Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 50:25 - ព្រះគម្ពីរខ្មែរសាកល

25 រួច​យ៉ូសែប​ឲ្យ​កូនចៅ​អ៊ីស្រាអែល​ស្បថ ដោយ​និយាយថា​៖ “ព្រះ​នឹង​យាង​មករក​អ្នករាល់គ្នា​ជាប្រាកដ នោះ​អ្នករាល់គ្នា​ត្រូវ​យក​ឆ្អឹង​ខ្ញុំ​ចេញ​ពី​ទីនេះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ដូច្នេះ លោក​យ៉ូសែប​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ស្បថ​ថា៖ «នៅ​ពេល​ព្រះ​យាង​មក​រក​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​យក​ឆ្អឹង​របស់​ខ្ញុំ​ចេញ​ពី​នេះ​ទៅ​ជា‌មួយ​កុំ​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 បន្ទាប់​មក លោក​យ៉ូសែប​ឲ្យ​កូន​ចៅ​លោក​អ៊ីស្រា‌អែល​ស្បថ​ថា៖ «នៅ​ពេល​ព្រះ‌ជាម្ចាស់​យាង​មក​ជួយ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​យក​ធាតុ​របស់​ខ្ញុំ​ពី​ទី​នេះ​ទៅ​ជា​មួយ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 យ៉ូសែប​ក៏​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ស្បថ ដោយ​ផ្តាំ​ថា ព្រះ‌ទ្រង់​នឹង​ប្រោស​អ្នក​រាល់​គ្នា​ជា​មិន​ខាន នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​ឆ្អឹង​ខ្ញុំ​ចេញ​ពី​នេះ​ឡើង​ទៅ​ជា​មួយ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

25 បន្ទាប់​មក យូសុះ​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​ស្បថ​ថា៖ «នៅ​ពេល​អុលឡោះ​មក​ជួយ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា ត្រូវ​យក​ឆ្អឹង​របស់​ខ្ញុំ​ពី​ទី​នេះ ទៅ​ជា​មួយ​ផង»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 50:25
10 ការដាក់ឲ្យឆ្លើយតបគ្នា  

‘ឪពុក​របស់ខ្ញុំព្រះបាទ​បាន​ឲ្យ​ខ្ញុំព្រះបាទ​ស្បថ​ថា​: “មើល៍! យើង​ជិត​ស្លាប់​ហើយ​។ ឯង​ត្រូវ​បញ្ចុះ​យើង​ក្នុង​ផ្នូរ​ដែល​យើង​បាន​ដាប់លុង​សម្រាប់​ខ្លួនឯង​នៅ​ដែនដី​កាណាន”។ ដូច្នេះ​ឥឡូវនេះ សូមឲ្យ​ខ្ញុំព្រះបាទ​ឡើងទៅ​បញ្ចុះ​ឪពុក​របស់ខ្ញុំព្រះបាទ​ផង រួច​ខ្ញុំព្រះបាទ​នឹង​ត្រឡប់មកវិញ’”។


ពួកគេ​បាន​យក​សពអ្នកទាំងនោះ​មក​ស៊ីគែម​វិញ ហើយ​បញ្ចុះ​ក្នុង​រូងផ្នូរ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​កូនចៅ​របស់​ហេម័រ នៅ​ស៊ីគែម ដោយ​ប្រាក់​មួយចំនួន​។


ដោយសារតែ​ជំនឿ យ៉ូសែប​បាន​លើកឡើង​អំពី​ការគេចចេញ​របស់​កូនចៅ​អ៊ីស្រាអែល កាល​លោក​ជិត​ស្លាប់ ក៏​បង្គាប់​ពួកគេ​អំពី​ឆ្អឹង​របស់​លោក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម