ព្រះប្រទានពរពួកគេ ហើយព្រះមានបន្ទូលនឹងពួកគេថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី ហើយបង្ក្រាបវា ព្រមទាំងគ្រប់គ្រងលើត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និងសត្វមានជីវិតគ្រប់ប្រភេទដែលរវើកនៅលើផែនដី”។
លោកុប្បត្តិ 5:4 - ព្រះគម្ពីរខ្មែរសាកល ក្រោយពីបង្កើតសេថ អ័ដាមមានអាយុ ៨០០ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីលោកអ័ដាមបានបង្កើតសេតមក លោករស់នៅបានប្រាំបីរយឆ្នាំទៀត ហើយលោកបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីលោកអដាំបង្កើតលោកសេថមក លោករស់បានប្រាំបីរយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចក្រោយគ្រាដែលបង្កើតសេតមក នោះគាត់រស់នៅបាន៨០០ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ អាល់គីតាប ក្រោយអាដាមបង្កើតសេថមក គាត់រស់បានប្រាំបីរយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ |
ព្រះប្រទានពរពួកគេ ហើយព្រះមានបន្ទូលនឹងពួកគេថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី ហើយបង្ក្រាបវា ព្រមទាំងគ្រប់គ្រងលើត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និងសត្វមានជីវិតគ្រប់ប្រភេទដែលរវើកនៅលើផែនដី”។
ក្រោយពីបង្កើតកៃណាន អេណុសរស់នៅបាន ៨១៥ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។
ក្រោយពីបង្កើតម៉ាលេលាល កៃណានរស់នៅបាន ៨៤០ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។
ក្រោយពីបង្កើតហេណុក យ៉ារេឌរស់នៅបាន ៨០០ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។
ក្រោយពីបង្កើតមធូសាឡា ហេណុកបានដើរជាមួយព្រះក្នុងរយៈពេល ៣០០ ឆ្នាំ ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។
ក្រោយពីបង្កើតឡាមេក មធូសាឡារស់នៅបាន ៧៨២ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។
អ័ដាមរស់នៅបាន ១៣០ ឆ្នាំ គាត់ក៏បង្កើតកូនប្រុសម្នាក់ដែលមានលក្ខណៈដូចគាត់ តាមរូបរាងរបស់គាត់ ហើយដាក់ឈ្មោះកូននោះថាសេថ។
ក្រោយពីបង្កើតណូអេ ឡាមេករស់នៅបាន ៥៩៥ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។
ក្រោយពីបង្កើតអេណុស សេថរស់នៅបាន ៨០៧ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។
ព្រះបានប្រទានពរណូអេ និងពួកកូនប្រុសរបស់គាត់ ដោយមានបន្ទូលនឹងពួកគេថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី។
រីឯអ្នករាល់គ្នាវិញ ចូរបង្កើតកូន ហើយកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី ហើយកើនចំនួនឡើងលើផែនដីចុះ”។
ពួកកូនប្រុសរបស់យើងនឹងបានដូចជាកូនឈើដែលលូតលាស់ក្នុងយុវភាពរបស់វា ពួកកូនស្រីរបស់យើងនឹងបានដូចជាសសរកណ្ដាលដែលត្រូវបានឆ្លាក់តាមរបៀបរាជវាំង។