Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 9:7 - ព្រះគម្ពីរខ្មែរសាកល

7 រីឯ​អ្នករាល់គ្នា​វិញ ចូរ​បង្កើតកូន ហើយ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី ហើយ​កើនចំនួនឡើង​លើ​ផែនដី​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ចំពោះ​អ្នក​រាល់​គ្នា ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស​ពេញ​លើ​ផែន‌ដី ហើយ​ឲ្យ​ច្រើន​កុះ​ករ​លើ​ផែន​ដី​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ចំពោះ​អ្នក​រាល់​គ្នា ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន​កុះ‌ករ​លើ​ផែនដី ហើយ​ឲ្យ​មាន​ពាស‌ពេញ​លើ​ផែនដី​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឯ​ឯង​រាល់​គ្នា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ហើយ​ឲ្យ​បាន​សាយ‌គ្រាយ​នៅ​ផែនដី​ជា​បរិបូរ​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ចំពោះ​អ្នក​រាល់​គ្នា ចូរ​បង្កើត​កូន​ចៅ ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន​កុះ​ករ​លើ​ផែនដី ហើយ​ឲ្យ​មាន​ពាស​ពេញ​លើ​ផែនដី​ចុះ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 9:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ប្រទានពរ​ពួកគេ ហើយ​ព្រះ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី ហើយ​បង្ក្រាប​វា ព្រមទាំង​គ្រប់គ្រង​លើ​ត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និង​សត្វមានជីវិត​គ្រប់ប្រភេទ​ដែល​រវើក​នៅលើ​ផែនដី”។


ព្រះ​មានបន្ទូល​នឹង​គាត់​ទៀត​ថា​៖ “យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​; ចូរ​បង្កើតកូន និង​កើនចំនួនឡើង​; ប្រជាជាតិ​មួយ និង​សហគមន៍​នៃ​ប្រជាជាតិ​នានា នឹង​កើត​ចេញពី​អ្នក ស្ដេច​នានា​ក៏​នឹង​កើត​ចេញពី​រូបកាយ​របស់អ្នក​ដែរ​។


ចូរ​នាំ​អស់ទាំង​សត្វមានជីវិត​នៃ​គ្រប់ទាំង​សាច់​ដែល​នៅជាមួយ​អ្នក ចេញមក​ជាមួយ​អ្នក ទាំង​បក្សាបក្សី សត្វជើងបួន និង​អស់ទាំង​សត្វលូនវារ​ដែល​លូនវារ​លើ​ដី ដើម្បីឲ្យ​វា​បានពាសពេញ​លើ​ផែនដី ព្រមទាំង​បង្កើតកូន និង​កើនចំនួនឡើង​លើ​ផែនដី​ផង”។


ព្រះ​បាន​ប្រទានពរ​ណូអេ និង​ពួក​កូនប្រុស​របស់គាត់ ដោយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី​។


បី​នាក់​នេះ​ជា​កូនប្រុស​របស់​ណូអេ ហើយ​មាន​មនុស្ស​បែកខ្ញែក​ចេញពី​អ្នកទាំងនេះ ទៅ​ផែនដី​ទាំងមូល​។


រួច​ព្រះ​មានបន្ទូល​នឹង​ណូអេ និង​ពួក​កូនប្រុស​របស់គាត់​ដែល​នៅជាមួយ​គាត់​ថា​៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម