សាការី 4:7 - ព្រះគម្ពីរខ្មែរសាកល ‘ភ្នំធំអើយ តើអ្នកជាអ្វី? អ្នកនឹងទៅជាទីរាបស្មើនៅចំពោះសូរ៉ូបាបិល ហើយគាត់នឹងយកថ្មកំពូលចេញមក ជាមួយនឹងសម្រែកថា: “ព្រះគុណ ព្រះគុណដល់ថ្មនេះ!”’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱភ្នំធំអើយ តើអ្នកជាអ្វី អ្នកនឹងត្រូវត្រឡប់ជាដីរាបស្មើវិញ នៅចំពោះសូរ៉ូបាបិល ហើយលោកនឹងយកថ្ម ជាកំពូលចេញមក ដោយមានសម្រែកស្រែកហ៊ោថា សូមឲ្យបានប្រកបដោយព្រះគុណ អើ ដោយព្រះគុណចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភ្នំធំអើយ តើអ្នកជាអ្វី? អ្នកនឹងរលាយនៅចំពោះមុខសូរ៉ូបាបិល។ គាត់នឹងយកថ្មមួយចេញពីភ្នំនោះ ដើម្បីយកទៅធ្វើកំពូលព្រះវិហារ។ ប្រជាជននាំគ្នាស្រែកឡើងថា “ថ្មនេះល្អណាស់! ថ្មនេះល្អណាស់!”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱភ្នំធំអើយ តើឯងជាអ្វី ឯងនឹងត្រូវត្រឡប់ជាដីរាបស្មើវិញ នៅចំពោះសូរ៉ូបាបិល ហើយលោកនឹងនាំយកថ្ម ជាកំពូលចេញមក ដោយមានសំរែកស្រែកហ៊ោថា សូមឲ្យបានប្រកបដោយព្រះគុណ អើ ដោយព្រះគុណចុះ អាល់គីតាប ភ្នំធំអើយ តើអ្នកជាអ្វី? អ្នកនឹងរលាយនៅចំពោះមុខសូរ៉ូបាបិល។ គាត់នឹងយកថ្មមួយចេញពីភ្នំនោះ ដើម្បីយកទៅធ្វើកំពូលម៉ាស្ជិទ។ ប្រជាជននាំគ្នាស្រែកឡើងថា “ថ្មនេះល្អណាស់! ថ្មនេះល្អណាស់!”»។ |
ភ្នំនានាអើយ ម្ដេចក៏អ្នកលោតកញ្ឆេងដូចជាចៀមឈ្មោលដូច្នេះ? ទីទួលទាំងឡាយអើយ ម្ដេចក៏អ្នកលោតកញ្ឆេងដូចជាកូនចៀមដូច្នេះ?
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ជាព្រះអាទិត្យ និងជាខែល; ព្រះយេហូវ៉ាប្រទានព្រះគុណ និងសិរីរុងរឿង ព្រះអង្គមិនបង្ខាំងទុកសេចក្ដីល្អពីអ្នកដែលដើរដោយគ្រប់លក្ខណ៍ឡើយ។
ហេតុនោះហើយបានជាព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “មើល៍! យើងបានដាក់ថ្មមួយនៅស៊ីយ៉ូន ជាថ្មដែលត្រូវបានសាកល្បង ជាថ្មគ្រឹះដ៏មានតម្លៃ ជាគ្រឹះដ៏រឹងមាំ—— អ្នកណាដែលជឿទុកចិត្ត នឹងមិនត្រូវតក់ស្លុតឡើយ។
មើល៍! យើងបានធ្វើឲ្យអ្នកទៅជាក្ដារបញ្ជាន់ដ៏ថ្មី ហើយមុត ដែលមានធ្មេញច្រើន។ អ្នកនឹងបញ្ជាន់ភ្នំទាំងឡាយ ហើយកិនពួកវាម៉ដ្ដ ក៏នឹងធ្វើឲ្យទីទួលនានាបានដូចជាអង្កាមផង។
“ដៃរបស់សូរ៉ូបាបិលបានចាក់គ្រឹះដំណាក់នេះ ហើយដៃរបស់គាត់នឹងបង្ហើយផង”។ នោះអ្នកនឹងដឹងថា ព្រះយេហូវ៉ានៃពលបរិវារបានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា។
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាមានជំនឿ ហើយមិនសង្ស័យ អ្នករាល់គ្នានឹងមិនគ្រាន់តែធ្វើអ្វីដែលបានធ្វើដល់ដើមល្វានេះប៉ុណ្ណោះទេ គឺទោះបីជាអ្នករាល់គ្នានិយាយនឹងភ្នំនេះថា: ‘ចូរត្រូវបានយកចេញ ហើយត្រូវបានទម្លាក់ទៅក្នុងសមុទ្រទៅ’ នោះនឹងសម្រេចដូច្នោះ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាមិនដែលអានក្នុងគម្ពីរទេឬ ដែលថា: ‘ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ។ ការនេះបានកើតឡើងពីព្រះអម្ចាស់ ជាការអស្ចារ្យក្នុងភ្នែករបស់យើង’ ?
តើអ្នករាល់គ្នាមិនដែលអានបទគម្ពីរនេះទេឬ ដែលថា: ‘ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ។
ព្រះយេស៊ូវទ្រង់សម្លឹងមើលពួកគេ ហើយមានបន្ទូលថា៖“បើដូច្នេះ តើសេចក្ដីដែលមានសរសេរទុកមកថា:‘ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ’មានន័យដូចម្ដេច?
ជ្រលងភ្នំទាំងអស់នឹងត្រូវបានលុបបំពេញ ហើយអស់ទាំងភ្នំ និងទីទួលនឹងត្រូវបានពង្រាប; រីឯផ្លូវវៀចនឹងត្រូវបានតម្រង់ ហើយផ្លូវរដិបរដុបនឹងត្រូវបានធ្វើឲ្យរាបស្មើ
គឺព្រះអង្គនេះហើយជា ‘ថ្មដែលអ្នករាល់គ្នាជាជាងសង់ផ្ទះមើលងាយ បានត្រឡប់ជាថ្មគ្រឹះវិញ’។
ដូច្នេះ ប្រសិនបើបានជ្រើសតាំងដោយព្រះគុណ នោះមិនមែនដោយអាងការប្រព្រឹត្តទៀតឡើយ បើមិនដូច្នោះទេ ព្រះគុណក៏លែងជាព្រះគុណទៀតហើយ។
ដែលត្រូវបានសាងសង់លើគ្រឹះរបស់ពួកសាវ័ក និងព្យាការី ដោយមានព្រះគ្រីស្ទយេស៊ូវផ្ទាល់ជាថ្មគ្រឹះ។
ដូច្នេះ ចំពោះអ្នករាល់គ្នាដែលជឿ ថ្មនេះមានតម្លៃ រីឯចំពោះអ្នកមិនជឿ ថ្មនេះជា “ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ”។