ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធ និងយើងខ្ញុំបានយល់ឃើញថា មិនគួរដាក់បន្ទុកអ្វីទៀតលើបងប្អូនឡើយ លើកលែងតែសេចក្ដីទាំងនេះដែលត្រូវកាន់តាម
វិវរណៈ 2:24 - ព្រះគម្ពីរខ្មែរសាកល រីឯចំពោះអ្នករាល់គ្នា និងអ្នកឯទៀតនៅធាទេរ៉ា ដែលមិនបានទទួលយកសេចក្ដីបង្រៀននេះ ហើយមិនបានស្គាល់សេចក្ដីដែលគេហៅថា “ជម្រៅរបស់សាតាំង” យើងនឹងប្រាប់ថា យើងនឹងមិនដាក់បន្ទុកផ្សេងទៀតលើអ្នករាល់គ្នាឡើយ Khmer Christian Bible ប៉ុន្ដែអ្នកផ្សេងទៀតក្នុងចំណោមអ្នករាល់គ្នានៅក្រុងធាទេរ៉ាដែលមិនបានកាន់តាមសេចក្ដីបង្រៀននោះ គឺដែលមិនបានស្គាល់សេចក្ដីជ្រៅជ្រះរបស់អារក្សសាតាំងដូចដែលគេហៅ យើងប្រាប់អ្នករាល់គ្នាថា យើងនឹងមិនដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នាទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ចំពោះពួកអ្នកឯទៀតក្នុងចំណោមអ្នករាល់គ្នា នៅក្រុងធាទេរ៉ា គឺអស់អ្នកដែលមិនកាន់តាមសេចក្ដីបង្រៀននោះ ក៏មិនស្គាល់អ្វីដែលអ្នកខ្លះហៅថា "ជម្រៅរបស់អារក្សសាតាំង" នោះយើងប្រាប់អ្នករាល់គ្នាថា យើងមិនផ្ទុកបន្ទុកអ្វីទៀតលើអ្នករាល់គ្នាទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះអ្នកមួយចំនួនទៀតក្នុងចំណោមអ្នករាល់គ្នា នៅក្រុងធាទេរ៉ា ដែលពុំបានជំពាក់ចិត្តនឹងលទ្ធិនោះ ហើយក៏ពុំបានស្គាល់ “សេចក្ដីជ្រៅជ្រះរបស់មារសាតាំង” ដូចពាក្យគេនិយាយ យើងសុំប្រាប់អ្នករាល់គ្នាថា យើងនឹងមិនដាក់បន្ទុកអ្វីលើអ្នករាល់គ្នាទៀតទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអញប្រាប់ដល់ឯងរាល់គ្នា ហើយដល់ពួកអ្នកឯទៀត នៅក្រុងធាទេរ៉ាដែរ គឺដល់ពួកអ្នកដែលមិនកាន់តាមសេចក្ដីបង្រៀននោះ ក៏មិនស្គាល់សេចក្ដីជំរៅរបស់អារក្សសាតាំង ដូចជាពាក្យដែលគេថានោះឡើយ តែអញៗមិនផ្ទុកបន្ទុកអ្វីទៀតលើឯងរាល់គ្នាទេ អាល់គីតាប ចំពោះអ្នកមួយចំនួនទៀតក្នុងចំណោមអ្នករាល់គ្នា នៅក្រុងធាទេរ៉ា ដែលពុំបានជំពាក់ចិត្ដនឹងលទ្ធិនោះ ហើយក៏ពុំបានស្គាល់ “សេចក្ដីជ្រៅជ្រះរបស់អ៊ីព្លេសហ្សៃតន”ដូចពាក្យគេនិយាយ យើងសុំប្រាប់អ្នករាល់គ្នាថា យើងនឹងមិនដាក់បន្ទុកអ្វីលើអ្នករាល់គ្នាទៀតទេ |
ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធ និងយើងខ្ញុំបានយល់ឃើញថា មិនគួរដាក់បន្ទុកអ្វីទៀតលើបងប្អូនឡើយ លើកលែងតែសេចក្ដីទាំងនេះដែលត្រូវកាន់តាម
មានស្ត្រីម្នាក់កំពុងស្ដាប់ នាងឈ្មោះលីឌា ជាអ្នកជំនួញក្រណាត់ពណ៌ស្វាយនៅក្រុងធាទេរ៉ា នាងជាអ្នកថ្វាយបង្គំព្រះ។ ព្រះអម្ចាស់បានបើកចិត្តរបស់នាងឲ្យយកចិត្តទុកដាក់ចំពោះសេចក្ដីដែលប៉ូលនិយាយ។
ប៉ុន្តែព្រះបានបើកសម្ដែងសេចក្ដីទាំងនោះដល់យើងតាមរយៈព្រះវិញ្ញាណហើយ ដ្បិតព្រះវិញ្ញាណតែងតែស្ទង់មើលអ្វីៗទាំងអស់ សូម្បីតែសេចក្ដីជ្រាលជ្រៅរបស់ព្រះ។
ប៉ុន្តែខ្ញុំខ្លាច ក្រែងលោគំនិតរបស់អ្នករាល់គ្នាត្រូវបានបង្ខូចឲ្យចេញពីភាពស្មោះត្រង់ និងភាពបរិសុទ្ធក្នុងព្រះគ្រីស្ទ ដូចដែលសត្វពស់បានបោកបញ្ឆោតអេវ៉ាដោយល្បិចកលរបស់វា។
ដើម្បីកុំឲ្យយើងត្រូវសាតាំងឆ្លៀតឱកាសឡើយ ដ្បិតមិនមែនថាយើងមិនស្គាល់ល្បិចរបស់វាទេ។
ប្រាជ្ញាបែបនេះ មិនមែនចុះមកពីខាងលើទេ គឺមកពីខាងលោកីយ៍ ខាងសាច់ឈាម និងខាងអារក្សវិញ។
ពោលថា៖“អ្វីដែលអ្នកឃើញ ចូរសរសេរក្នុងក្រាំងមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរគឺអេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និងឡៅឌីសេ”។
ដូច្នេះ នាគដ៏ធំនោះក៏ត្រូវបានទម្លាក់ចុះ។ វាជាពស់ពីបុរាណដែលហៅថាមារផង សាតាំងផង ជាអ្នកដែលបោកបញ្ឆោតពិភពលោកទាំងមូល។ វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកបរិវាររបស់វាក៏ត្រូវបានទម្លាក់ចុះជាមួយវាដែរ។
វាបោកបញ្ឆោតមនុស្សដែលរស់នៅលើផែនដីដោយទីសម្គាល់ដែលត្រូវបានប្រទានឲ្យវាធ្វើនៅមុខសត្វតិរច្ឆាននោះ ទាំងប្រាប់មនុស្សដែលរស់នៅលើផែនដីឲ្យធ្វើរូបសំណាកមួយថ្វាយសត្វតិរច្ឆាននោះដែលត្រូវរបួសដោយមុខដាវ ប៉ុន្តែនៅមានជីវិត។
យើងស្គាល់កន្លែងដែលអ្នករស់នៅ ជាកន្លែងមានបល្ល័ង្ករបស់សាតាំង។ ប៉ុន្តែអ្នកកាន់ខ្ជាប់នូវនាមរបស់យើង ហើយមិនបានបដិសេធជំនឿលើយើងឡើយ សូម្បីតែនៅគ្រារបស់អាន់ទីប៉ាសសាក្សីស្មោះត្រង់របស់យើង ដែលត្រូវគេសម្លាប់ក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលសាតាំងរស់នៅ។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅធាទេរ៉ាថា: ‘ព្រះបុត្រារបស់ព្រះ ដែលមានព្រះនេត្រដូចអណ្ដាតភ្លើង ហើយព្រះបាទាស្រដៀងនឹងលង្ហិនដ៏ភ្លឺរលោង មានបន្ទូលដូច្នេះ:
យើងស្គាល់ទុក្ខវេទនា និងភាពក្រីក្ររបស់អ្នកហើយ ប៉ុន្តែតាមពិតអ្នកជាអ្នកមានទេ។ យើងស្គាល់ពាក្យមួលបង្កាច់របស់ពួកដែលហៅខ្លួនឯងថាជាជនជាតិយូដាហើយ ប៉ុន្តែតាមពិតមិនមែនជាជនជាតិយូដា គឺជាពួកខាងសាលាប្រជុំរបស់សាតាំងវិញ។