Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 5:4 - អាល់គីតាប

4 ក្រោយ​អាដាម​បង្កើត​សេថ​មក គាត់​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ក្រោយពី​បង្កើត​សេថ អ័ដាម​មាន​អាយុ ៨០០ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ក្រោយ​ពី​លោក​អ័ដាម​បាន​បង្កើត​សេត​មក លោក​រស់​នៅ​បាន​ប្រាំបី​រយ​ឆ្នាំ​ទៀត ហើយ​លោក​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក្រោយ​ពី​លោក​អដាំ​បង្កើត​លោក​សេថ​មក លោក​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រួច​ក្រោយ​គ្រា​ដែល​បង្កើត​សេត​មក នោះ​គាត់​រស់​នៅ​បាន​៨០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 5:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​បាន​ប្រទាន​ពរ​ឲ្យ​គេ គឺ​អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ច្រើន​ឡើង​ពាស​ពេញ​លើ​ផែនដី ហើយ​ត្រួត‌ត្រា​ផែនដី​ទៅ។ ចូរ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា​បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។


ពេល​អើប៉ាក់‌សាឌ​អាយុ​សាម‌សិប​ប្រាំ​ឆ្នាំ គាត់​បង្កើត​បាន​សេឡា។


ក្រោយ​បង្កើត​កៃណាន​មក អេណុស​រស់​បាន​ប្រាំ​បី​រយ​ដប់​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។


ក្រោយ​បង្កើត​ម៉ាលេ‌លាល​មក កៃណាន​រស់​បាន​ប្រាំ​បី​រយ​សែ​សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។


ក្រោយ​បង្កើត​ហេណុក​មក យ៉ារេឌ​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។


ក្រោយ​បង្កើត​មធូសា‌ឡា ហេណុក​បាន​ដើរ​តាម​មាគ៌ា​របស់​អុលឡោះ​ហេប្រឺ១១​ពេល​បី​រយ​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន


ក្រោយ​បង្កើត​ឡាម៉េក​មក មធូសា‌ឡា​រស់​បាន​ប្រាំ​ពីរ​រយ​ប៉ែត​សិប​ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។


ពេល​អាដាម​មាន​អាយុ​មួយ​រយ​សាម‌សិប​ឆ្នាំ គាត់​បង្កើត​បាន​កូន​ប្រុស​មួយ មាន​លក្ខណៈ​ដូច​គាត់ និង​ជា​តំណាង​របស់​គាត់ ហើយ​ដាក់​ឈ្មោះ​ថា «សេថ»។


ក្រោយ​បង្កើត​ណុះហ៍​មក ឡាម៉េក​រស់​បាន​ប្រាំ​រយ​កៅ‌សិប​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។


គាត់​រស់​បាន​ទាំង​អស់ ប្រាំ​បួន​រយ​សាម‌សិប​ឆ្នាំ រួច​គាត់​ក៏​ស្លាប់។


ក្រោយ​បង្កើត​អេណុស​មក សេថ​រស់​បាន​ប្រាំ​បី​រយ​ប្រាំ​ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។


អុលឡោះ​ប្រទាន​ពរ​ដល់​ណុះហ៍ ព្រម​ទាំង​កូន​ប្រុស​ទាំង​បី​នាក់​របស់​គាត់ ដោយ​មាន​បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន ពាស​ពេញ​ផែនដី​ទៅ!


ចំពោះ​អ្នក​រាល់​គ្នា ចូរ​បង្កើត​កូន​ចៅ ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន​កុះ​ករ​លើ​ផែនដី ហើយ​ឲ្យ​មាន​ពាស​ពេញ​លើ​ផែនដី​ចុះ»។


កូន​ចៅ​ជា​កេរ‌មត៌ក​ដែល​អុលឡោះ‌តាអាឡា​ប្រទាន ឲ្យ និង​ជា​ពរ​មក​ពី​ទ្រង់។


សូម​ឲ្យ​កូន​ប្រុសៗ​របស់​យើង​ប្រៀប​ដូច​ជា កូន​ឈើ ដែល​ដុះ​ឡើង​យ៉ាង​ស្រស់​បំព្រង សូម​ឲ្យ​កូន​ស្រីៗ​របស់​យើង​មាន​រូប​ឆោម​ស្អាត ដូច​រូប​ទេព‌អប្សរ​ដ៏​ល្អ​ប្រណីត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម