មែរសាកល គាត់តបនឹងខ្ញុំថា៖ “ទៅសាងសង់ផ្ទះឲ្យរង្វាល់ នៅក្នុងដែនដីស៊ីណើរ។ កាលណាបានរៀបចំជាស្រេចហើយ រង្វាល់នោះនឹងត្រូវបានតម្កល់លើទីតាំងរបស់វា”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតាឆ្លើយថា៖ «យកទៅធ្វើផ្ទះនៅក្នុងស្រុកស៊ីណើរ កាលណាធ្វើផ្ទះរួចរាល់ហើយ នាងនឹងដាក់កញ្ជ្រែងនៅកន្លែងនោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាឆ្លើយថា៖ «នាងទាំងពីរសង់ផ្ទះមួយនៅស្រុកស៊ីណើរ សម្រាប់ស្ត្រីនៅក្នុងហិបនោះ។ ពេលសង់រួចរាល់ហើយ ពួកនាងយកហិបទៅដាក់នៅកន្លែងរបស់វា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតាក៏តបថា គេយកទៅធ្វើផ្ទះឲ្យនាង នៅក្នុងស្រុកស៊ីណើរ កាលណាផ្ទះបានស្រេចហើយ នោះនាងនឹងបានតាំងនៅទីនោះ ក្នុងកន្លែងរបស់ខ្លួន។ អាល់គីតាប ម៉ាឡាអ៊ីកាត់ឆ្លើយថា៖ «នាងទាំងពីរសង់ផ្ទះមួយនៅស្រុកស៊ីណើរ សម្រាប់ស្ត្រីនៅក្នុងហិបនោះ។ ពេលសង់រួចរាល់ហើយ ពួកនាងយកហិបទៅដាក់នៅកន្លែងរបស់វា»។ |
ការចាប់ផ្ដើមនៃអាណាចក្ររបស់គាត់ គឺបាបិល អេរេក អាកាឌ និងកាលនេ ដែលនៅក្នុងដែនដីស៊ីណើរ។
ក្រោយមកមានកើតឡើងដូច្នេះ: នៅពេលដែលមនុស្សបានធ្វើដំណើរទៅទិសខាងកើត ពួកគេឃើញវាលទំនាបមួយក្នុងដែនដីស៊ីណើរ នោះពួកគេក៏តាំងលំនៅនៅទីនោះ។
កាលនោះមានកើតឡើងដូច្នេះ: នៅសម័យអាំរ៉ាផែលស្ដេចនៃស៊ីណើរ អើយ៉ុកស្ដេចនៃអេឡាសារ កេដូឡោមើរស្ដេចនៃអេឡាំ និងធីដាលស្ដេចនៃកូយីម
នៅថ្ងៃនោះ ព្រះអម្ចាស់របស់ខ្ញុំនឹងលាតព្រះហស្តរបស់ព្រះអង្គម្ដងទៀតជាលើកទីពីរ ដើម្បីលោះសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ពីអាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ និងពីកោះទាំងឡាយនៅសមុទ្រមកវិញ។
ព្រះអម្ចាស់ទ្រង់ប្រគល់យេហូយ៉ាគីមស្ដេចនៃយូដាទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ព្រមទាំងភាជនៈមួយចំនួននៅក្នុងដំណាក់របស់ព្រះផង នោះទ្រង់ក៏នាំទៅដែនដីស៊ីណើរ ទៅវិហារនៃព្រះរបស់ទ្រង់ ហើយដាក់ភាជនៈទាំងនោះក្នុងឃ្លាំងសម្បត្តិនៃព្រះរបស់ទ្រង់។
គេនឹងដួលដោយមុខដាវ ហើយត្រូវនាំទៅជាឈ្លើយសឹកក្នុងប្រជាជាតិទាំងអស់ រីឯយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី រហូតដល់ពេលវេលារបស់សាសន៍ដទៃបានគ្រប់កំណត់។