Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 39:5 - ព្រះគម្ពីរខ្មែរសាកល

5 មើល៍! ថ្ងៃអាយុ​របស់ទូលបង្គំ​ដែល​ព្រះអង្គ​បាន​ប្រទាន​មានតែ​ប៉ុន្មាន​ចំអាម ហើយ​អាយុជីវិត​របស់ទូលបង្គំ​ដូចជា​គ្មានអ្វីសោះ​នៅចំពោះ​ព្រះអង្គ​; ប្រាកដមែន មនុស្ស​គ្រប់គ្នា​ដែល​នៅស្ថិតស្ថេរ ក៏​សុទ្ធតែ​ឥតន័យ​ដែរ​! សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 មើល៍ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ មាន​ប្រវែង​តែ​ប៉ុន្មាន​ចំអាម​ដៃ​ប៉ុណ្ណោះ ហើយ​ជីវិត​ទូល‌បង្គំ ដូច​ជា​ឥត​មាន​សោះ នៅ​ចំពោះ​ព្រះ‌អង្គ។ មែន​ហើយ មនុស្សលោក​ទាំងអស់ ប្រៀប​បាននឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ។ –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះអង្គ​បាន​បង្កើត​ជីវិត​ទូលបង្គំ​មក ដូច​ទឹក​ដក់​លើ​ស្លឹក​ឈូក គឺ​ជីវិត​ទូលបង្គំ​ខ្លី​បំផុត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ពិត​មែន​ហើយ ជីវិត​របស់​មនុស្ស​លោក ប្រៀប​បាន​នឹង​មួយ​ដង្ហើម ប៉ុណ្ណោះ។ - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 មើល​ទ្រង់​បាន​ធ្វើ​ឲ្យ​ថ្ងៃ​អាយុ​នៃ​ទូលបង្គំ​បាន​ខ្លី ប្រវែង​១​ចំអាម​ដៃ ហើយ​ជំនួរ​ជីវិត​របស់​ទូលបង្គំ ដូច​ជា​ឥត​មាន​សោះ នៅ​ចំពោះ​ទ្រង់ មែន​ហើយ គ្រប់​មនុស្ស ទោះ​ទាំង​មនុស្ស​នៅ​ក្នុង សណ្ឋាន​ពេញ​វ័យ នោះ​ក៏​ឥត​ប្រយោជន៍​ទទេ​ដែរ។ –បង្អង់

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ទ្រង់​បាន​បង្កើត​ជីវិត​ខ្ញុំ​មក ដូច​ទឹក​ដក់​លើ​ស្លឹក​ឈូក​ គឺ​ជីវិត​ខ្ញុំ​ខ្លី​បំផុត​នៅ​ចំពោះ​ទ្រង់ ពិត​មែន​ហើយ ជីវិត​របស់​មនុស្ស​លោក ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ ប៉ុណ្ណោះ។ - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 39:5
17 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ទូល​ផារ៉ោន​ថា​៖ “ថ្ងៃអាយុ​នៃ​ការស្នាក់នៅបណ្ដោះអាសន្ន​របស់ខ្ញុំព្រះបាទ គឺ​មួយរយសាមសិប​ឆ្នាំ​។ ថ្ងៃអាយុ​នៃ​ជីវិត​របស់ខ្ញុំព្រះបាទ​តិច​ណាស់ ហើយ​មានទុក្ខលំបាក​ទៀត គឺ​មិន​ដល់​ថ្ងៃអាយុ​នៃ​ជីវិត​ដូនតា​របស់ខ្ញុំព្រះបាទ នៅ​គ្រា​នៃ​ការស្នាក់នៅបណ្ដោះអាសន្ន​របស់ពួកគាត់​ឡើយ”។


មនុស្ស​ប្រៀបដូចជា​មួយ​ដង្ហើម​ប៉ុណ្ណោះ ថ្ងៃអាយុ​របស់គេ​ប្រៀបដូចជា​ស្រមោល​ដែល​បាត់ទៅ​។


ព្រះអង្គ​ប្រៀនប្រដៅ​មនុស្ស ដោយ​ការស្ដីប្រដៅ​ចំពោះ​អំពើទុច្ចរិត ហើយ​ព្រះអង្គ​ស៊ីបំផ្លាញ​ដូច​សត្វល្អិត​នូវ​អ្វីដែល​គេ​ពេញចិត្ត​; ប្រាកដមែន មនុស្ស​ទាំងអស់​សុទ្ធតែ​ឥតន័យ​! សេឡា


អ្នកតូច​គ្រាន់តែ​ជា​សេចក្ដីឥតន័យ ហើយ​អ្នកធំ​គ្រាន់តែ​ជា​សេចក្ដីឥតខ្លឹមសារ​ប៉ុណ្ណោះ​; នៅលើ​ត្រាជូ ពួកគេ​ស្រាល​ជាង​ចំហាយ​ដូចៗគ្នា​។


សូម​នឹកចាំ​ថា​អាយុជីវិត​របស់​ទូលបង្គំ​ខ្លី​យ៉ាងណា​; ព្រះអង្គ​បាន​និម្មិតបង្កើត​មនុស្សលោក​ទាំងអស់​ជា​ការឥតប្រយោជន៍​យ៉ាងណាហ្ន៎​!


ដូច្នេះ សូម​បង្រៀន​យើងខ្ញុំ​ឲ្យ​ចេះ​រាប់​ថ្ងៃអាយុ​របស់យើងខ្ញុំ​ផង ដើម្បីឲ្យ​យើងខ្ញុំ​ទទួលបាន​ចិត្ត​នៃ​ប្រាជ្ញា​។


“សេចក្ដីឥតន័យ​លើ​អស់ទាំង​សេចក្ដីឥតន័យ​!”។ សាស្ដា​ពោលថា​៖ “សេចក្ដីឥតន័យ​លើ​អស់ទាំង​សេចក្ដីឥតន័យ​! អ្វីៗ​ទាំងអស់​សុទ្ធតែ​ឥតន័យ​!”។


នៅពេល​ខ្ញុំ​បាន​បែរទៅមើល​កិច្ចការ​ទាំងអស់​របស់ខ្ញុំ​ដែល​ដៃ​របស់ខ្ញុំ​បាន​ធ្វើ និង​ការនឿយហត់​ដែល​ខ្ញុំ​បាន​ប្រឹងប្រែង​ធ្វើ នោះ​មើល៍! ការទាំងអស់​សុទ្ធតែជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់ គឺ​គ្មាន​ប្រយោជន៍​នៅក្រោម​ថ្ងៃ​ឡើយ​។


ប្រជាជាតិ​ទាំងអស់​ប្រៀបដូចជា​ភាពទទេ​នៅចំពោះ​ព្រះអង្គ ពួកគេ​ត្រូវ​ព្រះអង្គ​ចាត់ទុកថា​តិច​ជាង​គ្មាន​ទៅទៀត ហើយ​ឥតបានការ​ផង​។


អ្នករាល់គ្នា​មិន​ដឹងថា​ថ្ងៃស្អែក​នឹងមាន​អ្វី​កើតឡើង ហើយ​ជីវិត​របស់អ្នករាល់គ្នា​នឹងទៅជា​យ៉ាងណា​ទេ‍! ដ្បិត​អ្នករាល់គ្នា​ជា​អ័ព្ទ​ដែល​លេចមក​តែមួយភ្លែត​ប៉ុណ្ណោះ រួច​ក៏​បាត់​ទៅវិញ​។


ប៉ុន្តែ​អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ‍ កុំ​ធ្វើព្រងើយ​នឹង​ការ​មួយ​នេះ​ឡើយ គឺថា នៅចំពោះ​ព្រះអម្ចាស់ មួយ​ថ្ងៃ​ដូចជា​មួយពាន់​ឆ្នាំ ហើយ​មួយពាន់​ឆ្នាំ​ក៏​ដូចជា​មួយ​ថ្ងៃ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម