ព្រះមានបន្ទូលនឹងទ្រង់ក្នុងសុបិនថា៖ “មែន យើងដឹងហើយថាអ្នកបានធ្វើការនេះដោយចិត្តបរិសុទ្ធ ដូច្នេះយើងបានឃាត់អ្នកមិនឲ្យប្រព្រឹត្តបាបទាស់នឹងយើង។ ហេតុនេះហើយបានជាយើងមិនបានឲ្យអ្នកប៉ះពាល់នាងឡើយ។
សាការី 2:8 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលដូច្នេះ ក្រោយពីព្រះអង្គបានចាត់ខ្ញុំឲ្យទៅសម្រាប់សិរីរុងរឿងរបស់ព្រះអង្គ គឺឲ្យទៅឯបណ្ដាប្រជាជាតិដែលប្លន់អ្នករាល់គ្នា ដ្បិតអ្នកណាដែលប៉ះពាល់អ្នករាល់គ្នា គឺបានប៉ះពាល់ប្រស្រីព្រះនេត្ររបស់ព្រះអង្គហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ មានព្រះបន្ទូលដូច្នេះថា៖ (ក្រោយពីសិរីល្អរបស់ព្រះអង្គ បានចាត់យើង) ទៅសាសន៍ដទៃ ដែលប្លន់ឯងរាល់គ្នា ព្រោះអ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺពាល់ដល់ប្រស្រីព្រះនេត្ររបស់យើង ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់ប្រទានអំណាច និងចាត់ខ្ញុំឲ្យទៅ ប្រាប់ប្រជាជាតិនានា ដែលរឹបអូសយកស្រុករបស់អ្នករាល់គ្នាថា: «អ្នកណាប៉ះពាល់អ្នករាល់គ្នា ក៏ដូចជាប៉ះពាល់ប្រស្រីភ្នែករបស់យើងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា ក្រោយសិរីល្អ នោះទ្រង់បានចាត់អញទៅឯសាសន៍ដទៃ ដែលប្លន់ឯងរាល់គ្នា ពីព្រោះអ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺជាពាល់ដល់ប្រស្រីព្រះនេត្រនៃទ្រង់ហើយ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់ប្រទានអំណាច និងចាត់ខ្ញុំឲ្យទៅ ប្រាប់ប្រជាជាតិនានា ដែលរឹបអូសយកស្រុករបស់អ្នករាល់គ្នាថា: «អ្នកណាប៉ះពាល់អ្នករាល់គ្នា ក៏ដូចជាប៉ះពាល់ប្រស្រីភ្នែករបស់យើងដែរ។ |
ព្រះមានបន្ទូលនឹងទ្រង់ក្នុងសុបិនថា៖ “មែន យើងដឹងហើយថាអ្នកបានធ្វើការនេះដោយចិត្តបរិសុទ្ធ ដូច្នេះយើងបានឃាត់អ្នកមិនឲ្យប្រព្រឹត្តបាបទាស់នឹងយើង។ ហេតុនេះហើយបានជាយើងមិនបានឲ្យអ្នកប៉ះពាល់នាងឡើយ។
សូមរក្សាទូលបង្គំដូចប្រស្រីភ្នែក សូមបំពួនទូលបង្គំនៅក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ
ចូរកាន់តាមសេចក្ដីបង្គាប់របស់ខ្ញុំ ហើយមានជីវិតរស់ចុះ; ចូរកាន់តាមសេចក្ដីបង្រៀនរបស់ខ្ញុំដូចជាប្រស្រីភ្នែករបស់អ្នក។
ដ្បិតទីបាក់បែក និងទីស្ងាត់ជ្រងំ ព្រមទាំងទឹកដីខូចបង់របស់អ្នក ឥឡូវនេះពិតជាចង្អៀតណាស់សម្រាប់រស់នៅ ហើយពួកអ្នកដែលលេបអ្នកនឹងនៅឆ្ងាយពីអ្នក។
“នៅថ្ងៃនោះ ប្រជាជាតិជាច្រើននឹងរួមជាមួយព្រះយេហូវ៉ា រួចពួកគេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងស្ថិតនៅក្នុងចំណោមអ្នក”។ នោះអ្នកនឹងដឹងថា ព្រះយេហូវ៉ានៃពលបរិវារបានចាត់ខ្ញុំឲ្យមកឯអ្នក។
ដ្បិតមើល៍! ខ្ញុំនឹងបក់ដៃរបស់ខ្ញុំទាស់នឹងពួកគេ ហើយពួកគេនឹងទៅជាជ័យភណ្ឌដល់ពួកបាវបម្រើរបស់ខ្លួន! នោះអ្នករាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពលបរិវារបានចាត់ខ្ញុំឲ្យមក។
កន្លែងសាធារណៈក្នុងទីក្រុងនឹងពេញដោយក្មេងប្រុសក្មេងស្រី ដែលរត់លេងក្នុងកន្លែងសាធារណៈនៃទីក្រុងនោះ’។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅ ដែលនឹងរៀបចំផ្លូវនៅមុខយើង។ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលមកក្នុងព្រះវិហាររបស់ព្រះអង្គក្នុងមួយរំពេច។ រីឯទូតនៃសម្ពន្ធមេត្រីដែលអ្នករាល់គ្នាចង់បាននោះ មើល៍! កំពុងយាងមកហើយ”។
“ព្រះមហាក្សត្រនឹងមានបន្ទូលតបនឹងពួកគេថា: ‘ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាថា អ្វីដែលអ្នករាល់គ្នាបានធ្វើដល់អ្នកតូចបំផុតម្នាក់ក្នុងចំណោមបងប្អូនទាំងនេះរបស់យើង គឺបានធ្វើដល់យើងហើយ’។
“ពេលនោះ ព្រះអង្គនឹងមានបន្ទូលតបនឹងពួកគេថា: ‘ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាថា អ្វីដែលអ្នករាល់គ្នាមិនបានធ្វើដល់ម្នាក់ក្នុងចំណោមអ្នកតូចបំផុតទាំងនេះ អ្នករាល់គ្នាក៏មិនបានធ្វើដល់យើងដែរ’។
ប៉ុន្តែព្រះជំនួយ គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបិតានឹងចាត់ឲ្យមកក្នុងនាមរបស់ខ្ញុំ ព្រះអង្គនឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយនឹងរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងអស់ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា។
ដូចដែលព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងពិភពលោកយ៉ាងណា ទូលបង្គំក៏បានចាត់ពួកគេឲ្យទៅក្នុងពិភពលោកយ៉ាងនោះដែរ។
គាត់ដួលទៅលើដី ក៏ឮសំឡេងមួយនិយាយនឹងគាត់ថា៖“សូល សូល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ?”។
ដ្បិតជាសេចក្ដីសុចរិតយុត្តិធម៌សម្រាប់ព្រះ ដែលសងទុក្ខវេទនាដល់ពួកដែលធ្វើទុក្ខអ្នករាល់គ្នា
យើងបានឃើញ ហើយឥឡូវនេះយើងធ្វើបន្ទាល់ថា ព្រះបិតាបានចាត់ព្រះបុត្រាឲ្យមកជាព្រះសង្គ្រោះនៃពិភពលោក។