ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 13:5 - ព្រះគម្ពីរខ្មែរសាកល

មាន​មាត់​មួយ​ដែល​ពោល​ពាក្យ​ព្រហើន‍ និង​ពាក្យប្រមាថព្រះ ប្រទាន​ដល់​សត្វតិរច្ឆាននោះ ហើយ​មាន​សិទ្ធិអំណាច​ធ្វើសកម្មភាព​សែសិបពីរ​ខែ ប្រទាន​ដល់​វា​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

សត្វ​សាហាវ​នោះ​បាន​ទទួល​មាត់​និយាយ​ពាក្យ​អួតអាង​ និង​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​ ហើយ​វា​ក៏​បាន​ទទួល​សិទ្ធិ​អំណាច​ធ្វើ​សកម្មភាព​សែសិបពីរ​ខែ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាគ​ក៏​ឲ្យ​សត្វ​នោះ​មាន​មាត់​ចេះ​និយាយ​ពាក្យ​សម្ដី​ព្រហើនៗ និង​ពាក្យ​ប្រមាថ ឲ្យ​មាន​អំណាច​នឹង​ធ្វើ​ការ អស់​រយៈ​ពេល​សែសិប​ពីរ​ខែ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សត្វ​នោះ​បាន​ទទួល​សិទ្ធិ​ពោល​ពាក្យ​ព្រហើនៗ ព្រម​ទាំង​ប្រមាថ​ព្រះ‌ជា‌ម្ចាស់​ទៀត​ផង។ វា​បាន​ទទួល​អំណាច​បញ្ចេញ​សកម្ម‌ភាព ក្នុង​អំឡុង​ពេល​សែ‌សិប​ពីរ​ខែ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នាគ​ក៏​ឲ្យ​វា​មាន​មាត់​ចេះ​និយាយ​ជា​ពាក្យ​សំដី​ដ៏​ធំ នឹង​ពាក្យ​ប្រមាថ ក៏​ឲ្យ​មាន​អំណាច​នឹង​ធ្វើ​ការ​វា ក្នុង​រវាង​៤២​ខែ

សូមមើលជំពូក

អាល់គីតាប

សត្វ​នោះ​បាន​ទទួល​សិទ្ធិ​ពោល​ពាក្យ​ព្រហើនៗ ព្រម​ទាំង​ប្រមាថ​អុលឡោះ​ទៀត​ផង។ វា​បាន​ទទួល​អំណាច​បញ្ចេញ​សកម្ម‌ភាព ក្នុង​អំឡុង​ពេល​សែ‌សិប​ពីរ​ខែ។

សូមមើលជំពូក



វិវរណៈ 13:5
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះយេហូវ៉ា​កាត់​អស់ទាំង​បបូរមាត់​រលូន និង​អណ្ដាត​ដែល​និយាយ​ព្រហើន​ចេញ​ផង​!


“ស្ដេច​នោះ​នឹង​ធ្វើ​តាមអំពើចិត្ត ក៏​នឹង​តម្កើង​ខ្លួន​ឡើង ហើយ​លើក​ខ្លួន​ឡើង​លើ​អស់ទាំង​ព្រះ ព្រមទាំង​និយាយ​អាក្រក់ក្រៃលែង​ទាស់នឹង​ព្រះលើអស់ទាំងព្រះ​។ ទ្រង់​នឹង​ចម្រើនឡើង រហូតដល់​សេចក្ដីក្រេវក្រោធ​បាន​បញ្ចប់ ដ្បិត​អ្វីដែល​ត្រូវបាន​កំណត់ នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​។


មានពរ​ហើយ អ្នកដែល​រង់ចាំ ហើយ​បានដល់ ១ ៣៣៥ ថ្ងៃ​។


“ពេលនោះ ខ្ញុំ​កំពុងតែ​សង្កេតមើល ដោយព្រោះ​សំឡេង​នៃ​ពាក្យ​ព្រហើន​ដែល​ស្នែង​នោះ​បាន​ពោល​។ ខណៈដែល​ខ្ញុំ​បន្ត​សង្កេតមើល សត្វ​នោះ​ត្រូវបាន​សម្លាប់ ហើយ​សាកសព​វា​ត្រូវបាន​បំផ្លាញ ក៏​ត្រូវបាន​ប្រគល់​ទៅ​ភ្លើងសន្ធោសន្ធៅ​។


ហើយ​ខ្ញុំ​ក៏​ចង់ដឹង​អំពី​ស្នែង​ដប់​ដែល​នៅលើ​ក្បាល​របស់វា និង​ស្នែង​មួយទៀត​ដែល​បាន​ដុះឡើង ព្រមទាំង​ស្នែង​បី​ដែល​ជ្រុះ​មុន​ស្នែងនេះ គឺ​ស្នែង​មួយ​ដែល​មាន​ភ្នែក និង​មាត់​ដែល​និយាយ​ព្រហើន ក៏​មាន​សណ្ឋាន​ធំ​ជាង​ស្នែង​គ្នា​វា​។


ទ្រង់​នឹង​ពោល​ពាក្យ​ទាស់នឹង​ព្រះ​ដ៏ខ្ពស់បំផុត ហើយ​ធ្វើទុក្ខ​ពួក​វិសុទ្ធជន​របស់​ព្រះ​ដ៏ខ្ពស់បំផុត ព្រមទាំង​ប៉ុនប៉ង​ផ្លាស់ប្ដូរ​ពេលកំណត់ និង​ក្រឹត្យវិន័យ​ផង​។ ពួកវិសុទ្ធជន​នឹង​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់ទ្រង់ ក្នុងរយៈពេល​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា​។


“ខ្ញុំ​កំពុងតែ​ពិចារណា​អំពី​ស្នែង​ទាំងនោះ នោះ​មើល៍! មាន​ស្នែង​តូច​មួយទៀត​ដុះឡើង​នៅចន្លោះ​ស្នែងទាំងនោះ ហើយ​ស្នែង​បី​ក្នុងចំណោម​ស្នែង​ដំបូង ត្រូវបាន​ដកចេញទាំងឫស នៅចំពោះ​ស្នែងតូចនោះ​។ នោះ​មើល៍! មាន​ភ្នែក​ដូចជា​ភ្នែក​មនុស្ស​លើ​ស្នែង​នោះ ព្រមទាំង​មាន​មាត់​ដែល​និយាយ​ព្រហើន​ផង”។


គាត់​ក៏​ឆ្លើយ​នឹង​ខ្ញុំ​ថា​៖ “រហូតដល់​ពីរពាន់បីរយ​ល្ងាច​ព្រឹក នោះ​ទីវិសុទ្ធ​នឹង​ត្រូវបាន​ស្ដារឡើងវិញ”។


កុំឲ្យអ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​ដោយ​របៀប​ណាមួយ​ឡើយ ដ្បិត​ថ្ងៃនោះនឹងមិនមកទេ រហូតទាល់តែ​ការបោះបង់ជំនឿ​មកដល់​ជាមុនសិន ហើយ​មនុស្ស​នៃ​ការឥតច្បាប់ គឺ​កូននៃសេចក្ដីវិនាស​បាន​លេចមក​។


វា​នឹង​ប្រឆាំង ហើយ​លើកតម្កើងខ្លួន​ឲ្យ​ខ្ពស់​ជាង​អ្វីៗ​ទាំងអស់​ដែល​គេ​ហៅថា​ព្រះ ឬ​អ្វីៗដែល​គេ​ថ្វាយបង្គំ រហូតដល់​វា​អង្គុយ​នៅក្នុង​ព្រះវិហារ​របស់​ព្រះ ទាំង​ប្រកាស​ថា​ខ្លួនឯង​ជា​ព្រះ​។


បន្ទាប់មក មនុស្សនៃការឥតច្បាប់​នឹង​លេចមក ហើយ​ព្រះអម្ចាស់​យេស៊ូវ​នឹង​សម្លាប់​វា​ដោយ​ខ្យល់ដង្ហើម​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ទាំង​បំផ្លាញ​វា​ដោយ​រស្មី​នៃ​ការយាងមកវិញ​របស់​ព្រះអង្គ​។


កាលណា​ពួកគេ​បញ្ចប់​ការធ្វើបន្ទាល់​របស់​ខ្លួន​ហើយ សត្វតិរច្ឆាន​ដែល​ឡើងមក​ពី​រណ្ដៅគ្មានបាត នឹង​ធ្វើ​សង្គ្រាម​ជាមួយ​ពួកគេ ហើយ​វាយឈ្នះ​ពួកគេ រួច​សម្លាប់​ពួកគេ​។


ប៉ុន្តែ​មាន​ស្លាប​ពីរ​របស់​ឥន្ទ្រី​ដ៏ធំ បាន​ប្រទាន​ដល់​ស្ត្រី​នោះ ដើម្បីឲ្យ​នាង​បាន​ហើរ​ទៅ​ឆ្ងាយ​ពី​មុខ​សត្វពស់​នោះ ទៅ​កន្លែង​របស់​នាង​ក្នុង​ទីរហោស្ថាន ទីនោះ​ជា​កន្លែងដែល​នាង​ត្រូវបាន​ចិញ្ចឹម​ក្នុងរយៈពេល​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា​។


ស្ត្រី​នោះ​បាន​រត់គេច​ទៅ​ទីរហោស្ថាន​។ នៅ​ទីនោះ​មាន​កន្លែង​ដែល​ព្រះ​បាន​រៀបចំ​សម្រាប់​នាង ដើម្បីឲ្យ​គេ​បាន​ចិញ្ចឹម​នាង​ក្នុងរយៈពេល​មួយពាន់ពីររយហុកសិប​ថ្ងៃ​។


វា​ត្រូវបាន​ប្រទានឲ្យ​ធ្វើ​សង្គ្រាម​ទាស់នឹង​វិសុទ្ធជន ហើយ​ឈ្នះ​ពួកគេ ថែមទាំង​មាន​សិទ្ធិអំណាច​លើ​គ្រប់ទាំង​ពូជសាសន៍ ជនជាតិ ភាសា និង​ប្រជាជាតិ ប្រទាន​ដល់​វា​ផង​។