ចំពោះអ្នករាល់គ្នា និមិត្តទាំងអស់បានត្រឡប់ដូចជាពាក្យក្នុងក្រាំងដែលបិទត្រាហើយ។ នៅពេលគេឲ្យក្រាំងនោះដល់អ្នកដែលចេះអក្សរ ដោយនិយាយថា៖ “សូមអានក្រាំងនេះមើល៍” អ្នកនោះនឹងតបថា៖ “មិនបានទេ ពីព្រោះវាត្រូវបានបិទត្រា”
វិវរណៈ 10:4 - ព្រះគម្ពីរខ្មែរសាកល ពេលផ្គរលាន់ទាំងប្រាំពីរបានបន្លឺសំឡេងឡើង ខ្ញុំរៀបនឹងកត់ត្រាទុក ប៉ុន្តែខ្ញុំបានឮសំឡេងមួយពីលើមេឃថា៖ “ចូរបិទត្រាសេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះចុះ កុំកត់ត្រាទុកសេចក្ដីទាំងនោះឡើយ”។ Khmer Christian Bible នៅពេលផ្គរលាន់ទាំងប្រាំពីរបាននិយាយរួចហើយនោះ ខ្ញុំក៏បម្រុងនឹងសរសេរទុក ប៉ុន្ដែខ្ញុំឮសំឡេងមួយចេញពីលើមេឃមកថា៖ «ចូរបំបិទសេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបាននិយាយនោះទៅ កុំសរសេរសេចក្ដីទាំងនោះទុកឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានឮផ្គរលាន់ទាំងប្រាំពីរនោះរួចហើយ នោះខ្ញុំហៀបនឹងសរសេរ តែខ្ញុំឮសំឡេងមួយចេញពីលើមេឃមកថា៖ «ចូរបំបិទសេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះទៅ កុំឲ្យកត់សេចក្ដីទាំងនោះឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលផ្គរលាន់ឮរួចហើយ ខ្ញុំហៀបនឹងសរសេរទុក ស្រាប់តែឮសំឡេងមួយពោលពីលើមេឃមកថា៖ «ចូរលាក់សេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះឲ្យជិត កុំសរសេរទុកឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានឮផ្គរលាន់ទាំង៧នោះរួចហើយ នោះខ្ញុំរៀបនឹងសរសេរ តែមានសំឡេងចេញពីលើមេឃប្រាប់ខ្ញុំថា ចូរបំបិទសេចក្ដីដែលផ្គរលាន់ទាំង៧បានថ្លែងនោះទៅ កុំឲ្យកត់សេចក្ដីទាំងនោះឡើយ អាល់គីតាប ពេលផ្គរលាន់ឮរួចហើយ ខ្ញុំហៀបនឹងសរសេរទុកស្រាប់តែឮសំឡេងមួយ ពោលពីលើមេឃមកថា៖ «ចូរលាក់សេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះឲ្យជិត កុំសរសេរទុកឡើយ»។ |
ចំពោះអ្នករាល់គ្នា និមិត្តទាំងអស់បានត្រឡប់ដូចជាពាក្យក្នុងក្រាំងដែលបិទត្រាហើយ។ នៅពេលគេឲ្យក្រាំងនោះដល់អ្នកដែលចេះអក្សរ ដោយនិយាយថា៖ “សូមអានក្រាំងនេះមើល៍” អ្នកនោះនឹងតបថា៖ “មិនបានទេ ពីព្រោះវាត្រូវបានបិទត្រា”
ព្រះយេហូវ៉ាមានបន្ទូលនឹងខ្ញុំថា៖ “ចូរយកបន្ទះធំមួយ ហើយសរសេរនៅលើបន្ទះនោះជាអក្សរសាមញ្ញថា ‘ម៉ាហេ-សាឡាល-ហាសបាស’។
រីឯអ្នកវិញ ដានីយ៉ែលអើយ ចូរបំបិទពាក្យទាំងនេះ ហើយបិទត្រាលើសៀវភៅនេះ រហូតដល់គ្រាចុងបញ្ចប់។ មនុស្សជាច្រើននឹងទៅណេះទៅណោះ ហើយចំណេះដឹងនឹងកើនឡើង”។
គាត់ក៏តបថា៖ “ដានីយ៉ែលអើយ ចូរទៅចុះ ដ្បិតពាក្យទាំងនេះត្រូវបានបំបិទ ហើយត្រូវបានបិទត្រា រហូតដល់គ្រាចុងបញ្ចប់។
រីឯនិមិត្តអំពីល្ងាច និងព្រឹក ដែលត្រូវបានប្រាប់មកនោះ គឺពិត ប៉ុន្តែអ្នកត្រូវបំបិទនិមិត្តនេះ ដ្បិតវាសំដៅលើយូរថ្ងៃទៅមុខទៀត”។
ពោលថា៖“អ្វីដែលអ្នកឃើញ ចូរសរសេរក្នុងក្រាំងមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរគឺអេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និងឡៅឌីសេ”។
ដូច្នេះ ចូរកត់ត្រាទុកនូវអ្វីដែលអ្នកបានឃើញ គឺអ្វីដែលកើតឡើងនៅសព្វថ្ងៃ និងអ្វីដែលរៀបនឹងកើតឡើងបន្ទាប់ពីការទាំងនេះ។
បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏និយាយមកខ្ញុំម្ដងទៀតថា៖ “ចូរទៅយកក្រាំងដែលបើកជាស្រេចក្នុងដៃទូតសួគ៌ដែលឈរលើសមុទ្រ និងលើដីគោកនោះចុះ”។
ទូតនោះនិយាយនឹងខ្ញុំទៀតថា៖ “កុំបិទត្រាពាក្យព្យាកររបស់សៀវភៅនេះឡើយ ដ្បិតពេលកំណត់ជិតដល់ហើយ។