Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 10:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 កាល​បាន​ឮ​ផ្គរ‌លាន់​ទាំង​៧​នោះ​រួច​ហើយ នោះ​ខ្ញុំ​រៀប​នឹង​សរសេរ តែ​មាន​សំឡេង​ចេញ​ពី​លើ​មេឃ​ប្រាប់​ខ្ញុំ​ថា ចូរ​បំបិទ​សេចក្ដី​ដែល​ផ្គរ‌លាន់​ទាំង​៧​បាន​ថ្លែង​នោះ​ទៅ កុំ​ឲ្យ​កត់​សេចក្ដី​ទាំង​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ពេល​ផ្គរលាន់​ទាំង​ប្រាំពីរ​បាន​បន្លឺសំឡេងឡើង ខ្ញុំ​រៀបនឹង​កត់ត្រាទុក ប៉ុន្តែ​ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ពី​លើមេឃ​ថា​៖ “ចូរ​បិទត្រា​សេចក្ដី​ដែល​ផ្គរលាន់​ទាំង​ប្រាំពីរ​បាន​ថ្លែង​នោះ​ចុះ កុំ​កត់ត្រាទុក​សេចក្ដីទាំងនោះ​ឡើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 នៅ​ពេល​ផ្គរលាន់​ទាំង​ប្រាំពីរ​បាន​និយាយ​រួច​ហើយ​នោះ​ ខ្ញុំ​ក៏​បម្រុង​នឹង​សរសេរ​ទុក​ ប៉ុន្ដែ​ខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី​លើ​មេឃ​មក​ថា៖​ «ចូរ​បំបិទ​សេចក្ដី​ដែល​ផ្គរលាន់​ទាំង​ប្រាំពីរ​បាន​និយាយ​នោះ​ទៅ​ កុំ​សរសេរ​សេចក្ដី​ទាំង​នោះ​ទុក​ឡើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 កាល​បាន​ឮ​ផ្គរ​លាន់​ទាំង​ប្រាំពីរ​នោះ​រួច​ហើយ នោះ​ខ្ញុំ​ហៀប​នឹង​សរសេរ តែ​ខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី​លើ​មេឃ​មក​ថា៖ «ចូរ​បំបិទ​សេចក្ដី​ដែល​ផ្គរ​លាន់​ទាំង​ប្រាំពីរ​បាន​ថ្លែង​នោះ​ទៅ កុំ​ឲ្យ​កត់​សេចក្ដី​ទាំង​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពេល​ផ្គរ‌លាន់​ឮ​រួច​ហើយ ខ្ញុំ​ហៀប​នឹង​សរសេរ​ទុក ស្រាប់​តែ​ឮ​សំឡេង​មួយ​ពោល​ពី​លើ​មេឃ​មក​ថា៖ «ចូរ​លាក់​សេចក្ដី​ដែល​ផ្គរ‌លាន់​ទាំង​ប្រាំ‌ពីរ​បាន​ថ្លែង​នោះ​ឲ្យ​ជិត កុំ​សរសេរ​ទុក​ឡើយ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពេល​ផ្គរ‌លាន់​ឮ​រួច​ហើយ ខ្ញុំ​ហៀប​នឹង​សរសេរ​ទុក​ស្រាប់​តែ​ឮ​សំឡេង​មួយ ពោល​ពី​លើ​មេឃ​មក​ថា៖ «ចូរ​លាក់​សេចក្ដី​ដែល​ផ្គរ‌លាន់​ទាំង​ប្រាំ​ពីរ​បាន​ថ្លែង​នោះ​ឲ្យ​ជិត កុំ​សរសេរ​ទុក​ឡើយ»។

សូមមើលជំពូក ចម្លង




វិវរណៈ 10:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​ជាក់‌ស្តែង​ទាំង​អស់​បាន​ត្រឡប់​ដូច​ជា​ពាក្យ​ក្នុង​សៀវភៅ ដែល​បិទ​ត្រា​ហើយ ដល់​អ្នក​រាល់​គ្នា ជា​សៀវភៅ​ដែល​គេ​ជូន​ដល់​ម្នាក់​មាន​ចំណេះ ដោយ​ពាក្យ​ថា សូម​អ្នក​មើល​សៀវភៅ​នេះ​ទៅ តែ​អ្នក​នោះ​ឆ្លើយ​តប​ថា ខ្ញុំ​មើល​មិន​បាន​ទេ ពី​ព្រោះ​បិទ​ត្រា​ហើយ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​យក​ក្តារ​ឈ្នួន​១​ធំ ហើយ​សរសេរ​ជា​អក្សរ​របស់​មនុស្ស​ថា ការ​រឹប‌ជាន់​ជិត​ណាស់​ហើយ គេ​រូត‌រះ​មក​ចាប់​រំពា


ចូរ​ចង​សេចក្ដី​បន្ទាល់​ទុក ហើយ​បិទ​ត្រា​បញ្ញត្ត​ច្បាប់​នៅ​ក្នុង​ពួក​សិស្ស​របស់​អញ​ចុះ


តែ​ចំណែក​អ្នក ឱ​ដានី‌យ៉ែល​អើយ ចូរ​បិទ​បាំង​ពាក្យ​ទាំង​នេះ ហើយ​បិទ​ត្រា​សៀវភៅ​នេះ​ទុក​ដរាប​ដល់​គ្រា​ចុង​បំផុត​ចុះ មនុស្ស​ជា​ច្រើន​នឹង​ខំ​រក​យល់ ហើយ​ចំណេះ​នឹង​បាន​ចំរើន​ឡើង។


តែ​លោក​តប​ថា ដានី‌យ៉ែល​អើយ ចូរ​ទៅ​ចុះ ដ្បិត​សេចក្ដី​ទាំង​នេះ​ត្រូវ​បិទ​បាំង ហើយ​បិទ​ត្រា​ទុក ដរាប​ដល់​គ្រា​បំផុត


ឯ​ការ​ជាក់​ស្តែង​ពី​ព្រឹកនឹង​ល្ងាច​ទាំង​ប៉ុន្មាន ដែល​បាន​ប្រាប់​មក​នោះ​ជា​សេចក្ដី​ពិត​ហើយ ប៉ុន្តែត្រូវ​ឲ្យ​ឯង​បំបិទ​ការ​ជាក់​ស្តែង​នេះ​ទុក​នៅ ដ្បិត​គឺ​សំរាប់​ពេល​ទៅ​មុខ​ជា​យូរ​លង់


ការ​អ្វី​ដែល​ឯង​ឃើញ នោះ​ចូរ​កត់​ទុក​ក្នុង​សៀវភៅ​ចុះ រួច​ផ្ញើ​ទៅ​ពួក​ជំនុំ​ទាំង​៧ ដែល​នៅ​ស្រុក​អាស៊ី​ផង គឺ​នៅ​ក្រុង​អេភេសូរ ក្រុង​ស្មឺន៉ា ក្រុង​ពើកា‌ម៉ុស ក្រុង​ធាទេរ៉ា ក្រុង​សើដេស ក្រុង​ភីឡា‌ដិលភា ហើយ​នៅ​ក្រុង​ឡៅឌីសេ​ដែរ។


ដូច្នេះ ចូរ​ឲ្យ​ឯង​កត់​អស់​ទាំង​សេចក្ដី​ដែល​ឯង​បាន​ឃើញ ព្រម​ទាំង​សេចក្ដី​ដែល​មាន​សព្វ​ថ្ងៃ​នេះ នឹង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ត្រូវ​កើត​មក​តាម​ក្រោយ​ទៀត​ផង


ឯ​សំឡេង​ដែល​ខ្ញុំ​ឮ​ពី​លើ​មេឃ នោះ​ក៏​និយាយ​មក​ខ្ញុំ​ម្តង​ទៀត​ថា ចូរ​ទៅ​យក​ក្រាំង​តូច​ដែល​បើក​នៅ​ដៃ​ទេវតា ដែល​ឈរ​លើ​សមុទ្រ ហើយ​លើ​ដី​គោក​នោះ​ចុះ


រួច​ទេវតា​ប្រាប់​មក​ខ្ញុំ​ថា កុំ​ឲ្យ​បំបិទ​សេចក្ដី​ទំនាយ​នៅ​ក្នុង​គម្ពីរ​នេះ​ឡើយ ពី​ព្រោះ​ពេល​កំណត់​ជិត​ដល់​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម