ដ្បិតតើនរណាបានមើលងាយថ្ងៃនៃការតូចតាច? ភ្នែកទាំងប្រាំពីរនឹងឃើញខ្សែប្រយោលនៅក្នុងដៃរបស់សូរ៉ូបាបិល ក៏នឹងអរសប្បាយឡើង។ ភ្នែកទាំងប្រាំពីរនោះ គឺព្រះនេត្ររបស់ព្រះយេហូវ៉ាដែលទតចុះឡើងលើផែនដីទាំងមូល។
វិវរណៈ 8:2 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ខ្ញុំឃើញទូតសួគ៌ប្រាំពីររូបដែលឈរនៅចំពោះព្រះ ហើយមានត្រែប្រាំពីរប្រទានដល់ពួកគេ។ Khmer Christian Bible ហើយខ្ញុំក៏ឃើញទេវតាទាំងប្រាំពីររូបដែលឈរនៅមុខព្រះជាម្ចាស់ បានទទួលត្រែប្រាំពីរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ខ្ញុំបានឃើញទេវតាទាំងប្រាំពីរដែលឈរនៅចំពោះព្រះ បានទទួលត្រែប្រាំពីរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក៏បានឃើញទេវតា*ប្រាំពីររូប ដែលឈរនៅខាងមុខព្រះជាម្ចាស់ ទទួលត្រែប្រាំពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចខ្ញុំឃើញទេវតាទាំង៧ ដែលឈរនៅចំពោះព្រះ ក៏មានត្រែ៧បានប្រគល់ទៅឲ្យ អាល់គីតាប ខ្ញុំក៏បានឃើញម៉ាឡាអ៊ីកាត់ប្រាំពីររូបដែលឈរនៅខាងមុខអុលឡោះ ទទួលត្រែប្រាំពីរ។ |
ដ្បិតតើនរណាបានមើលងាយថ្ងៃនៃការតូចតាច? ភ្នែកទាំងប្រាំពីរនឹងឃើញខ្សែប្រយោលនៅក្នុងដៃរបស់សូរ៉ូបាបិល ក៏នឹងអរសប្បាយឡើង។ ភ្នែកទាំងប្រាំពីរនោះ គឺព្រះនេត្ររបស់ព្រះយេហូវ៉ាដែលទតចុះឡើងលើផែនដីទាំងមូល។
“ត្រូវប្រាកដថា កុំឲ្យមើលងាយម្នាក់ក្នុងអ្នកតូចទាំងនេះឡើយ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា បណ្ដាទូតសួគ៌របស់ពួកគេនៅស្ថានសួគ៌ តែងតែឃើញព្រះភក្ត្ររបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ជានិច្ច។
លោកនឹងចាត់បណ្ដាទូតសួគ៌របស់លោកឲ្យទៅដោយសំឡេងត្រែយ៉ាងកងរំពង ហើយទូតទាំងនោះនឹងប្រមូលអ្នកដែលត្រូវបានជ្រើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីជើងមេឃម្ខាងដល់ជើងមេឃម្ខាងទៀត។
ទូតសួគ៌តបនឹងលោកថា៖ “ខ្ញុំគឺកាព្រីយ៉ែល ដែលឈរនៅមុខព្រះ ហើយខ្ញុំត្រូវបានចាត់ឲ្យមកដើម្បីនិយាយនឹងអ្នក និងដើម្បីនាំដំណឹងល្អនេះដល់អ្នក។
ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតីទាំងអធិស្ឋានគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាអាចគេចផុតពីការទាំងអស់នេះដែលរៀបនឹងកើតឡើង ហើយអាចឈរនៅមុខកូនមនុស្សបាន”។
ក្នុងមួយរំពេច ក្នុងមួយប៉ប្រិចភ្នែក ដោយសំឡេងត្រែចុងក្រោយ។ ពិតមែនហើយ នឹងមានសំឡេងត្រែផ្លុំឡើង ហើយមនុស្សស្លាប់នឹងត្រូវបានលើកឲ្យរស់ឡើងវិញជាអមតៈ រីឯយើងក៏នឹងត្រូវបានផ្លាស់ប្រែ;
ដ្បិតព្រះអម្ចាស់ផ្ទាល់នឹងយាងចុះមកពីលើមេឃ ដោយសម្រែកបញ្ជា ដោយសំឡេងរបស់មហាទូតសួគ៌ និងដោយសំឡេងត្រែរបស់ព្រះ នោះមនុស្សស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុន
ពីខ្ញុំ យ៉ូហាន ជូនចំពោះក្រុមជំនុំទាំងប្រាំពីរនៅអាស៊ី។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តមានដល់អ្នករាល់គ្នា ពីព្រះអង្គដែលគង់នៅសព្វថ្ងៃ គង់នៅតាំងពីដើម ហើយដែលត្រូវយាងមក និងពីព្រះវិញ្ញាណប្រាំពីរដែលនៅចំពោះបល្ល័ង្ករបស់ព្រះអង្គ
ទូតសួគ៌ទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “អាណាចក្ររបស់ពិភពលោក បានត្រឡប់ជារបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គហើយ។ ព្រះអង្គនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ!”។
បន្ទាប់មក ខ្ញុំឃើញទីសម្គាល់ដ៏ធំ និងអស្ចារ្យមួយទៀតនៅលើមេឃ គឺមានទូតសួគ៌ប្រាំពីររូបកាន់គ្រោះកាចប្រាំពីរចុងក្រោយ ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះនឹងត្រូវបានបំពេញឲ្យសម្រេចដោយគ្រោះកាចទាំងនោះ។
បន្ទាប់មក ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំងពីព្រះវិហារ និយាយនឹងទូតសួគ៌ទាំងប្រាំពីររូបថា៖ “ចូរចេញទៅ ហើយចាក់ពីពែងទាំងប្រាំពីរនៃសេចក្ដីក្រេវក្រោធរបស់ព្រះ ទៅលើផែនដីទៅ”។
ខ្ញុំបានសង្កេតមើលទៀត នោះខ្ញុំបានឮឥន្ទ្រីមួយដែលហើរនៅលើអាកាស បន្លឺសំឡេងយ៉ាងខ្លាំងថា៖ “វេទនាហើយ! វេទនាហើយ! វេទនាដល់អ្នកដែលរស់នៅលើផែនដី ដោយសារតែសំឡេងត្រែឯទៀតរបស់ទូតសួគ៌បីរូបដែលរៀបនឹងផ្លុំ”៕
ទូតសួគ៌ទីប្រាំផ្លុំត្រែឡើង នោះខ្ញុំបានឃើញផ្កាយមួយធ្លាក់ពីលើមេឃមកផែនដី ហើយមានកូនសោនៃរណ្ដៅគ្មានបាតបានប្រទានដល់ផ្កាយនោះ។