Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 14:1 - ព្រះគម្ពីរខ្មែរសាកល

1 កាលនោះ​មានកើតឡើងដូច្នេះ​: នៅ​សម័យ​អាំរ៉ាផែល​ស្ដេច​នៃ​ស៊ីណើរ អើយ៉ុក​ស្ដេច​នៃ​អេឡាសារ កេដូឡោមើរ​ស្ដេច​នៃ​អេឡាំ និង​ធីដាល​ស្ដេច​នៃ​កូយីម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​គ្រា​របស់​ព្រះ‌បាទ​អាំរ៉ា​ផែល​ជា​ស្តេច​ស្រុក​ស៊ីណើរ ព្រះ​បាទ​អើយ៉ុក​ជា​ស្តេច​ស្រុក​អេឡា‌សារ ព្រះ​បាទ​កេដូ‌ឡោមើរ​ជា​ស្តេច​ស្រុក​អេឡាំ និង​ព្រះ​បាទ​ធីដាល​ជា​ស្តេច​កូយីម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​គ្រា​នោះ ព្រះ‌បាទ​អាំរ៉ា‌ផែល​ជា​ស្ដេច​ស្រុក​ស៊ី‌ណើរ ព្រះ‌បាទ​អើយ៉ុក​ជា​ស្ដេច​ស្រុក​អេ‌ឡា‌សារ ព្រះ‌បាទ​កេដូ‌ឡោមើរ​ជា​ស្ដេច​ស្រុក​អេឡាំ និង​ព្រះ‌បាទ​ធីដាល​ជា​ស្ដេច​ស្រុក​កូយីម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​ជំនាន់​អាំរ៉ា‌ផែល​ជា​ស្តេច​ស្រុក​ស៊ីណើរ អើយ៉ុក​ជា​ស្តេច​ស្រុក​អេឡាសារ កេដូ‌ឡោមើរ​ជា​ស្តេច​ស្រុក​អេឡាំ នឹង​ធីដាល​ជា​ស្តេច​កូយីម

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​គ្រា​នោះ អាំរ៉ា‌ផែល ជា​ស្តេច​ស្រុក​ស៊ីណើរ អើយ៉ុក ជា​ស្តេច​ស្រុក​អេឡា‌សារ កេដូ‌ឡោមើរ ជា​ស្តេច​ស្រុក​អេឡាំ និង​ធីដាល ជា​ស្តេច​ស្រុក​កូយីម

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 14:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ការចាប់ផ្ដើម​នៃ​អាណាចក្រ​របស់គាត់ គឺ​បាបិល អេរេក អាកាឌ និង​កាលនេ ដែល​នៅក្នុង​ដែនដី​ស៊ីណើរ​។


ពួក​កូនប្រុស​របស់​សិម មាន​អេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ និង​អើរ៉ាម​។


ក្រោយមក​មានកើតឡើងដូច្នេះ​: នៅពេល​ដែល​មនុស្ស​បាន​ធ្វើដំណើរ​ទៅ​ទិសខាងកើត ពួកគេ​ឃើញ​វាលទំនាប​មួយ​ក្នុង​ដែនដី​ស៊ីណើរ នោះ​ពួកគេ​ក៏​តាំងលំនៅ​នៅ​ទីនោះ​។


ទាស់នឹង​កេដូឡោមើរ​ស្ដេច​នៃ​អេឡាំ ធីដាល​ស្ដេច​នៃ​កូយីម អាំរ៉ាផែល​ស្ដេច​នៃ​ស៊ីណើរ និង​អើយ៉ុក​ស្ដេច​នៃ​អេឡាសារ គឺ​ស្ដេច​បួន​អង្គ​ទាស់នឹង​ស្ដេច​ប្រាំ​អង្គ​។


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​លាត​ព្រះហស្ត​របស់ព្រះអង្គ​ម្ដងទៀត​ជាលើក​ទីពីរ ដើម្បី​លោះ​សំណល់​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែល​នៅសល់ ពី​អាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ និង​ពី​កោះ​ទាំងឡាយ​នៅ​សមុទ្រ​មកវិញ​។


មាន​និមិត្ត​ធ្ងន់ធ្ងរ​មួយ​ត្រូវបាន​ប្រកាស​ដល់​ខ្ញុំ​ថា​៖ “មនុស្ស​ក្បត់​កំពុងតែ​ក្បត់ មនុស្ស​បំផ្លាញ​កំពុងតែ​បំផ្លាញ​។ អេឡាំ​អើយ ចូរ​ឡើងទៅ​! មេឌី​អើយ ចូរ​ឡោមព័ទ្ធ​ទៅ​! យើង​បាន​បញ្ឈប់​អស់ទាំង​ការថ្ងូរ​របស់នាង​ហើយ”។


អេឡាំ​បាន​ស្ពាយ​បំពង់ព្រួញ ដោយមាន​រទេះចម្បាំង និង​ទ័ពសេះ​ផង ហើយ​គារ​បាន​បើក​ខែល​ចេញ​។


តើ​បណ្ដា​ព្រះ​របស់​ប្រជាជាតិ​នានា​ដែល​ពួក​ដូនតា​របស់យើង​បាន​បំផ្លាញ មាន​កូសាន ហារ៉ាន រេសែភ និង​កូនចៅ​អេដែន​ដែល​នៅ​ធេឡាស៊ើរ បាន​រំដោះ​ពួកគេ​ឬ​?


ព្រះអម្ចាស់​ទ្រង់​ប្រគល់​យេហូយ៉ាគីម​ស្ដេច​នៃ​យូដា​ទៅក្នុង​កណ្ដាប់ដៃ​របស់​នេប៊ូក្នេសា ព្រមទាំង​ភាជនៈ​មួយចំនួន​នៅក្នុង​ដំណាក់​របស់​ព្រះ​ផង នោះ​ទ្រង់​ក៏​នាំទៅ​ដែនដី​ស៊ីណើរ ទៅ​វិហារ​នៃ​ព្រះ​របស់ទ្រង់ ហើយ​ដាក់​ភាជនៈ​ទាំងនោះ​ក្នុង​ឃ្លាំងសម្បត្តិ​នៃ​ព្រះ​របស់ទ្រង់​។


ខ្ញុំ​ឃើញ​ក្នុង​និមិត្ត​នោះ ហើយ​ខណៈដែល​ខ្ញុំ​សង្កេតមើល នោះ​ខ្លួនខ្ញុំ​នៅក្នុង​រាជធានី​ស៊ូសាន ដែល​នៅក្នុង​ខេត្ត​អេឡាំ​។ ក្នុង​និមិត្ត​នោះ​ខ្ញុំ​ឃើញ​ថា ខ្ញុំ​នៅ​ក្បែរ​ទន្លេ​អ៊ូឡាយ​។


គាត់​តប​នឹង​ខ្ញុំ​ថា​៖ “ទៅ​សាងសង់​ផ្ទះ​ឲ្យ​រង្វាល់ នៅក្នុង​ដែនដី​ស៊ីណើរ​។ កាលណា​បាន​រៀបចំជាស្រេច​ហើយ រង្វាល់នោះ​នឹង​ត្រូវបាន​តម្កល់​លើ​ទីតាំង​របស់វា”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម