ពេលនោះ ព្រះយេហូវ៉ាបានលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលថា៖ “យើងនឹងប្រគល់ទឹកដីនេះដល់ពូជពង្សរបស់អ្នក”។ អាប់រ៉ាមក៏សង់អាសនាមួយនៅទីនោះ ដល់ព្រះយេហូវ៉ាដែលលេចមកដល់គាត់។
លោកុប្បត្តិ 50:24 - ព្រះគម្ពីរខ្មែរសាកល យ៉ូសែបនិយាយនឹងបងប្អូនរបស់គាត់ថា៖ “ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែព្រះនឹងយាងមករកអ្នករាល់គ្នាជាប្រាកដ ហើយនាំអ្នករាល់គ្នាឡើងពីស្រុកនេះទៅស្រុកដែលព្រះអង្គបានស្បថនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបមានប្រសាសន៍ទៅបងប្អូនរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ តែព្រះទ្រង់នឹងយាងមករកអ្នករាល់គ្នាជាមិនខាន ហើយនាំអ្នករាល់គ្នាចេញពីស្រុកនេះ ទៅកាន់ស្រុកដែលព្រះអង្គបានស្បថថានឹងឲ្យដល់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបមានប្រសាសន៍ទៅបងៗរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងយាងមកជួយអ្នករាល់គ្នាពុំខាន ហើយព្រះអង្គនឹងនាំអ្នករាល់គ្នាចាកចេញពីស្រុកនេះ ត្រឡប់ទៅកាន់ទឹកដីដែលព្រះអង្គសន្យាថានឹងប្រទានឲ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់និយាយទៅបងប្អូនថា ខ្ញុំហៀបនឹងស្លាប់ហើយ តែព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយនឹងនាំអ្នករាល់គ្នាឡើង ចេញពីស្រុកអេស៊ីព្ទនេះ ទៅក្នុងស្រុកដែលទ្រង់បានស្បថថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុប អាល់គីតាប យូសុះប្រាប់ទៅបងៗរបស់គាត់ថា៖ «ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែ អុលឡោះនឹងមកជួយអ្នករាល់គ្នាពុំខាន ហើយទ្រង់នឹងនាំអ្នករាល់គ្នាចាកចេញពីស្រុកនេះ ត្រឡប់ទៅកាន់ទឹកដីដែលទ្រង់សន្យា ថានឹងប្រទានឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប»។ |
ពេលនោះ ព្រះយេហូវ៉ាបានលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលថា៖ “យើងនឹងប្រគល់ទឹកដីនេះដល់ពូជពង្សរបស់អ្នក”។ អាប់រ៉ាមក៏សង់អាសនាមួយនៅទីនោះ ដល់ព្រះយេហូវ៉ាដែលលេចមកដល់គាត់។
ដ្បិតទឹកដីទាំងអស់នេះដែលអ្នកមើលឃើញ យើងនឹងប្រគល់ដល់អ្នក និងដល់ពូជពង្សរបស់អ្នកជារៀងរហូត។
ចូរក្រោកឡើងដើរក្នុងទឹកដីនេះ តាមបណ្ដោយ និងទទឹងរបស់វាចុះ ដ្បិតយើងនឹងប្រគល់ទឹកដីនេះដល់អ្នក”។
នៅថ្ងៃនោះ ព្រះយេហូវ៉ាបានតាំងសម្ពន្ធមេត្រីមួយជាមួយអាប់រ៉ាមដោយមានបន្ទូលថា៖ “យើងបានប្រគល់ទឹកដីនេះដល់ពូជពង្សរបស់អ្នក ចាប់ពីទន្លេអេហ្ស៊ីបរហូតដល់ទន្លេធំ គឺទន្លេអ៊ើប្រាត
ព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “យើងជាយេហូវ៉ាដែលនាំអ្នកចេញមកពីអ៊ើរនៃជនជាតិខាល់ដេ ដើម្បីប្រគល់ទឹកដីនេះដល់អ្នក ឲ្យកាន់កាប់វា”។
អាប់រ៉ាមទូលថា៖ “ព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាអើយ តើទូលបង្គំអាចដឹងដូចម្ដេចថាទូលបង្គំនឹងកាន់កាប់ទឹកដីនេះ?”។
យើងនឹងប្រគល់ទឹកដីដែលអ្នកស្នាក់នៅបណ្ដោះអាសន្ន គឺដែនដីកាណានទាំងមូលដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក ទុកជាកម្មសិទ្ធិដ៏អស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ”។
ព្រះយេហូវ៉ាបានប្រោសប្រណីដល់សារ៉ា ដូចដែលព្រះអង្គបានមានបន្ទូល ហើយព្រះយេហូវ៉ាបានប្រព្រឹត្តចំពោះសារ៉ា ដូចដែលព្រះអង្គបានសន្យាទុក។
ចូររស់នៅបណ្ដោះអាសន្នក្នុងទឹកដីនេះ ហើយយើងនឹងនៅជាមួយអ្នក ព្រមទាំងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីទាំងអស់នេះទៅអ្នក និងពូជពង្សរបស់អ្នក; យើងនឹងបញ្ជាក់សម្បថដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។
ពេលនោះមើល៍! ព្រះយេហូវ៉ាទ្រង់ឈរពីលើជណ្ដើរ ហើយមានបន្ទូលថា៖ “យើងជាយេហូវ៉ាព្រះរបស់អ័ប្រាហាំជីតារបស់អ្នក និងជាព្រះរបស់អ៊ីសាក។ យើងនឹងប្រគល់ទឹកដីដែលអ្នកកំពុងដេកនៅលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។
អ្នកត្រូវហូបអាហារដោយបែកញើសមុខ រហូតដល់អ្នកត្រឡប់ជាដីវិញ ពីព្រោះអ្នកត្រូវបានយកចេញពីដីមក។ ដ្បិតអ្នកជាធូលីដី ដូច្នេះអ្នកនឹងត្រឡប់ជាធូលីដីវិញ”។
រីឯទឹកដីដែលយើងបានឲ្យដល់អ័ប្រាហាំ និងអ៊ីសាក យើងនឹងឲ្យដល់អ្នក ហើយយើងនឹងឲ្យទឹកដីនោះដល់ពូជពង្សជំនាន់ក្រោយរបស់អ្នកដែរ”។
យើងនឹងចុះទៅអេហ្ស៊ីបជាមួយអ្នក ហើយយើងក៏នឹងនាំអ្នកឡើងមកវិញជាប្រាកដដែរ។ រីឯដៃរបស់យ៉ូសែបនឹងបិទភ្នែករបស់អ្នក”។
នៅពេលថ្ងៃស្លាប់របស់អ៊ីស្រាអែលជិតមកដល់ គាត់ក៏ហៅយ៉ូសែបកូនប្រុសរបស់គាត់មក ប្រាប់ថា៖ “ឥឡូវនេះ ប្រសិនបើយើងរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់ឯង សូមដាក់ដៃឯងនៅក្រោមភ្លៅយើង ហើយប្រព្រឹត្តចំពោះយើងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ផង គឺសូមកុំបញ្ចុះយើងនៅអេហ្ស៊ីបឡើយ។
អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “មើល៍! យើងជិតស្លាប់ហើយ ប៉ុន្តែព្រះនឹងគង់នៅជាមួយពួកឯង ហើយនាំពួកឯងត្រឡប់ទៅឯទឹកដីរបស់ដូនតាពួកឯងវិញ។
‘ឪពុករបស់ខ្ញុំព្រះបាទបានឲ្យខ្ញុំព្រះបាទស្បថថា: “មើល៍! យើងជិតស្លាប់ហើយ។ ឯងត្រូវបញ្ចុះយើងក្នុងផ្នូរដែលយើងបានដាប់លុងសម្រាប់ខ្លួនឯងនៅដែនដីកាណាន”។ ដូច្នេះឥឡូវនេះ សូមឲ្យខ្ញុំព្រះបាទឡើងទៅបញ្ចុះឪពុករបស់ខ្ញុំព្រះបាទផង រួចខ្ញុំព្រះបាទនឹងត្រឡប់មកវិញ’”។
គេក៏ខ្លាចកន្លែងខ្ពស់ និងគ្រោះថ្នាក់នៅតាមផ្លូវ; រីឯដើមអាល់ម៉ុងក៏ចេញផ្កា កណ្ដូបក៏អូសខ្លួន ហើយចំណង់ក៏រសាយទៅ; នេះគឺដោយសារមនុស្សនឹងទៅរកលំនៅអស់កល្បជានិច្ចរបស់ខ្លួន នោះពួកអ្នកកាន់ទុក្ខនឹងដើរចុះឡើងតាមផ្លូវតូច;
ពេលនោះ ធូលីដីនឹងត្រឡប់ទៅផែនដីដូចដើមវិញ ហើយវិញ្ញាណក៏នឹងត្រឡប់ទៅព្រះដែលបានប្រទានវាមកដែរ។
ដូច្នេះ ដូចដែលបាបបានចូលមកក្នុងពិភពលោកតាមរយៈមនុស្សម្នាក់ ហើយសេចក្ដីស្លាប់ចូលមកតាមរយៈបាបយ៉ាងណា សេចក្ដីស្លាប់ក៏ឆ្លងរាលដាលដល់មនុស្សទាំងអស់យ៉ាងនោះដែរ ដ្បិតមនុស្សគ្រប់គ្នាបានប្រព្រឹត្តបាប។
ដោយសារតែជំនឿ យ៉ូសែបបានលើកឡើងអំពីការគេចចេញរបស់កូនចៅអ៊ីស្រាអែល កាលលោកជិតស្លាប់ ក៏បង្គាប់ពួកគេអំពីឆ្អឹងរបស់លោក។
ដូចដែលមានកំណត់សម្រាប់មនុស្សឲ្យស្លាប់ម្ដង ហើយក្រោយពីស្លាប់នឹងជួបការជំនុំជម្រះយ៉ាងណា