ក្រោយពីបង្កើតអើប៉ាក់សាឌ សិមរស់នៅបាន ៥០០ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។
លោកុប្បត្តិ 47:9 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបទូលផារ៉ោនថា៖ “ថ្ងៃអាយុនៃការស្នាក់នៅបណ្ដោះអាសន្នរបស់ខ្ញុំព្រះបាទ គឺមួយរយសាមសិបឆ្នាំ។ ថ្ងៃអាយុនៃជីវិតរបស់ខ្ញុំព្រះបាទតិចណាស់ ហើយមានទុក្ខលំបាកទៀត គឺមិនដល់ថ្ងៃអាយុនៃជីវិតដូនតារបស់ខ្ញុំព្រះបាទ នៅគ្រានៃការស្នាក់នៅបណ្ដោះអាសន្នរបស់ពួកគាត់ឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបទូលផារ៉ោនថា៖ «ចំនួនឆ្នាំដែលទូលបង្គំបានស្នាក់អាស្រ័យលើផែនដីនេះ បានតែមួយរយសាមសិបឆ្នាំទេ អាយុទូលបង្គំតិចណាស់ ហើយជួបនឹងទុក្ខលំបាកជាច្រើន មិនអាចប្រៀបនឹងចំនួនឆ្នាំ ដែលបុព្វបុរសរបស់ទូលបង្គំបានស្នាក់អាស្រ័យនៅនោះឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបទូលព្រះរាជាវិញថា៖ «ទូលបង្គំបានធ្វើដំណើរឆ្លងកាត់ជីវិតនេះ អស់រយៈពេលមួយរយសាមសិបឆ្នាំហើយ។ អាយុទូលបង្គំមិនវែងទេ ហើយក៏ជួបនឹងទុក្ខលំបាកជាច្រើនផង គឺទូលបង្គំរស់មិនបានយូរដូចបុព្វបុរសរបស់ទូលបង្គំ ដែលបានធ្វើដំណើរឆ្លងកាត់ជីវិតនេះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបទូលឆ្លើយថា ចំនួនឆ្នាំដែលទូលបង្គំសំចតនៅនោះបានតែ១៣០ឆ្នាំទេ អស់ទាំងឆ្នាំអាយុនៃទូលបង្គំបានតិចណាស់ ហើយអាក្រក់ផង មិនដល់នឹងចំនួនឆ្នាំអាយុ ដែលពួកឰយុកោរបស់ទូលបង្គំបានសំចតនៅនោះទេ អាល់គីតាប យ៉ាកកូបឆ្លើយទៅស្តេចវិញថា៖ «ខ្ញុំបានធ្វើដំណើរឆ្លងកាត់ជីវិតនេះ អស់រយៈពេលមួយរយសាមសិបឆ្នាំហើយ។ អាយុខ្ញុំមិនវែងទេ ហើយក៏ជួបនឹងទុក្ខលំបាកជាច្រើនផង គឺខ្ញុំរស់មិនបានយូរដូចបុព្វបុរសរបស់ខ្ញុំ ដែលបានធ្វើដំណើរឆ្លងកាត់ជីវិតនេះឡើយ»។ |
ក្រោយពីបង្កើតអើប៉ាក់សាឌ សិមរស់នៅបាន ៥០០ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។
យ៉ាកុបរស់នៅក្នុងដែនដីអេហ្ស៊ីបបានដប់ប្រាំពីរឆ្នាំ ហើយថ្ងៃអាយុនៃជីវិតរបស់យ៉ាកុប គឺមួយរយសែសិបប្រាំពីរឆ្នាំ។
យ៉ូសែបបានស្លាប់នៅអាយុមួយរយដប់ឆ្នាំ។ គេក៏អប់សពគាត់ រួចដាក់ក្នុងក្ដារមឈូសនៅអេហ្ស៊ីប៕៚
ទូលបង្គំជាជនរស់នៅបណ្ដោះអាសន្ននៅលើផែនដី សូមកុំលាក់សេចក្ដីបង្គាប់របស់ព្រះអង្គពីទូលបង្គំឡើយ។
បទបញ្ញត្តិរបស់ព្រះអង្គជាចម្រៀងរបស់ទូលបង្គំ នៅក្នុងផ្ទះដែលទូលបង្គំស្នាក់នៅបណ្ដោះអាសន្ន។
ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ហើយផ្ទៀងព្រះកាណ៌នឹងសម្រែករបស់ទូលបង្គំផង! សូមកុំនៅស្ងៀមចំពោះទឹកភ្នែករបស់ទូលបង្គំឡើយ ដ្បិតទូលបង្គំជាជនរស់នៅបណ្ដោះអាសន្នដែលនៅជាមួយព្រះអង្គ ជាជនសាត់អណ្ដែត ដូចដូនតាទាំងអស់របស់ទូលបង្គំដែរ។
សូមបែរការសម្លក់របស់ព្រះអង្គចេញពីទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានធូរស្បើយ មុនពេលទូលបង្គំលាចាកទៅ ហើយលែងមានទូលបង្គំទៀត”៕
មើល៍! ថ្ងៃអាយុរបស់ទូលបង្គំដែលព្រះអង្គបានប្រទានមានតែប៉ុន្មានចំអាម ហើយអាយុជីវិតរបស់ទូលបង្គំដូចជាគ្មានអ្វីសោះនៅចំពោះព្រះអង្គ; ប្រាកដមែន មនុស្សគ្រប់គ្នាដែលនៅស្ថិតស្ថេរ ក៏សុទ្ធតែឥតន័យដែរ! សេឡា
ដោយហេតុនេះ យើងក្លាហានជានិច្ច ទាំងដឹងថាពេលយើងស្ថិតនៅក្នុងរូបកាយនេះ យើងនៅឆ្ងាយពីព្រះអម្ចាស់——
ដ្បិតនៅទីនេះ យើងគ្មានទីក្រុងដែលនៅគង់វង្សទេ ប៉ុន្តែយើងកំពុងតែខំស្វែងរកទីក្រុងដែលរៀបនឹងមក។
អ្នករាល់គ្នាមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើង ហើយជីវិតរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណាទេ! ដ្បិតអ្នករាល់គ្នាជាអ័ព្ទដែលលេចមកតែមួយភ្លែតប៉ុណ្ណោះ រួចក៏បាត់ទៅវិញ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាដែលជាជនបរទេស និងជាជនរស់នៅបណ្ដោះអាសន្ន ឲ្យចៀសវាងពីតណ្ហាខាងសាច់ឈាមដែលតែងតែតយុទ្ធនឹងព្រលឹងរបស់អ្នករាល់គ្នា។