ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 9:6 - ព្រះគម្ពីរខ្មែរសាកល

អ្នកដែល​បង្ហូរ​ឈាម​មនុស្ស ឈាម​របស់អ្នកនោះ​នឹង​ត្រូវបាន​បង្ហូរ​ដោយ​មនុស្ស​វិញ ដ្បិត​ព្រះ​បាន​បង្កើត​មនុស្ស​តាម​រូបរាង​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ណា​ដែល​កម្ចាយ​ឈាម​របស់​មនុស្ស អ្នក​នោះ​នឹង​ត្រូវ​គេ​កម្ចាយ​ឈាម​វិញ ដ្បិត​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ណា​បង្ហូរ​ឈាម​មនុស្ស អ្នក​នោះ​មុខ​ជា​ត្រូវ​មនុស្ស​បង្ហូរ​ឈាម​វិញ មិន​ខាន។ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មនុស្ស​លោក​មក​ជា​តំណាង​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ណា​ដែល​កំចាយ​ឈាម​របស់​មនុស្ស នោះ​ឈាម​អ្នក​នោះ​ឯង​នឹង​ត្រូវ​ខ្ចាយ​ដោយ‌សារ​មនុស្ស​ដែរ ដ្បិត​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់

សូមមើលជំពូក

អាល់គីតាប

អ្នក​ណា​បង្ហូរ​ឈាម​មនុស្ស អ្នក​នោះ​មុខ​ជា​ត្រូវ​មនុស្ស​បង្ហូរ​ឈាម​វិញ​មិន​ខាន។ ដ្បិត​អុលឡោះ​បាន​បង្កើត​មនុស្ស​លោក មក​ជា​តំណាង​របស់​អុលឡោះ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 9:6
32 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! ថ្ងៃនេះ​ព្រះអង្គ​បាន​បណ្ដេញ​ទូលបង្គំ​ចេញ​ពី​ទឹកដី​នេះ ដូច្នេះ​ទូលបង្គំ​ត្រូវ​លាក់ខ្លួន​ពី​ព្រះភក្ត្រ​របស់ព្រះអង្គ​។ ទូលបង្គំ​នឹង​ទៅជា​ជន​ដើរសាត់អណ្ដែត និង​ជា​ជន​ពនេចរ​នៅលើ​ផែនដី ហើយ​អស់អ្នក​ដែល​ឃើញ​ទូលបង្គំ មុខជា​សម្លាប់​ទូលបង្គំ​មិនខាន”។


រូបេន​ក៏​តប​នឹង​ពួកគេ​ថា​៖ “តើ​ខ្ញុំ​មិន​បាន​ប្រាប់​ពួកឯង​ថា​: ‘កុំ​ប្រព្រឹត្តបាប​ទាស់នឹង​ក្មេង​នោះ​ឡើយ’ ទេ​ឬ​? ប៉ុន្តែ​ពួកឯង​មិន​បាន​ស្ដាប់​ទេ​។ មើល៍! ឥឡូវនេះ ឈាម​របស់វា​ត្រូវបាន​ទាមទារ​ពីពួកយើងវិញ​ហើយ​!”។


នេះ​ជា​កំណត់ត្រា​វង្សត្រកូល​របស់​អ័ដាម​: នៅ​ថ្ងៃ​ដែល​ព្រះ​និម្មិតបង្កើត​មនុស្ស ព្រះអង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈដូច​ព្រះ


ចំពោះ​ព្រះអង្គ គឺ​ចំពោះ​ព្រះអង្គ​តែមួយអង្គគត់ប៉ុណ្ណោះ ដែល​ទូលបង្គំ​បាន​ប្រព្រឹត្តបាប ទូលបង្គំ​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ ដូច្នេះ​ព្រះអង្គ​ត្រូវបាន​រាប់ជាសុចរិតយុត្តិធម៌ នៅពេល​ព្រះអង្គ​មានបន្ទូល ព្រះអង្គ​ត្រូវបាន​រាប់ជាបរិសុទ្ធ នៅពេល​ព្រះអង្គ​ជំនុំជម្រះ​។


មនុស្ស​ដែល​រងសម្ពាធ​ដោយសារ​បង្ហូរឈាម​គេ នឹង​រត់គេច​រហូតដល់​រណ្ដៅមរណៈ​។ កុំឲ្យ​អ្នកណា​ជួយឃាត់​អ្នកនោះ​ឡើយ​!


ពេល​សម្រាប់​កាប់សម្លាប់ និង​ពេល​សម្រាប់​ព្យាបាល​; ពេល​សម្រាប់​រំលំ និង​ពេល​សម្រាប់​សាងសង់​;


ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ទុក​ដាវ​របស់អ្នក​នៅ​កន្លែងដើម​វិញ​ទៅ​! ដ្បិត​អស់អ្នក​ដែល​កាន់​ដាវ នឹង​វិនាស​ដោយ​ដាវ​។


ដ្បិត​លោក​ជា​អ្នកបម្រើ​របស់​ព្រះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​។ ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​ប្រព្រឹត្ត​ការ​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​លោក​កាន់​ដាវ​មិនមែន​ឥតប្រយោជន៍​ឡើយ​។ លោក​ជា​អ្នកបម្រើ​របស់​ព្រះ ជា​អ្នកសងសឹក ដើម្បី​នាំ​ព្រះពិរោធ​មក​លើ​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់។


តាំងពីដើមមក មនុស្សប្រុស​មិន​គួរ​ទទូរ​ក្បាល​ទេ ពីព្រោះ​មនុស្សប្រុស​ជា​រូបតំណាង និង​ជា​សិរីរុងរឿង​របស់​ព្រះ រីឯ​មនុស្សស្រី​ជា​សិរីរុងរឿង​របស់​មនុស្សប្រុស​។


យើង​សរសើរតម្កើង​ព្រះអម្ចាស់ និង​ព្រះ​បិតា ដោយ​អណ្ដាត ហើយ​យើង​ប្រទេចផ្ដាសា​មនុស្ស​ដែល​ត្រូវបាន​បង្កើត​តាម​លក្ខណៈដូច​ព្រះ ដោយ​អណ្ដាតដដែលនោះ​ដែរ​។


បើ​មានតម្រូវឲ្យ​អ្នកណា​ជាប់​ជា​ឈ្លើយសឹក អ្នកនោះ​នឹង​ជាប់​ជា​ឈ្លើយសឹក​; បើ​មានតម្រូវឲ្យ​អ្នកណា​ត្រូវគេ​សម្លាប់​ដោយ​ដាវ អ្នកនោះ​នឹង​ត្រូវគេ​សម្លាប់​ដោយ​ដាវ​។ នេះ​ហើយ ជា​សេចក្ដីអត់ធ្មត់ និង​ជំនឿ​របស់​វិសុទ្ធជន​។