សាការី 5:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ទេវតាឆ្លើយថា៖ «យកទៅធ្វើផ្ទះនៅក្នុងស្រុកស៊ីណើរ កាលណាធ្វើផ្ទះរួចរាល់ហើយ នាងនឹងដាក់កញ្ជ្រែងនៅកន្លែងនោះ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 គាត់តបនឹងខ្ញុំថា៖ “ទៅសាងសង់ផ្ទះឲ្យរង្វាល់ នៅក្នុងដែនដីស៊ីណើរ។ កាលណាបានរៀបចំជាស្រេចហើយ រង្វាល់នោះនឹងត្រូវបានតម្កល់លើទីតាំងរបស់វា”៕ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ទេវតាឆ្លើយថា៖ «នាងទាំងពីរសង់ផ្ទះមួយនៅស្រុកស៊ីណើរ សម្រាប់ស្ត្រីនៅក្នុងហិបនោះ។ ពេលសង់រួចរាល់ហើយ ពួកនាងយកហិបទៅដាក់នៅកន្លែងរបស់វា»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ទេវតាក៏តបថា គេយកទៅធ្វើផ្ទះឲ្យនាង នៅក្នុងស្រុកស៊ីណើរ កាលណាផ្ទះបានស្រេចហើយ នោះនាងនឹងបានតាំងនៅទីនោះ ក្នុងកន្លែងរបស់ខ្លួន។ សូមមើលជំពូកអាល់គីតាប11 ម៉ាឡាអ៊ីកាត់ឆ្លើយថា៖ «នាងទាំងពីរសង់ផ្ទះមួយនៅស្រុកស៊ីណើរ សម្រាប់ស្ត្រីនៅក្នុងហិបនោះ។ ពេលសង់រួចរាល់ហើយ ពួកនាងយកហិបទៅដាក់នៅកន្លែងរបស់វា»។ សូមមើលជំពូក |