Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 5:22 - ព្រះគម្ពីរខ្មែរសាកល

22 ក្រោយពី​បង្កើត​មធូសាឡា ហេណុក​បាន​ដើរ​ជាមួយ​ព្រះ​ក្នុងរយៈពេល ៣០០ ឆ្នាំ ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ក្រោយ​ពី​បាន​បង្កើត​មធូ‌សាឡា​មក លោក​ហេណុក​បាន​ដើរ​ជា‌មួយ​ព្រះ​អស់​បី​រយ​ឆ្នាំ ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ក្រោយ​ពី​បង្កើត​មធូសាឡា លោក​ហេណុក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់ អស់​រយៈ​ពេល​បី​រយ​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 រួច​ក្រោយ​គ្រា​ដែល​បង្កើត​មធូ‌សាឡា​មក នោះ​គាត់​ក៏​ដើរ​ជា​មួយ​នឹង​ព្រះអស់​៣០០​ឆ្នាំ ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ក្រោយ​បង្កើត​មធូសា‌ឡា ហេណុក​បាន​ដើរ​តាម​មាគ៌ា​របស់​អុលឡោះ​ហេប្រឺ១១​ពេល​បី​រយ​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 5:22
38 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះពេល​អាប់រ៉ាម​មាន​អាយុ​កៅសិបប្រាំបួន​ឆ្នាំ ព្រះយេហូវ៉ា​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​។ ចូរ​ដើរ​នៅចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់លក្ខណ៍​ចុះ​។


នោះ​លោក​មានប្រសាសន៍​នឹង​ខ្ញុំ​ថា​: ‘ព្រះយេហូវ៉ា​ដែល​ខ្ញុំ​ដើរ​នៅចំពោះ​ព្រះអង្គ គឺ​ព្រះអង្គ​នឹង​ចាត់​ទូតសួគ៌​របស់ព្រះអង្គ​ឲ្យទៅ​ជាមួយ​អ្នក ហើយ​ធ្វើឲ្យ​ដំណើរ​របស់អ្នក​បាន​ជោគជ័យ ដូច្នេះ​អ្នក​នឹង​យក​ប្រពន្ធ​ឲ្យ​កូនប្រុស​របស់ខ្ញុំ​ពី​សាច់ញាតិ​របស់ខ្ញុំ និង​ពី​ផ្ទះ​របស់​ឪពុក​ខ្ញុំ​បាន​។


អ៊ីស្រាអែល​ឲ្យពរ​យ៉ូសែប​ថា​៖ “សូមឲ្យ​ព្រះ​ដែល​អ័ប្រាហាំ និង​អ៊ីសាក​ដូនតា​របស់យើង បាន​ដើរ​នៅចំពោះ​ព្រះអង្គ ជា​ព្រះ​ដែល​ឃ្វាល​យើង​អស់មួយជីវិត​រហូតដល់​សព្វថ្ងៃនេះ


ហេណុក​រស់នៅ​បាន ៦៥ ឆ្នាំ គាត់​ក៏​បង្កើត​មធូសាឡា​។


ដូច្នេះ អាយុ​ទាំងអស់​របស់​ហេណុក​គឺ ៣៦៥ ឆ្នាំ​។


ហេណុក​បាន​ដើរ​ជាមួយ​ព្រះ រួច​មិនមាន​គាត់​ទៀតទេ ពីព្រោះ​ព្រះ​បាន​ទទួលយក​គាត់​ទៅ​។


នេះ​ជា​វង្សត្រកូល​របស់​ណូអេ​: ណូអេ​ជា​មនុស្ស​សុចរិត ជា​មនុស្ស​គ្រប់លក្ខណ៍​នៅ​ជំនាន់​របស់គាត់​។ ណូអេ​បាន​ដើរ​ជាមួយ​ព្រះ​។


ខ្ញុំ​នឹង​ដើរ​នៅចំពោះ​ព្រះយេហូវ៉ា​ក្នុង​ស្ថានមនុស្សរស់​។


មានពរ​ហើយ អស់អ្នក​ដែល​កោតខ្លាច​ព្រះយេហូវ៉ា គឺ​អ្នកដែល​ដើរ​ក្នុង​ផ្លូវ​របស់ព្រះអង្គ​!


ទូលបង្គំ​បាន​តាំង​ព្រះយេហូវ៉ា​នៅមុខ​ទូលបង្គំ​ជានិច្ច​; ដោយសារ​ព្រះអង្គ​គង់នៅ​ខាងស្ដាំ​ទូលបង្គំ ទូលបង្គំ​មិន​រង្គើ​ឡើយ​។


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ទូលបង្គំ​; សូម​ប្រោសលោះ​ទូលបង្គំ ហើយ​មេត្តា​ដល់​ទូលបង្គំ​ផង​។


ដ្បិត​ព្រះអង្គ​បាន​រំដោះ​ព្រលឹង​របស់ទូលបង្គំ​ពី​សេចក្ដីស្លាប់ មិនឲ្យ​ជើង​ទូលបង្គំ​ជំពប់​ឡើយ គឺ​ដើម្បីឲ្យ​ដើរ​នៅចំពោះ​ព្រះ ក្នុង​ពន្លឺ​នៃ​ជីវិត​!​៕


ព្រះយេហូវ៉ា​អើយ សូម​បង្រៀន​មាគ៌ា​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​ដើរ​ក្នុង​សេចក្ដីពិត​របស់ព្រះអង្គ​! សូម​សង្រួម​ចិត្ត​ទូលបង្គំ​ឲ្យ​កោតខ្លាច​ព្រះនាម​របស់ព្រះអង្គ​។


សេចក្ដីបង្រៀន​នៃ​សេចក្ដីពិត​មាន​នៅក្នុង​មាត់​របស់គាត់ ហើយក៏​គ្មាន​សេចក្ដីទុច្ចរិត​ណា​ត្រូវបាន​រកឃើញ​លើ​បបូរមាត់​របស់គាត់​ឡើយ​។ គាត់​បាន​ដើរ​ជាមួយ​យើង​ក្នុង​សេចក្ដីសុខសាន្ត និង​សេចក្ដីយុត្តិធម៌ ហើយ​គាត់​បាន​បង្វែរ​មនុស្ស​ជាច្រើន​ឲ្យមកវិញ​ចេញពី​អំពើទុច្ចរិត​។


អ្នក​ទាំងពីរ​ជា​មនុស្ស​សុចរិត​នៅចំពោះ​ព្រះ ហើយ​ដើរតាម​អស់ទាំង​បទបញ្ជា និង​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដោយ​ឥតបន្ទោសបាន​ឡើយ​។


ដូច្នេះ ក្រុមជំនុំ​នៅ​ទូទាំង​យូឌា កាលីឡេ និង​សាម៉ារី ក៏​មាន​សេចក្ដីសុខសាន្ត​។ ដោយ​ត្រូវបាន​ស្អាងទឹកចិត្តឡើង ពួកគេ​ក៏​ជឿនទៅមុខ​ក្នុង​ការកោតខ្លាច​ព្រះអម្ចាស់ និង​ក្នុង​ការកម្សាន្តចិត្ត​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​ពួកគេ​កើនឡើង​ជាលំដាប់​។


ដូច្នេះ​ឥឡូវនេះ គ្មាន​ការផ្ដន្ទាទោស​ដល់​អ្នក​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ឡើយ​។


យ៉ាងណាមិញ ចូរឲ្យ​ម្នាក់ៗ​ដើរ តាមដែល​ព្រះអម្ចាស់​បាន​បែងចែក និង​តាមដែល​ព្រះ​បាន​ត្រាស់ហៅ​។ ខ្ញុំ​ក៏​បង្គាប់​ក្នុង​ក្រុមជំនុំ​ទាំងអស់​ឲ្យធ្វើ​ដូច្នេះ​ដែរ​។


តើ​មាន​ការត្រូវគ្នា​អ្វី​រវាង​ព្រះវិហារ​របស់​ព្រះ និង​រូបបដិមាករ​? ដ្បិត​យើង​ហើយ ជា​ព្រះវិហារ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ដូចដែល​ព្រះ​បាន​មានបន្ទូលថា​៖ “យើង​នឹង​ស្ថិតនៅ​ក្នុងចំណោម​ពួកគេ ហើយ​ដើរចុះឡើង​ក្នុងចំណោម​ពួកគេ​; យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់យើង”។


ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន​ដោយយកចិត្តទុកដាក់​ចំពោះ​របៀប​ដែល​អ្នករាល់គ្នា​ដើរ កុំឲ្យ​ដូច​មនុស្ស​គ្មានប្រាជ្ញា​ឡើយ គឺ​ឲ្យ​ដូច​មនុស្ស​មានប្រាជ្ញា​វិញ


ដើម្បីឲ្យ​អ្នករាល់គ្នា​ដើរ​តាមបែបសមគួរ​នឹង​ព្រះអម្ចាស់ ទាំង​បំពេញព្រះហឫទ័យ​ព្រះអង្គ​ក្នុង​គ្រប់ជំពូក ហើយ​បង្កើតផល​ក្នុង​គ្រប់ទាំង​ការល្អ ព្រមទាំង​ចម្រើនឡើង​ក្នុង​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះ​។


ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នកក្រៅ​ដោយ​ប្រាជ្ញា ទាំង​ឆក់​ឱកាស​ផង​។


យើង​បាន​លើកទឹកចិត្ត កម្សាន្តចិត្ត ហើយ​ដាស់តឿន​អ្នករាល់គ្នា ឲ្យ​អ្នករាល់គ្នា​ដើរ​តាមបែបសមគួរ​នឹង​ព្រះ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​អាណាចក្រ និង​សិរីរុងរឿង​របស់​អង្គទ្រង់​។


ជាទីបញ្ចប់ បងប្អូន​អើយ យើង​សូម​អង្វរ និង​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់​យេស៊ូវ​ថា ដូចដែល​អ្នករាល់គ្នា​បាន​រៀន​ពី​យើង​នូវ​របៀប​ដែល​អ្នករាល់គ្នា​គួរតែ​ដើរ និង​បំពេញព្រះហឫទ័យ​ព្រះ​យ៉ាងណា​——​គឺ​ដូចដែល​អ្នករាល់គ្នា​កំពុង​ដើរ​មែន​——​នោះ​ចូរ​អ្នករាល់គ្នា​ធ្វើ​យ៉ាងនោះ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត


ប៉ុន្តែ​ប្រសិនបើ​យើង​ដើរ​ក្នុង​ពន្លឺ ដូចដែល​ព្រះអង្គ​គង់នៅ​ក្នុង​ពន្លឺ នោះ​យើង​មាន​ការប្រកប​ជាមួយ​គ្នាទៅវិញទៅមក ហើយ​ព្រះលោហិត​របស់​ព្រះយេស៊ូវ​ព្រះបុត្រា​របស់​ព្រះ សម្អាត​យើង​ពី​គ្រប់​បាប​ទាំងអស់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម